**ច្បាប់សន្តិសុខស្បៀងអាហារដំបូងរបស់ចិនចូលជាធរមាន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការធ្វើវិបស្សនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាទីគោរពសក្ការបូជារបស់កម្ពុជាយើងដើម្បីសុំសេចក្តីសុខចម្រើន ដល់ប្រទេសជាតិផង និងប្រជាជនផង**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី​ វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចសង្ឃរាជ ទេព វង្ស**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ដោយក្រុមគ្រូពេទ្យបារាំងស្ម័គ្រចិត្ត (AMS) និងក្រុមគ្រូពេទ្យ បុគ្គលិកនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម នៅវត្តពាមកោះស្នា**សម្ដេចធិបតី អំពាវនាវដល់សប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ**រថយន្ដដឹកលើសទម្ងន់ ៣គ្រឿង ត្រូវបានពិន័យជាប្រាក់ និងឃាត់ទុក ១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកបាណន់ ខេត្តបាត់ដំបង**រដ្ឋបាលក្រុងកំពង់ចាម សម្រេចបិទបន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ សុក្រិតវិនិច្ឆ័យ២**ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពីវឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតឱ្យបានវិលត្រឡប់មកកម្ពុជាវិញ**ក្រុមការងារក្រឡាហោមមនុស្សធម៌ នាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋចំនួន១២៥គ្រួសារ ក្នុងឃុំចំនួន២ នៅស្រុកមោងឫស្សី**អាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ បន្តដាំស្មៅ និងកូនឈើនៅបរិវេណជុំវិញប្រាសាទអង្គរវត្ត**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមអនុវត្តយោគៈ និងសមាធិ នៅបរិវេណប្រាសាទអង្គរវត្ត**ព្រឹត្តិការណ៍ការប្រកួតចម្រៀង «ជាពួកអន្តរជាតិ» លើកទី១ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ នាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ ប្រគេនជូនព្រះតេជគុណ ព្រះចៅអធិការវត្តពាមកោះស្នា ក្នុងស្រុកស្ទឹងត្រង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» រហូតដល់ថ្ងៃបិទយុទ្ធនាការនេះ**អាវុធហត្ថរាជធានីភ្នំពេញ ដាក់ដំណើរការបច្ចេកវិទ្យាថ្មី ក្នុងកម្មវិធីហ្វឹកហ្វឺនរបស់ខ្លួន**អ៊ុយក្រែន ស្នើសុំប្រព័ន្ធការពារអាកាសបន្ថែម ខណៈរុស្ស៉ីបន្តវាយប្រហារលើបណ្តាញថាមពល**ការបោះឆ្នោតសកលនៅឥណ្ឌា ឈានចូលដល់ជុំផ្ដាច់ព្រ័ត្រ**កងទ័ពមួកខៀវកម្ពុជា៦នាក់ ដែលបំពេញបេសកកម្មនៅម៉ាលី បានមកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព**និយ័តករ​គណនេយ្យនិងសវនកម្ម បើកកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈស្តីពីការដាក់ឱ្យអនុវត្តស្តង់ដាគណនេយ្យសាមញ្ញកម្ពុជា**ប្រធានាធិបតីអ៊ុយក្រែន នឹងធ្វើទស្សនកិច្ចនៅសិង្ហបុរី ដើម្បីថ្លែងសុន្ទរកថាទៅកាន់វេទិកាសន្តិសុខ

ក្រសួងបរិស្ថាន សម្រេចនូវជោគជ័យដ៏ត្រចះត្រចង់ នៃភាពស្អាតនៅកម្ពុជា ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ១០០% នៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បានសម្រេចនូវជោគជ័យដ៏ត្រចះត្រចង់ នៃភាពស្អាតនៅកម្ពុជា ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ១០០% នៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស នៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” និង ”យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា”។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា យុទ្ធនាការបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឈប់ប្រើថង់ប្លាស្ទិកចំនួន ១ថ្ងៃយ៉ាងតិច ក្នុង១សប្តាហ៍ ហើយសិស្សម្នាក់មិនប្រើថង់ផ្លាស្ទិកជាមធ្យម ៤ថង់ ក្នុង១ថ្ងៃ ដែលធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានចាប់ផ្តើមពីសកម្មភាព និងការចូលរួមចេញពីបេះដូងរបស់សិស្សានុសិស្ស នាពេលនេះ គឺជាកត្តាសំខាន់បំផុត ក្នុងការគាំទ្រដល់អាទិភាព និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់ក្រសួងបរិស្ថាន ដែលមានមុំ៣សំខាន់ គឺស្អាត បៃតង និងចីរភាព ជាពិសេសយុទ្ធសាស្រ្តមានគោលដៅសំខាន់ធ្វើឱ្យកម្ពុជា ដែលជាផ្ទះយើងទាំងអស់គ្នាស្អាត ស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគតដ៏ខ្លី។

សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំនាវាបរិស្ថាន ក្នុងនោះ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ សិស្សានុសិស្ស មានសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ សរុបជាង ៣,៦លាននាក់ ស្មើនឹង១០០% នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»៕

អត្ថបទដែលជាប់ទាក់ទង