**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ឯកឧត្តម ម៉ៅ ធនិន៖ កំពតគឺជាខេត្តមួយ ដែលពោពេញទៅដោយសក្តានុពលទេសចរណ៍ ហើយជាខេត្តដែលទេសចរមកកម្សាន្តមិនចេះធុញទ្រាន់

ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពតគឺជាខេត្តមួយដែលពោពេញទៅដោយសក្តានុពលទេសចរណ៍ ហើយជាខេត្តដែលទេសចរណ៍មកកម្សាន្តមិនចេះធុញទ្រាន់ ព្រោះមានកន្លែងដើរលេងកម្សាន្តច្រើន និងប្លែកៗ ពិសេសមានឆ្នេរកម្សាន្តជាប់មាត់ព្រែក រូបសំណាកសេះសមុទ្របាញ់ទឹក ទិដ្ឋភាពភ្នំបូកគោ ដែលយើងទាំងអស់គ្នាត្រូវមានការកែច្នៃឱ្យបានស្អាត ដើម្បីស្រូបយកផលប្រយោជន៍ពីធនធានដែលមានសក្តានុពលទាំងនោះ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ ក្រុមជាង និងអ្នកសំអាតអនាម័យក្នុងក្រុងកំពត នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការស្ថាបនា និងការអភិវឌ្ឍតំបន់ទេសចរណ៍នានាក្នុងខេត្តឱ្យមានភាពទាក់ទាញ គឺដើម្បីកិត្តិនាម កិត្តិសព្ទរបស់ជនជាតិយើង និងតំកល់ឱ្យបាននូវកិត្តិយស់ កិត្តិសព្ទរបស់ប្រទេសយើង ជនជាតិយើង ក្រោមម្លប់នៃសុខសន្តិភាពដែលយកមកដោយលំបាក និងការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ដែរថា ការស្ថាបនាឆ្នេរកម្សាន្តតាមបណ្តោយព្រែកកំពង់បាយ និងរូបសំណាកសេះសមុទ្រនេះ គឺជាការស្ថាបនាបឋមប៉ុណ្ណោះ ព្រោះខេត្តកំពតនៅមានសមិទ្ធិផលធំៗជាច្រើនទៀតដែលត្រូវបង្ហាញក្នុងពេលឆាប់ៗខាងមុខ។

ក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ក្រុមកម្មករ ក្រុមជាង និងអ្នកសំអាតអនាម័យក្នុងក្រុងកំពតទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងធ្វើឱ្យខេត្តកំពតស្អាត និងលេចឡើងនូវសមិទ្ធិផលសំខាន់ៗជាច្រើន និងមានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញ និងលើកទឹកចិត្តដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួមឱ្យបានសកម្មបន្ថែមទៀតក្នុងការជួយកសាងនូវសមិទ្ធិផលដែលបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋ ពិសេសប្រយោជន៍រួមសម្រាប់ខេត្ត។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលដ្ឋក្នុងខេត្តកំពតទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកមុខមាត់ខេត្តរបស់យើង ឱ្យសាកសមជាខេត្តទេសចរណ៍។

បន្ទាប់ពីពិធីសំណេះសំណាលរួចមកឯកឧត្តមអភិបាលខេត្តក៏បានចុះពិនិត្យទីតាំងសេះសមុទ្របាញ់ទឹក និងវេរ៉ង់ដាសួនត្រីផ្សោត ដែលជាទីតាំងត្រូវបើកឱ្យពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្តក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង