នាយឧត្តមសេនីយ៍ គន់ គីម ចុះត្រួតពិនិត្យដីសម្បទានសង្គមកិច្ច នៅឃុំព្រះផុស និងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ដើម្បីត្រៀមរៀបចំជាភូមិអភិវឌ្ឍន៍អតីតយុទ្ធជន

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យដីសម្បទានសង្គមកិច្ច ដែលមានទីតាំងស្ថិតនៅឃុំព្រះផុស និងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីត្រៀមរៀបចំជាភូមិអភិវឌ្ឍន៍អតីតយុទ្ធជន។
អញ្ជើញចូលរួមត្រួតពិនិត្យនាឱកាសនោះរួមមាន ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, អភិបាលរង នៃគណៈអភិបាលខេត្ត, សមាគមអតីតយុទ្ធជនខេត្តបាត់ដំបង និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត៕

