**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ បានបង្ហាញនូវមហាកម្លាំងសាមគ្គីភាព ភាតរភាពរវាងខ្មែរនិងខ្មែរក្រោមម្លប់នៃសុខសន្តិភាពដ៏ត្រជាក់របស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” រយៈពេល ៤ថ្ងៃកន្លងមកនេះ ក្រៅពីបានចូលរួមចំណែកក្នុងការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យកាលដ៏យូរលង់ណាស់មកហើយ កុំឱ្យបាត់បង់នោះ វាក៏ជាសក្ខីភាពបង្ហាញនូវមហាកម្លាំងសាមគ្គីភាព ភាតរភាពរវាងខ្មែរ និងខ្មែរនៅក្រោមដំបូល នៃម្លប់សុខសន្តិភាពដ៏ត្រជាក់របស់កម្ពុជាផងដែរ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំង ក្រុមគ្រូពេទ្យ បុគ្គលិកអនាម័យ និងក្រុមការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណសាលាខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអនុគណៈកម្មការ ក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំង ក្រុមគ្រូពេទ្យ និងបុគ្គលិកអនាម័យ បរិស្ថានទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ធ្វើឱ្យព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” រយៈពេល ៤ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែង ក៏ដូចជាអង្គភាពពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ទាំងអង្គភាពស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ជាពិសេសក្រុមយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ខេត្តព្រៃវែង ដែលបានយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួន ទៅតាមតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយល្អ បង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកលេង និងទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ នេះ ដោយពុំមានការភ័យខ្លាច និងសុខសុវត្ថិភាព។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ដែរថា តាមរយៈការចូលរួមដោយផ្ទាល់របស់ឯកឧត្តម នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ ក្នុងសកម្មភាពនានា ទាំងសកម្មភាពសាសនា ក៏ដូចជាប្រពៃណីទំនៀមទម្លាប់ រួមទាំងការចូលរួមលេងល្បែងប្រជាប្រិយខ្មែរមួយចំនួនផងនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ឃើញនូវស្នាមញញឹមនៅលើផ្ទៃមុខបង្កប់ដោយភាពសប្បាយរីករាយ ប្រកបដោយក្តីសង្ឃឹមជឿជាក់របស់លោកយាយ លោកតា ពុកម៉ែ អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារីរបស់យើង ចំពោះការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៅទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏មានជំនឿជឿជាក់ថា ស្នាមញញឹមបែបនេះ មិនមែនកើតឡើងសម្រាប់ប្រជាពលរដ្ឋខេត្តព្រៃវែងប៉ុណ្ណោះទេ ស្នាមញញឹមប្រកបដោយក្តីសង្ឃឹមនេះ ក៏មុខជាឃើញប្រាកដឡើងនៅលើផ្ទៃមុខរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសដូចគ្នាជាក់ជាមិនខាន។ នេះហើយជាផ្លែផ្កានៃសុខសន្តិភាព និងស្ថិរភាពនយោបាយ កើតចេញពីលទ្ធផល នៃនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាស្ថាបនិក។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តទៀតថា ពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានថ្លែងនៅពេលដែលសម្តេច អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅខេត្តសៀមរាប ថា “សុខសន្ដិភាព ស្ថិរភាពខាងនយោបាយ គឺជាកត្តាដ៏សំខាន់ ដែលផ្ដល់ឱកាសសម្រាប់ការសប្បាយរីករាយរបស់ប្រជាជនយើង គ្មានការសប្បាយណាមួយដែលអាចកើតឡើងនៅក្រោមគ្រាប់បែក គ្រាប់ផ្លោង និងក្នុងសង្រ្គាមនោះទេ” ៕

អត្ថបទដែលជាប់ទាក់ទង