**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អគ្គទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តជំរុញវត្តអារាមឲ្យក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី នឹងបន្តលើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ នឹងបន្តខិតខំធ្វើឱ្យទីវត្តអារាម ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំសុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម។

ការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ធ្វើឡើងក្នុងពិធីបុណ្យសម្ភោធឆ្លងឧបដា្ឋនសាលា ពុទ្ធាភិសេក និងសមិទ្ធផលនានា ក្នុងវត្តមុនីរតនារាម (ហៅវត្តល្អក់) ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងថា ក្រោមដំបូលសន្តិភាព ជាមរតកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការបន្តថែរកក្សាដំបូលសន្តិភាព ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលសម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ និងខិតខំស្វែងរកគ្រប់មធ្យោបាយ ដោះស្រាយរាល់ការលំបាកក្នុងជីវភាព ជាពិសេសប្រជាពលរដ្ឋនៅតំបន់ជនបទ សំដៅសម្រេចកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងសមិទ្ធ ផលក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រដូចជា៖ សាលារៀន វិទ្យាល័យ មន្ទីរពេទ្យ វត្តអារាម ព្រះវិហារ ផ្លូវគមនាគមន៍ ទឹកស្អាត អគ្គិសនី និងប្រព័ន្ធធារាសាស្រ្តជាដើម។

លោកជំទាវបណ្ឌិត ជា សិរីបន្តថា សមិទ្ធផលសម្រេចបានទាំងអស់នេះ កើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ ពុទ្ធចក្រ និងអាណាចក្រត្រូវដើរទន្ទឹមគ្នា ពឹងគ្នា និងជួយទំនុកបម្រុងគ្នាទៅវិញទៅមក ជាក់ស្តែងពុទ្ធចក្រជួយផ្នែកស្មារតី ផ្នែកខាងទស្សនវិជ្ជា ដោយសារមានពុទ្ធចក្រទើបអាណាចក្រអាចរុងរឿងបាន។
ជាមួយគ្នានេះពុទ្ធចក្រក៏ពឹងផ្អែក និងផ្ញើលើរដ្ឋអំណាចផងដែរ ក្នុងនោះដោយសារមានសុខសន្តិភាពស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនេះ ទើបជំនឿសាសនាមាននិរន្តរភាពនិងភាពរុងរឿង។

លោកជំទាវបណ្ឌិត ជា សិរី បន្ថែមទៀតថា «រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងបន្តលើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដូចបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងចារឹកជាបាវចនារបស់ប្រទេសជាតិគឺ «ជាតិ សាសនា ព្រះមហាក្សត្រ» នឹងបន្តខិតខំធ្វើឱ្យទីវត្តអារាម ក្លាយជាមជ្ឍមណ្ឌល នៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំសុខាភិបាល សង្គមកិច្ច និងសីលធម៌ សង្គម»។

លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា ជាក់ស្តែងអ្វីៗមានសព្វថ្ងៃ កើតចេញពីការខិតខំប្រឹងប្រែងយូរអង្វែង ហេតុនេះរាជរដ្ឋាភិបាលកើតចេញពី គណបក្សប្រជាជនកម្ពុជា តែងតែខិតខំប្រឹងប្រែងថែរក្សាការពារសមិទ្ធផលទាំងនេះ និងបន្តពង្រឹងស្ថិរភាពនយោបាយ សន្តិភាព សន្តិសុខ និងសុវត្ថិភាព ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជារួមគណបក្សប្រជាជនកម្ពុជា តែងតែនៅជិតជាមួយបងប្អូនប្រជាពលរដ្ឋ ជួយដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ ជាពិសេសបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍ ដូច្នេះដើម្បីបន្តនិរន្តរភាព និងការអភិវឌ្ឍបន្ថែមទៀតសូមលោកតា លោកយាយ ពូមីង បងប្អូនទាំងអស់ បន្តគាំទ្រ ក៏ដូចជាចូលរួមជាមួយ រាជរដ្ឋាភិបាលបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង