**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

សម្ដេច ទៀ បាញ់ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មហាកុដិ០១ខ្នង នៅក្នុងវត្តពោធិសិលារាម ក្រុងកំពង់ឆ្នាំង

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មហាកុដិ០១ខ្នង នៅក្នុងវត្តពោធិសិលារាម(ហៅវត្តសំរោង) ស្តិតនៅក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ក្នុងពិធីនេះក៏មានការចូលរួមពី ព្រះមេគណខេត្ត មន្ត្រីសង្ឃគ្រប់ឋានានុក្រម លោក-លោកស្រី អមដំ ណើរ សម្ដេចពិជ័យសេនា មន្ត្រីរាជការជុំវិញខេត្ត ប្រ ជាពលរដ្ឋ និងសិស្សានុសិស្សសរុបមានចំនួន​ ៦៤៩អង្គ/នាក់។

ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ៤៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាដែលធ្លាប់តែជាប្រទេសមានមហាវិនាសកម្ម ដ៏ខ្លោចផ្សារនិរាសព្រាត់ប្រាស់ បែកបាក់ខូចខាតហេដ្ឋារចនាស ម្ព័ន្ធរបស់ជាតិស្ទើរតែដល់កម្រិតសូន្យ ដោយសារភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍មកនោះ មកដល់ពេលនេះ ធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងត្រូវបានប្រទេសលើសកលលោកទទួលស្គាល់ជាប្រទេសមានសុខសន្តិភាព និងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ។

សម្ដេចពិជ័យសេនា បានបញ្ជាក់ទៀតថា ចំពោះវិស័យសាសនាប្រមុខរាជរដ្ឋាភិបាល បានគាំទ្រប្រជាពលរដ្ឋគោរពជំនឿសាសនារៀងៗខ្លួន និងសាសនាផ្សេងៗទៀត គឺគោរពប្រតិបត្តិតាមជំនឿ ដោយមានសុខដុមបនីយកម្មសាសនា។ ចំណែកព្រះពុទ្ធសាសនាវិញ ត្រូវបានលើកស្ទួយជាសាសនារបស់ជាតិលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងនៅក្នុ ងពិធីនេះបានអាន របាយការណ៍និងរាយការណ៍ឲ្យ ដឹងថា មហាកុដិមួយខ្នង២ជាន់ដែលត្រូវបានដាក់ស ម្ពោធឲ្យប្រើប្រាស់ក្នុងពេលនេះ បានកសាងរួចរាល់នៅក្នុងអំឡុងខែកុម្ភៈឆ្នាំ២០២៤នេះ ដោយបានចំ ណាយថវិកាកសាងអស់ចំនួនជាង២៤ម៉ឺនដុល្លារ ជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកជំទាវ ខៀវ បុប្ផាផល និងក្រុមគ្រួសារ។

ជំនួសមុខរដ្ឋបាលខេត្តកំពង់ឆ្នាំង ព្រះគ្រូចៅអធិការ គណកម្មការអាចារ្យវត្តពោធិសិលារាម(ហៅវត្តសំរោង) និងប្រជាពលរដ្ឋចំណុះជើងវត្ត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេច ពិជ័យសេនាឧត្តម ដែលបានដឹកនាំប្រតិភូ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវមហាកុដិខាងលើនេះ។ ជាពិសេស ថ្លែងអំណរគុណយ៉ាងជាជ្រៅដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ឥតសារ៉ាត់ និងលោកជំទាវ ខៀវ បុប្ផាផល ព្រមទាំងក្រុមគ្រួសារ ដែលបានចំណាយនូវធនធានមានចំនួនជាង ២៤ម៉ឺនដុល្លារ ក្នុងការកសាងមហាកុដិដ៏ធំនេះ។

នៅចុងកម្មវិធីខាងលើនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានបំពាក់មេដាយ និងជូនបណ័្ណសរសើរនិងលិខិតសរសើរដល់សប្បុរសជននានា ជាអ្នកមានសទ្ធាជ្រះថ្លាចូលរួមកសាងសមិទ្ធផលនានានៅក្នុងវត្ត និងក៏បានចែកអំណោយផ្ដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ យាយជី តាជី និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង