**ក្រសួងការងារជូនដំណឹងស្តីពី ករណីឆបោកសមាជិក ប.ស.ស. តាមរយៈការផ្សព្វផ្សាយលេខគណនីធនាគារក្លែងក្លាយរបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង QR Code ផ្ទេរប្រាក់ក្លែងក្លាយ**៤ខែ កម្ពុជាទទួលបានចំណូលជិត ២០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស**កិច្ចសហការលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាង ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជាមួយប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា**រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ឱកាសឱ្យក្មេងស្រីជនជាតិដើមភាគតិច បានសិក្សាស្វែងយល់អំពីតួនាទីរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរយៈពេល១ថ្ងៃ**ឯកឧត្ដម ស្វាយ សំអ៊ាង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការប្រារព្ធខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤**ឯកឧត្តម កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការអនុវត្តការងារថវិការបស់ក្រសួងយុត្តិធម៌ ឆ្នាំ២០២៤**ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងព្រះរាជទានព្រះរាជអំណោយ ជូនមន្ត្រីអង្គភាពស៊ីម៉ាក់ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនអង្គភាពខេត្តកំពង់ឆ្នាំង**រាជរដ្ឋាភិបាល សម្រេចតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ**ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ចាប់ពីថ្ងៃទី៩-១០ ខែឧសភា ខាងមុខនេះ ផ្ដល់ឱកាសការងារដល់យុវជនជាង ៥ពាន់កន្លែង**សម្តេច សាយ ឈុំ អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៨០**អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យ និងដោះស្រាយកង្វះទឹកប្រើប្រាស់ នៅសាលារៀនចំនួន២ និងណែនាំដល់សិស្សានុសិស្សឲ្យ ចេះថែទាំសុខភាពក្នុងរដូវក្តៅនេះ**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ និងអង្គភាពលទ្ធកម្ម**រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យតំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**តំណាងជាន់ខ្ពស់របស់កម្ពុជាចូលរួមកិច្ចប្រជុំលេីកទី១៤ នៃក្រុមការងាររៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥**ព្រឹកស្អែក! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ**ឯកឧត្ដម ខូយ រីដា អន្តរាគមន៍បូមទឹក សង្គ្រោះត្រីមេពូជ ក្នុងតំបន់អភិរក្សត្រីមេពូជបឹងផ្សោត ក្នុងស្រុកបាកាន**អភិបាលខេត្តក្រចេះ ស្នើឱ្យអាជ្ញាធរស្រុក ត្រួតពិនិត្យពង្រឹងឃុំលើការងារបញ្ជាក់ឯកសារកិត្តិយុត្តនានា ពិសេសឯកសារកាន់កាប់លើដី ជៀសវាងការកើតទំនាស់**រដ្ឋមន្ត្រីក្រសួងចំនួន៣ រួមគ្នាដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពី កសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)

អភិបាលខេត្តស្វាយរៀង បញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៦បន្ទប់ ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ និងលោក Yoon Young Joong តំណាង DK Lee’s Maternal & Child Health Centerនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៦បន្ទប់ ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវតំណាងរាស្ត្រមណ្ឌលស្វាយរៀង​ ប្រតិភូអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ប្រតិភូ DK Lee’s Maternal & Child Health នៃសាធារណរដ្ឋកូរ៉េ លោក លោកស្រី ប្រធានមន្ទីរនានាក្នុងខេត្ត លោក លោកស្រី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បុគ្គលិកសុខាភិបាល លោក លោកស្រី មេឃុំទាំង១៦ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែមរបស់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ នោះគឺអគារ ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៦បន្ទប់ គិតជាថវិកាសរុបប្រមាណជាង ២៦ម៉ឺនដុល្លារ ដែលបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃនេះ ក្រោមជំនួយឧបត្ថម្ភរបស់ DK Lee’s Maternal & Child Health Center នៃសាធារណៈរដ្ឋកូរ៉េ តាមរយៈឯកឧត្ដមឧត្ដមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ ។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសជាតិរបស់យើង ក៏ដូចជាខេត្តស្វាយរៀង មានការអភិវឌ្ឍរីកចម្រើនស្ទើរលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យសុខាភិបាលផងដែរ ដែលបានគិតគូដល់សុខុមាលភាពប្រជាពលរដ្ឋ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាច្រើន ត្រូវបានស្ថាបនា និងអភិវឌ្ឍជាបន្តបន្ទាប់ ដែលត្រូវបានពង្រាយ និងពង្រីកវិសាលភាពកាន់តែកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាក់ស្តែងបច្ចុប្បន្ននៅក្នុងខេត្តរបស់យើងមានមន្ទីរពេទ្យជំនួន ៦កន្លែង មណ្ឌលសុខភាព ៤៩កន្លែង និងប៉ុស្តិ៍សុខភាព ២កន្លែង សម្រាប់បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ។ សមិទ្ធផលទាំងនេះហើយដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ សម្ដេចតេជោ ហើយបច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់បុគ្គលិកពេទ្យទាំងអស់សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ប្រើប្រាស់កាយវិការទន់ភ្លន់ គួរសម សុភាពរាបសារ ជាមួយអ្នកជំងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យ។​ ទន្ទឹមនោះ ត្រូវយកចិត្តុទុកដាក់ចូលរួមពង្រឹងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗ ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព តួយ៉ាង កម្មវិធីមូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារងាយរងហានិភ័យ និងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ជាដើម ដែលគ្រប់មូលដ្ឋានសុខាភិបាល គឺជាតួអង្គដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយនេះ ។

ជាទីបញ្ចប់ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណ ចំពោះឯកឧត្ដមឧត្ដមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ និង DK Lee’s Maternal & Child Health Center ដែលបានចូលរួមចំណែកក្នុងការគាំទ្រ និងឧបត្ថម្ភដល់ការសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំនេះ ដែលអគារថ្មីនេះ នឹងក្លាយជានិមិត្តរូបថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងនូវចំណងសាមគ្គីភាពកាន់តែរឹងមាំរវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ៕

អត្ថបទដែលជាប់ទាក់ទង