**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

ឧត្តមសេនីយ៍ឯក សៀក សុជាតិ ជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលករកម្ពុជា ដែលវិលត្រលប់មកស្រុកកំណើតថ្ងៃចូលឆ្នាំ និងសម្រួលការធ្វើដំណើរចូលចេញនៅច្រកទ្វារអន្តរជាតិអូស្មាច់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រធានក្រុមទី២ គណៈកម្មការចំពោះកិច្ចរាជរដ្ឋាភិបាលបានដឹកនាំសមាជិក គណៈកម្មការចំពោះកិច្ច និងស្ថាបន័ពាក់ព័ន្ធ ជួបជាមួយមន្ត្រីស្ថាប័នអន្តោប្រវេសន៍ភាគីថៃ និងជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលករកម្ពុជា ដែលវិលត្រលប់មកស្រុកកំណើត អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ ក៏បានសម្រួលដល់ដំណើរចូលចេញប្រទេសជូនពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខ សំដៅយកចិត្តទុកដាក់សម្របសម្រួល និងសហការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅបរិវេណប៉ុស្តិ៍ច្រកទ្វារចូល-ចេញប្រទេសឲ្យបានល្អ សំដៅបញ្ជៀសការកកស្ទះ និងបញ្ហាសុខភាពរបស់ពលករ និងអ្នកដំណើទូទៅជូនដល់ពួកគាត់។

នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ សៀក សុជាតិ បានណែនាំលោក ហោរ ជិនវិរយុទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ និងស្ថាប័នពាក់ព័ន្ធច្រកទ្វារព្រំដែនរៀបចំបាយកកញ្ចប់ ទឹកសុទ្ធ និងរៀបចំទីស្នាក់ការជូនមន្ទីសុខាភិបាល របស់ខេត្តឧត្តរមានជ័យ នៅច្រកទ្វាអន្តជាតិអូស្មាច់ ត្រៀមជួយព្យាបាលសង្រ្គោះបន្ទាន់ និងសម្រួលដល់ការធ្វើដំណើរចូល-ចេញប្រទេសជូនពលករកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានណែនាំថា ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ព្រំដែនរបស់ពលករខ្មែរតាម ច្រកទ្វារព្រំដែន អភិបាល នៃគណៈអភិបាលខេត្តទាំងបី បន្ទាយមានជ័យ ឧត្តរមានជ័យ និង ព្រះវិហារ ជាសមាជិកគណៈកម្មការចំពោះកិច្ច ត្រូវដឹកនាំចាត់ចែងអនុវត្តតាមស្មារតីនៃសេចក្ដី សម្រេចលេខ៩៩ ស.ស.រ ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធិភាព នូវកិច្ចការមួយចំនួនដូចខាងក្រោម៖

ទី១-អាជ្ញាធរសា្ថប័នពាក់ព័ន្ធ ប្រចាំនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ ត្រូវបម្រើសេវា ជួយសម្របសម្រួលដល់ការធ្វើដំណើរចេញចូលប្រទេស ជូនប្រជាពលរដ្ឋ និងពលករកម្ពុជាក្នុង អំឡុងពេលនៃការវិលត្រឡប់របស់ពួកគាត់មកទឹកដីកម្ពុជា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

ទី២-ជំរុញឲ្យសមត្ថកិច្ចនៅចំណុចត្រួតពិនិត្យ និងច្រកត្រួតពិនិត្យពង្រឹងវិធានការត្រួតពិនិត្យ ការឆ្លងកាត់ព្រំដែនឲ្យបានហ្មត់ចត់ បង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរចេញចូលរបស់អាជីវករ និងពលករដែលកាន់ឯកសារឆ្លងដែនស្របច្បាប់ឲ្យបានឆាប់រហ័ស។ ទន្ទឹមនឹងនោះត្រូវចាត់វិធានការ ទប់ស្កាត់ការចេញចូលដោយប្រើប្រាស់ឯកសារឆ្លងដែនមិនប្រក្រតី។

ទី៣-ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ត្រូវ បញ្ឈប់ជាបន្ទាន់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី មិនត្រូវយកកម្រៃក្រៅផ្លូវការពីពលករនៅ ពេលពួកគាត់ឆ្លងកាត់ចេញចូលតាមច្រកទ្វារព្រំដែន។

ទី៤-ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាមួយនោះត្រូវចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ក្នុងការ បង្ក្រាបសកម្មភាពមខ្យល់ និងអ្នកសមគំនិតដែល អូសទាញប្រជាពលរដ្ឋឲ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។

ទី៥-ប្រមែប្រមូលព័ត៌មានពាក់ព័ន្ធនឹងការឆ្លងដែន របស់ពលករតាមបណ្ដាច្រកទ្វារព្រំដែន គ្រប់គ្រងឲ្យបាននូវលំហូរពលករចេញចូលឆ្លងកាត់ព្រំដែន និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងជូនដល់ពួកគាត់។

ទី៦-ណែនាំដល់រដ្ឋបាល ក្រុង ស្រុក ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជាប់ជាប្រចាំជូន ដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពីការផ្តល់សេវាប័ណ្ណព្រំដែនជូនពួកគាត់ដោយគ្មាន ការរើសអើង និងមិនយកកម្រៃក្រៅផ្លូវការ ព្រមទាំងផ្សព្វផ្សាយឲ្យពួកគាត់យល់ដឹងពីបែបបទនីតិវិធីន ការឆ្លងកាត់ព្រំដែន នៅពេលធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ត្រូវមានឯកសារស្របច្បាប់។

ទី៧-ត្រូវរៀបចំយន្តការដឹកនាំត្រូតពិនិត្យ ការអនុវត្តវិធានការដែលបានដាក់ចេញ និងឲ្យមានមន្ត្រីទទួលបន្ទុក តាមដានកិច្ចការច្បាស់លាស់។ ត្រូវមានកម្មវិធីចុះត្រួតពិនិត្យជាក់ស្ដែងក្នុងការអនុវត្ត តួនាទី ភារកិច្ច ទទួលខុសត្រូវរបស់មន្ត្រីច្រកទ្វារព្រំដែន ដើម្បីក្រើនរំលឹកលើកទឹកចិត្តកែលម្អ និង ដោះស្រាយភាព មិនប្រក្រតី ដែលកើតមានឡើងតាមអភិក្រមការងារ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

ទី៨-ត្រូវធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ពីសភាពការណ៍ និងការដោះស្រាយ បញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមច្រកព្រំដែនមក ក្រុមការងារទី២ គណៈកម្មការចំពោះកិច្ច និងត្រូវរាយការណ៍បន្ទាន់ ដើម្បីមានវិធានការដឹកនាំ និងណែនាំទាន់ពេលវេលាក្នុងករណីចាំបាច់ ៕

អត្ថបទដែលជាប់ទាក់ទង