**អភិបាលខេត្តកំពង់ចាម អញ្ជើញបើកការដ្ឋានខួងអណ្ដូងបុក និងចុះផ្តល់ទឹកស្អាតដល់សាលារៀនដែលជួបបញ្ហាប្រឈមខ្វះទឹក**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ក្រសួងការងារជូនដំណឹងស្តីពី ករណីឆបោកសមាជិក ប.ស.ស. តាមរយៈការផ្សព្វផ្សាយលេខគណនីធនាគារក្លែងក្លាយរបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង QR Code ផ្ទេរប្រាក់ក្លែងក្លាយ**៤ខែ កម្ពុជាទទួលបានចំណូលជិត ២០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស**កិច្ចសហការលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាង ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជាមួយប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា**រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ឱកាសឱ្យក្មេងស្រីជនជាតិដើមភាគតិច បានសិក្សាស្វែងយល់អំពីតួនាទីរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរយៈពេល១ថ្ងៃ**ឯកឧត្ដម ស្វាយ សំអ៊ាង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការប្រារព្ធខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤**ឯកឧត្តម កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការអនុវត្តការងារថវិការបស់ក្រសួងយុត្តិធម៌ ឆ្នាំ២០២៤**ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងព្រះរាជទានព្រះរាជអំណោយ ជូនមន្ត្រីអង្គភាពស៊ីម៉ាក់ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនអង្គភាពខេត្តកំពង់ឆ្នាំង**រាជរដ្ឋាភិបាល សម្រេចតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ**ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ចាប់ពីថ្ងៃទី៩-១០ ខែឧសភា ខាងមុខនេះ ផ្ដល់ឱកាសការងារដល់យុវជនជាង ៥ពាន់កន្លែង**សម្តេច សាយ ឈុំ អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៨០**អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យ និងដោះស្រាយកង្វះទឹកប្រើប្រាស់ នៅសាលារៀនចំនួន២ និងណែនាំដល់សិស្សានុសិស្សឲ្យ ចេះថែទាំសុខភាពក្នុងរដូវក្តៅនេះ**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ និងអង្គភាពលទ្ធកម្ម**រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យតំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**តំណាងជាន់ខ្ពស់របស់កម្ពុជាចូលរួមកិច្ចប្រជុំលេីកទី១៤ នៃក្រុមការងាររៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥**ព្រឹកស្អែក! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ**ឯកឧត្ដម ខូយ រីដា អន្តរាគមន៍បូមទឹក សង្គ្រោះត្រីមេពូជ ក្នុងតំបន់អភិរក្សត្រីមេពូជបឹងផ្សោត ក្នុងស្រុកបាកាន**អភិបាលខេត្តក្រចេះ ស្នើឱ្យអាជ្ញាធរស្រុក ត្រួតពិនិត្យពង្រឹងឃុំលើការងារបញ្ជាក់ឯកសារកិត្តិយុត្តនានា ពិសេសឯកសារកាន់កាប់លើដី ជៀសវាងការកើតទំនាស់

ក្រសួងប្រៃសណីយ៍ ចុះកិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ជាមួយគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន១៨

ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រង សាកលវិទ្យាល័យ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដែលតំណាងដោយលោក ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ និង គ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ១៨ ដែលតំណាងដោយគណៈគ្រប់គ្រងរបស់ខ្លួន រួមមាន៖

១៖ វិទ្យាស្ថានវ៉ាន់ដា
២៖ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ
៣៖ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
៤៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
៥៖ សាកលវិទ្យាល័យវេស្ទើន
៦៖ សាកលវិទ្យាល័យអន្តរជាតិ
៧៖ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
៩៖ សាកលវិទ្យាល័យធនធានមនុស្ស
៨៖ សាកលវិទ្យាល័យមេគង្គកម្ពុជា
១០៖ វិទ្យាស្ថានអាយ ស៊ី អេស
១១៖ សាកលវិទ្យាល័យបៀលប្រាយ
១២៖ សាកលវិទ្យាល័យចេនឡា
១៣៖ សាកលវិទ្យាល័យអង្គរខេមរា
១៤៖ សាកលវិទ្យាល័យកម្ពុជា
១៥៖ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ
១៦៖ វិទ្យាស្ថានអាហ្គា
១៧៖ វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ
១៨៖ វិទ្យាស្ថានអាយធី អេឃើដីមី ស្នេប។

ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.ប.ទ. និងគណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាឯកជនទាំង ១៨ សរុបប្រមាណ ៣៥០ នាក់។

កិច្ចព្រមព្រៀងនេះ មានគោលបំណងដាក់ឲ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្រកម្រិតឧត្តមសិក្សាចេញដោយគ្រឹះស្ថានឧត្តមសិក្សាឯកជនទាំង១៨ និងរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យជូនគ្រឹះស្ថានឧត្តមសិក្សាទាំងនេះ ក្នុងករណីមានតម្រូវការប្រើប្រាស់ ដើម្បីរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលរបស់គ្រឹះស្ថានឧត្តមសិក្សា ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ថ្លែងក្នុងអង្គពិធីនេះ លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់អំពីការគិតគូររបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការជួយ គាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការបញ្ជាបចំណេះដឹងបច្ចេកវិទ្យាឌីជីថលដល់និស្សិត ដែលជា ធនធានវ័យក្មេងដ៏មានសក្តានុពល សម្រាប់កសាងពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ស្របតាម ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានបញ្ជាក់សារជាថ្មីអំពីតួនាទី និងការខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយ ដ៏រឹងមាំសម្រាប់កម្ពុជា តាមរយៈការបង្កើតនិងដាក់ឱ្យប្រើហេដ្ឋារចនាសម្ព័ន្ធនិងថ្នាលបច្ចេកវិទ្យាឌីជីថលផ្សេងៗ ដើម្បី ជួយដល់ការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធឱ្យកែប្រែទម្លាប់ចាស់ បង្កើតទម្លាប់ថ្មី ដោយសម្របខ្លួនតាមការវិវត្ត នៃបច្ចេកវិទ្យាឌីជីថល ហើយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យា ឌីជីថល សម្រាប់បម្រើតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ និងធ្វើឱ្យការរស់នៅកាន់តែងាយស្រួល ព្រមទាំងជួយដល់ ការបំពេញការងារនៅក្នុងយុគសម័យឌីជីថលកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានសម្រេចជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាទាំង ១៨ ដែលជា ហេដ្ឋារចនាសម្ព័ន្ធស្នូលសម្រាប់ផ្តល់សេវាអ៊ីនធឺណិតជូនដល់និស្សិត បុគ្គលិកសិក្សា និងសាស្ត្រាចារ្យ ក្នុងការសិក្សា ស្រាវជ្រាវ និងបំពេញការងារ ដែលជាចលករដ៏សំខាន់ក្នុងការសម្រេចបាននូវការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ មានគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិង ឯកជនចំនួន ៤២ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ ក.ប.ទ. ក្នុងការដាក់ឱ្យប្រើ ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្រកម្រិតឧត្តមសិក្សាចេញដោយគ្រឹះស្ថានឧត្តមសិក្សាទាំងនោះ។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ដោយប្រើប្រាស់ បច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពសម្រាប់ឆ្លៀតផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ។ សញ្ញាបត្រដែល មានដាក់បញ្ចូល QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺអាច យកទៅប្រើប្រាស់បាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។
ការដាក់ឱ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ មានគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់ បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើឱ្យការរស់នៅកាន់តែមានភាពងាយស្រួល៕

អត្ថបទដែលជាប់ទាក់ទង