ក្រុមការងារកំពុងរៀបចំ និងតុបតែងលម្អរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ភ្នំពេញ៖ ក្រុមការងារកំពុងរៀបចំពិធីនានា និងការតុបតែងលម្អរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ រដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបនឹងរៀបចំសៀមរាបសង្ក្រានឆ្នាំថ្មី រយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ សៀមរាបសង្ក្រាន ក្រុមការងារបាននឹងកំពុងរៀបចំ តុបតែង លម្អភ្លេីង និងរៀបចំកន្លែងកម្សាន្តជាច្រេីនក្នុងក្រុងសៀមរាប ដេីម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត៕

