**សម្តេចតេជោ ផ្ញើសារថ្លែងអំណរគុណ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ដែលផ្ញើសារអបអរសាទរជូន សម្តេចក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា**ឯកឧត្ដមរដ្ឋមន្រ្ដីឆាយ ប្ញទ្ធិសែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទិន្នន័យផ្គត់ផ្គង់ទឹកស្អាតជនបទ**មន្ទីររៀបចំដែនដី ខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីរាជរដ្ឋាភិបាលសម្រេចធ្វើអនុប្បយោគ និងការផ្ទេរសិទ្ធិកាន់កាប់ដី ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម**អភិបាលខេត្តកំពង់ចាម អញ្ជើញបើកការដ្ឋានខួងអណ្ដូងបុក និងចុះផ្តល់ទឹកស្អាតដល់សាលារៀនដែលជួបបញ្ហាប្រឈមខ្វះទឹក**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ក្រសួងការងារជូនដំណឹងស្តីពី ករណីឆបោកសមាជិក ប.ស.ស. តាមរយៈការផ្សព្វផ្សាយលេខគណនីធនាគារក្លែងក្លាយរបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង QR Code ផ្ទេរប្រាក់ក្លែងក្លាយ**៤ខែ កម្ពុជាទទួលបានចំណូលជិត ២០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស**កិច្ចសហការលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាង ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជាមួយប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា**រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ឱកាសឱ្យក្មេងស្រីជនជាតិដើមភាគតិច បានសិក្សាស្វែងយល់អំពីតួនាទីរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរយៈពេល១ថ្ងៃ**ឯកឧត្ដម ស្វាយ សំអ៊ាង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការប្រារព្ធខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤**ឯកឧត្តម កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការអនុវត្តការងារថវិការបស់ក្រសួងយុត្តិធម៌ ឆ្នាំ២០២៤**ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងព្រះរាជទានព្រះរាជអំណោយ ជូនមន្ត្រីអង្គភាពស៊ីម៉ាក់ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនអង្គភាពខេត្តកំពង់ឆ្នាំង**រាជរដ្ឋាភិបាល សម្រេចតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ**ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ចាប់ពីថ្ងៃទី៩-១០ ខែឧសភា ខាងមុខនេះ ផ្ដល់ឱកាសការងារដល់យុវជនជាង ៥ពាន់កន្លែង**សម្តេច សាយ ឈុំ អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៨០**អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យ និងដោះស្រាយកង្វះទឹកប្រើប្រាស់ នៅសាលារៀនចំនួន២ និងណែនាំដល់សិស្សានុសិស្សឲ្យ ចេះថែទាំសុខភាពក្នុងរដូវក្តៅនេះ**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ និងអង្គភាពលទ្ធកម្ម**រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យតំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**តំណាងជាន់ខ្ពស់របស់កម្ពុជាចូលរួមកិច្ចប្រជុំលេីកទី១៤ នៃក្រុមការងាររៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥

កម្ពុជារកចំណូលបានជាង ១០០លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ នៅក្នុងត្រីមាសទី១ឆ្នាំនេះ


ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ១០០លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។

តាមរបាយការណ៍បានឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន១០០ ៤៨១ ៩៩៥ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន៣៥៥ ៦៩៤ដុល្លារ។

គិតត្រឹមត្រីមាស ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៤៥០ដុល្លារ ក្នុង១តោន កើនឡើងចំនួន៤១ដុល្លារ ក្នុង១តោន ស្មើនឹង៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមីនា ឆ្នាំ២០២៤ មានតម្លៃ១៨៨ដុល្លារ ក្នុងមួយម៉ែត្រគីប។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%។

ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង