**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប

ប្រតិភូ មេគង្គ-ឡានឆាង បានទស្សនាប្រាសាទ និងទំនៀមទម្លាប់ បុណ្យប្រពៃណីខ្មែរ ក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ២០២៤

ភ្នំពេញ៖ ប្រតិភូសារព័ត៌មានមេគង្គ-ឡានឆាង កម្ពុជា ចិន ថៃ មីយ៉ាន់ម៉ា និងវៀតណាម ដែលបានអញ្ញើញមកចូលរួមក្នុងកម្មវិធី ទស្សនៈកិច្ច សង្រ្កាន្ត-សៀមរាប បានទៅទស្សនា ប្រាសាទ ទំនៀមទម្លាប់ប្រពៃណី និងល្បែងប្រជាប្រិយ៍ខ្មែរ នៅខេត្តសៀមរាប ក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ២០២៤។

ប្រតិភូសារព័ត៌មាន មេគង្គ-ឡានឆាង ចិន ថៃ មីយ៉ាន់ម៉ា និងវៀតណាម បន្ទាប់ពីអញ្ញើញដល់ខេត្តសៀមរាប ប្រទេសកម្ពុជា និងស្នាក់នៅអស់រយៈពេល៦ថ្ងៃ ប្រតិភូសារព័ត៌មាន បានអញ្ញើញទៅទស្សនាប្រាសាទខ្មែរ រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ស្វែងយល់ពី ប្រវត្តិស្រាស្ត កេរ្តិ៍ដំណែលខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យមុន ផ្តិតយកទិដ្ឋភាពប្រាសាទដ៏លេចធ្លោ ដើម្បីផ្សព្វផ្សាយពីស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។

ឆ្លៀតក្នុងឱកាស ដំណើរទស្សនៈកិច្ចរបស់ប្រតិភូ ស្របពេលនឹងឱកាសចូលឆ្នាំថ្មី បុណ្យប្រពៃណីខ្មែរ ប្រតិភូ បានអញ្ញើញ ប្រគេនទេយ្យទាន ទេយ្យវត្ថុ ជូនសម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ព្រះចៅអធិការវត្ត វត្តរាជបូណ៌ និងស្វែងយល់បន្ថែមពីទំនៀមទម្លាប់ខ្មែរ ក្នុងការពូនភ្នំខ្សាច់ ការឧទ្ទិសកុសលផលបុណ្យដល់សាច់ញាត្តិដែលបានចែកឋាន ការរាប់បាត ប្រគេនចង្ហាន់ ស្រង់ព្រះ ក៏ដូចជានិយមន័យចូលឆ្នាំប្រពៃណីខ្មែរផងដែរ។

លើសពីនេះ ប្រតិភូបានអញ្ញើញទស្សនា របៀបបង្កើតខ្លែងឯក ការលេងល្បែងប្រជាប្រិយ៍ខ្មែរ ការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ល្បែងកម្សាន្តផ្សេងៗ ដែលបងប្អូនខ្មែរ និងភ្ញៀវអន្តរជាតិ ចូលរួមលេងយ៉ាងច្រើនកុះករ។

ដំណើរទស្សនៈកិច្ច របស់ប្រតិភូសារព័ត៌មាន សង្រ្កាន្ត-សៀមរាប មេគង្គ-ឡានឆាង បានឆ្លុះបញ្ចាំងពី ការពង្រឹងទំនាក់ទំនង សាមគ្គីភាព មិត្តភាព ប្រទេសជាប់ទន្លេមេគង្គ មានភាពល្អប្រសើរ និងការផ្សព្វផ្សាយពីវប្បធម៍ កេរ្តិ៍ដំណែលប្រវត្តស្រាស្ត ល្បែងប្រជាប្រិយ៍ ទំនៀមទម្លាប់ប្រពៃណី សង្ក្រាន្តចូលឆ្នាំខ្មែរ ទៅកាន់ប្រទេសជិតខាងឱ្យកាន់តែស្គាល់ច្បាស់ពីប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង