**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា

សម្តេចធិបតី៖ ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្ម ១០៦គម្រោង ដែលមានទុនវិនិយោគ ២.២ពាន់លានដុល្លារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងវិនិយោគចំនួន ២៦៨គម្រោង ត្រូវបានអនុម័តក្នុងឆ្នាំ២០២៣ ក្នុងនោះមានគម្រោងថ្មីចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ជាមួយនឹងទុនវិនិយោគសរុបចំនួន ៤.៩ពាន់លានដុល្លារអាមេរិក ដែល អាចបង្កើតការងារបានជាង ៣០ម៉ឺនកន្លែង។

ក្នុងឱកាសអញ្ជើញសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតីបានថ្លែងថា ការចុះបញ្ជីគម្រោងវិនិយោគ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍ របស់កម្ពុជា ខុសពីប្រទេសផ្សេង។ នៅប្រទេសផ្សេង ឧទាហរណ៍ចុះបញ្ជីគម្រោងវិនិយោគ ១០០គេអនុម័ត ដោយមួយចំនួនធ្វើ ឬមួយចំនួនទៀតមិនធ្វើ ប៉ុន្តែនៅកម្ពុជាមុនអនុម័ត ភាគច្រើនមានលក្ខខណ្ឌតម្រូវ គឺត្រូវមានទីតាំងច្បាស់លាស់ មានកុងត្រាជួលច្បាស់លាស់ ដែលបង្ហាញពីឆន្ទះពិតប្រាកដថា ពិតជាបោះទុនវិនិយោគ។

សម្តេចបញ្ជាក់ថា «អ្នកខ្លះថា នាយករដ្ឋមន្ត្រីថ្មី ដើរតែទាក់ម៉ូយ ទាក់ខ្យល់ ឥឡូវខ្ញុំប្រាប់ហើយ ក្នុងមួយត្រីមាសដំបូងឆ្នាំនេះ មាន១០៦គម្រោង ដែលបានដាក់ចិត្តចុះបញ្ជី ហើយធ្វើកិច្ចការងារបំពេញលក្ខខណ្ឌជាច្រើននៅកម្ពុជា»។

សម្តេចធិបតីបន្ថែមថា សម្តេចនឹងបន្តទាក់ទាញអ្នកវិនិយោគ ឱ្យមកកម្ពុជាបន្ថែមទៀត ហើយប៉ុន្មានថ្ងៃមុននេះ មានក្រុមអ្នកវិនិយោគមកពីម៉ាកាវ ហុងកុង អឺរ៉ុប កូរ៉េ បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចថា នៅខែឧសភាខាងមុខនេះ សម្តេចនឹងចេញទៅប្រទេសកូរ៉េ ដើម្បីចរចាបន្ថែមទៀត លើការទាក់ទាញវិនិយោគមកកម្ពុជា។
សម្តេចបន្តថា ការទាក់ទាញអ្នកវិនិយោគ ឱ្យមកវិនិយោគនៅកម្ពុជា មិនមែនជារឿងងាយស្រួលទេ រាប់ចាប់តាំងពីការបង្កើតបរិយាកាសអំណោយផល ការលើកទឹកចិត្តផ្សេងៗ ការថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គមជាដើម។

សម្តេចថ្លែងថា សម្ដេចបានត្រឹមតែទាក់ម៉ូយមកទេ តែមកមិនមក គេសប្បាយចិត្ត គេជោគជ័យមិនជោគជ័យអាស្រ័យ លើក្រសួងស្ថាប័នដែលដឹកនាំសម្របសម្រួលលើកទឹកចិត្តផ្ទាល់លើគោលនយោបាយ ជាមួយអាជ្ញាធរដែនដី ខិតខំសម្រួលឱ្យគេធ្វើបាន ហើយមាននិរន្តរភាព ៕

អត្ថបទដែលជាប់ទាក់ទង