**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ខេត្តព្រះសីហនុ នឹងរៀបចំកម្មវិធីទទួលទេវតាឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយនៅទីតាំងសំខាន់ៗរបស់ខេត្ត និងតាមវត្តអារាមទូទាំងខេត្ត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើសន្និសិទសារព័ត៌មាន ស្តីពីការរៀបចំសង្ក្រានឆ្នាំថ្មីនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខ។

លោកអភិបាលរងខេត្ត បានឱ្យដឹងថា ឆ្នាំនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយវិស័យឯកជន រៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ និងព្រឹត្តិការណ៍អមចំនួន៣ផ្សេងទៀត នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ដែលទី១.នៅទីលានតេជោ (ពយតាមូង) ទី២.នៅពយជំទាវម៉ៅ (ដើមឈើចាំស្នេហ៍) និង ទី៣.នៅ Bay of Lights។

នៅទីតាំងទាំង៣ ខាងលើ នឹងមានការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី ការចាក់តន្ត្រីបែបុរាណ និងសម័យ និងការលេងល្បែងប្រជាប្រិយខ្មែរចាប់ពីម៉ោង១០ព្រឹកតទៅ ដូចជា៖ ទាញព្រ័ត្រ បោះអង្គុញ ចោលឈូង លាក់កន្សែង វាយក្អម ឡើងបង្គោលខ្លាញ់ រាំដណ្តើមកៅអី ដណ្តើមស្លឹកឈើ ជាដើម។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបានត្រៀមឡានទឹកសម្រាប់ជួយសម្រួលកម្តៅពីព្រះអាទិត្យផងដែរ។

ដោយឡែក ព្រឹត្តិការណ៍អមចំនួន ៣ មាននៅទីតាំងដូចជា៖ ១.ឆ្នេរអូត្រេះ នៅតាមបណ្តោយឆ្នេរខ្សាច់ មានការរាំទូលក្អម, ២.ទីតាំង«ខ្មែរធ្វើបាន» មានការលេងល្បែងប្រជាប្រិយខ្មែរ ដូចជាលាក់ កន្សែង ពង្រត់កូនក្រមុំ ដណ្តើមស្លឹកឈើ និង៣.រង្វង់មូលព្រះថោងនាងនាគ មានការស្រង់ព្រះថោងនាងនាគនៅថ្ងៃវរៈឡើងស័កដែលជាថ្ងៃទី៣។

ជាមួយគ្នានេះ ដើម្បីបង្កសប្បាយភាពជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត រដ្ឋបាលខេត្តព្រះសីហនុបានឧបត្ថម្ភសម្ភារសំខាន់ៗ និងចាំបាច់មួយចំនួនសំរាប់លេងល្បែងប្រជាប្រិយ ដែលប្រជាពលរដ្ឋនិយមលេងច្រើនដូចជា៖ ខ្សែព្រ័ត្រក្រចៅ អង្គុញ ប៉ិកួៈ ក្អម បាវក្រចៅ ម្សៅក្រអូប ឈួង និងក្រមារខ្មែរ ផងដែរ។

លោកអភិបាលរងខេត្ត បានបន្តថា ឆ្នាំនេះឯកឧត្តមអភិបាលខេត្ត នឹងផ្តល់កិត្តិយសអញ្ជើញដឹកនាំមន្ត្រី នៃរដ្ឋបាលខេត្តចូលរួម អុបធូបទៀនទទួលទេវតាឆ្នាំថ្មីនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:១៧នាទីយប់ នៅទីលានតេជោ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានធ្វើការជូនដំណឹងដល់សាធារណជននៅក្នុងខេត្តព្រះសីហនុ មិនអនុញ្ញាតឱ្យមានការ ជះទឹកឬ គប់ទឹក ឬបាញ់ទឹក នៅតាមដងផ្លូវសាធារណនោះទេ ដែលបង្កឱ្យមានគ្រោះថ្នាក់ណាមួយជាយថាហេតុចំពោះអ្នកដំណើរ នឹងអ្នកលេងផងដែរ។

រដ្ឋបាលខេត្ត ក៏បានធ្វើការណែនាំរៀបចំឆៃយ៉ាំទទួលភ្ញៀវទេសចរ ខ្មែរ និងបរទេសដែលធ្វើដំណើរឆ្លងកាត់តាមអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាអនាម័យសាធារណៈ រដ្ឋបាលខេត្តក៏បានធ្វើការអំពាវនាវដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរ សូមចូលរួមថែរក្សាអនាម័យ បរិស្ថានទាំងអស់គ្នា និងបញ្ចេញសំរាមតាមម៉ោងដែលបានកំណត់។ ហើយរដ្ឋបាលក្រុងព្រះសីហនុ បានរៀបចំដាក់ធុងសំរាមនៅតាមទីតាំងជាច្រើននៅតាមបណ្តោយឆ្នេរ។ ទន្ទឹមនោះ លោកក៏បានអំពាវនាវ សូមសាធារណជនកុំបន្ទោរបង់ពាសវាលពាសកាល ដោយងាកមកប្រើប្រាស់បន្ទប់ទឹកសាធារណដែលមានរហូត ១១កន្លែង សម្រាប់ប្រើប្រាស់ដោយមិនយកថវិកាទេ គឺសូមតែបងប្អូនចូលរួមថែរក្សា អនាម័យ ព្រោះវាជាសម្បត្តិសាធារណរបស់យើងទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង