សមាគមយុវជនលើកកម្ពស់សេដ្ឋកិច្ចប្រជាជនកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិត សម រង្ស៊ី ដែលបានធ្វើការបង្ហោះសាររិះគន់គម្រោង ព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ សមាគមយុវជនកលើកកម្ពស់សេដ្ឋកិច្ចប្រជាជនកម្ពុជា សូមសម្តែងនូវការសោកស្តាយ និងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការជាទីបំផុតចំពោះ ទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង ដែលត្រូវតុលាការកម្ពុជារំលាយបក្ស បានធ្វើការបង្ហោះសាររិះគន់គម្រោង ព្រែកជីកហ្វូណនតេជោ និងធ្វើការចោទប្រកាន់មកលើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយការបង្ហោះសារនោះ គឺជាការចោទប្រកាន់មកលើថ្នាក់ដឹកនាំនឹងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយគ្មានប្រភពព័ត៌មាន ភស្តុតាង និងការស្រាវជ្រាវច្បាស់លាស់នោះឡើយ។
ការបង្ហោះចោទប្រកាន់របស់ ទណ្ឌិត រូបនោះបានធ្វើឱ្យមានផលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បមប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងជាចេតនាដើម្បីបង្អាក់ រារាំងនូវរាល់គម្រោងអភិវឌ្ឍជាតិនានារបស់កម្ពុជាមិនឱ្យមានភាពរីកចម្រើនទៅមុខដូចបណ្តាលប្រទេសនៅលើសកលលោក៕

