**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ក្រសួងការងារ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាមេគង្គលើកទី២ ស្តីពីបម្លាស់ទីកម្លាំងពលកម្ម

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាមេគង្គលើកទី២ ស្តីពីបម្លាស់ទីកម្លាំងពលកម្ម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វឌ្ឍី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក្រោមកិច្ចសហការរៀបចំដោយកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ ដោយមានសិក្ខាកាមចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ប្រមាណ ៦០នាក់ មកពីតំណាងអន្តរក្រសួង តំណាងប្រទេសមហាអនុតំបន់មេគង្គ (GMS) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ធនាគារអភិវឌ្ឍន៍អាសុី (ADB) ជំនាញការ និងដៃគូអភិវឌ្ឍន៍។

កិច្ចសន្ទនានេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិការួមមួយសម្រាប់រដ្ឋសមាជិក និងភាគីពាក់ព័ន្ធក្នុងការចែករំលែក ពិភាក្សា និងកំណត់ដំណោះស្រាយនូវហានិភ័យ និងបញ្ហាប្រឈមដែលទេសន្តរប្រវេសករជួបប្រទះ នៅគ្រប់ដំណាក់កាលនៃការធ្វើទេសន្តរប្រវេសន៍ ដែលជាកត្តាជំរុញសមាហរណកម្ម និងកំណើនសេដ្ឋកិច្ចក្នុងតំបន់។

នាឱកាសបើកកិច្ចសន្ទនា ឯកឧត្តម ហ៊ូ វឌ្ឍី បានលើកឡើងថា សម្រាប់កម្ពុជា ទេសន្តរប្រវេសន៍កម្លាំងពលកម្ម ជាកាតាលីករជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា សម្រាប់ឆ្នាំ២០៣០ និង ២០៥០។ ការបញ្ជូនពលកររបស់កម្ពុជា ទៅធ្វើការក្នុងប្រទេស GMS បានបង្ហាញពីសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ ដែលមានភាពទូលំទូលាយ សមាហរណកម្ម និរន្តរភាព និងបរិយាបន្ន ដែលនឹងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការកម្រិតតំបន់ ក៏ដូចជាលើកកម្ពស់ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងពង្រឹងការការពារវដ្តនៃដំណើរការទេសន្តរប្រវេសន៍ទាំងមូល។

អង្គកិច្ចសន្ទនា បានពិភាក្សា និងចែករំលែកចំណេះដឹង ក៏ដូចជាឧត្តមានុវត្ត ស្តីពី (១) ការជំរុញទេសន្តរប្រវេសន៍ការងារដោយស្របច្បាប់ (២) ទំនាក់ទំនងរវាងបម្រែបម្រួលអាកាសធាតុ និងបម្លាស់ទីកម្លាំងពលកម្ម និង (៣) ប្រាក់បញ្ញើត្រឡប់មកវិញ និងការធ្វើបរិយាបន្នហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ អង្គកិច្ចសន្ទនា បានកំណត់ទិសដៅរួម ក្នុងការការផ្តល់អាទិភាពដល់ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព ការអភិវឌ្ឍធនធានមនុស្ស ពង្រីកសក្ដានុពលទីផ្សារការងារ និងជំរុញការធ្វើចល័តភាពនៃអត្ថប្រយោជន៍ និងការការពារសន្តិសុខសង្គម ក៏ដូចជាការលើកកម្ពស់សិទ្ធិទេសន្តរប្រវេសករ និងការដោះស្រាយគម្លាតជំនាញក្នុងបណ្តាប្រទេស GMS ។

លទ្ធផលនៃកិច្ចសន្ទនាមេគង្គលើកទី២ នេះ គឺការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនៃបណ្តាប្រទេស GMS ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើសុខុមាលភាពរបស់ទេសន្តរប្រវេសករក្នុងតំបន់ ដែលចាត់ទុកការអនុវត្តកិច្ចគាំពារ និងការពារសិទ្ធិការងារ ជាការអនុវត្តសិទ្ធិមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង