**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យទាំង ១៩អង្គភាព ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើនូវការនឹករឭកពីក្រុមការងារទាំងអស់ ចំពោះបងប្អូនដែលជាកងកម្លាំងប្រដាប់អាវុធនៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សកម្មភាពជួបសំណេះសំណាល និងសួរសុខទុក្ខ គឺជាការបន្តប្រពៃណីនៃផ្សារភ្ជាប់រវាងប្រជាជនស៊ីវិល និងកងកម្លាំងយោធា ដែលបង្ហាញពីសាមគ្គីភាពរឹងមាំជាមួយគ្នា ដើម្បីសង្គមជាតិ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី គ្រឿងឧបភោគបន្តិចបន្តួចនេះ គឺជាទឹកចិត្តពីក្រុមការងាររាជរដ្ឋាភិបាលជូនដល់បងប្អូនកងកម្លាំងយោធា ហើយក្រុមការងាររាជរដ្ឋាភិបាល នឹងចុះជួបគ្រប់អង្គភាពទាំងអស់ ដើម្បីបង្កើនភាពជិតស្និទ្ធជាមួយនឹងកងកម្លាំងគ្រប់ប្រភេទទាំងអស់ក្នុងខេត្ត ធ្វើយ៉ាងណាឱ្យបណ្តាអង្គភាពនីមួយៗមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងការការពារសន្តិសុខជាតិ និងព្រំដែន។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់អំពីការងារដែលត្រូវធ្វើបន្ត គឺពិនិត្យអង្គភាពទាំងអស់ជុំវិញរាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានា និងចែករំលែកបទពិសោធល្អៗ ដើម្បីសម្រេចគោលដៅប្រែក្លាយខេត្តបន្ទាយមានជ័យ ជាខេត្តដែលផ្តល់សេវាសាធារណៈល្អដាច់គេក្នុងប្រទេស។ ដូច្នេះសន្តិសុខ សុវត្ថិភាព និងការពារព្រំដែនក៏ជាការរួមចំណែកមួយសំខាន់ដើម្បីឈានទៅសម្រេចគោលដៅនេះផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរក្នុងឱកាសឆ្នាំថ្មីនេះ ដល់កងកម្លាំងទាំងអស់ និងបងប្អូនប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ សូមទទួលបានសុខសុភមង្គលគ្រប់ក្រុមគ្រួសារ និងរីកចម្រើនបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង