**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ពលរដ្ឋ៤គ្រួសារ នៅឃុំទឹកល្អក់ និងឃុំសាមគ្គី ស្រុកព្រៃនប់ ជួបការលំបាកបានទទួលផ្ទះពីគម្រោង «ការបន្សុំទៅនឹងការប្រែប្រួលអាកាសធាតុ»


ព្រះសីហនុ៖ ពលរដ្ឋ៤គ្រួសារក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរស់នៅជួបការលំបាកខ្លាំង និងមានលំនៅឋានចាស់ទ្រុឌទ្រោមខ្លាំងងាយរលំដោយសារខ្យល់ បានទទួលផ្ទះគំរូក្នុងមួយគ្រួសារ១ខ្នងពីគម្រោង «បន្សុំទៅនឹងការប្រែប្រួលអាកាសធាតុ» តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅឋានតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។

ពិធីប្រគល់បានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខា ធិការក្រសួងបរិស្ថាន, តំណាងអង្គការ UN-Habitat, តំណាងរដ្ឋបាលខេត្តស្រុក និងអាជ្ញាធរមូលដ្ឋានផងដែរ។

ពលរដ្ឋដែលទទួលបានផ្ទះគំរូរួមមាន

*ទី១៖ ឈ្មោះ ឡែប ស្រី រស់នៅភូមិ ព្រែកក្រាញ់ ឃុំសាមគ្គី
*ទី២៖ ឈ្មោះ សួន មុំ រស់នៅភូមិ ព្រែកក្រាញ់ ឃុំសាមគ្គី
*ទី៣៖ ឈ្មោះ អែម ដើក រស់នៅភូមិ កំពង់ស្មាច់តូច ឃុំទឹកល្អក់
*ទី៤៖ ឈ្មោះ ឃ្លាំង ថាន រស់នៅភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម ភាវ សុវុទ្ធី បានថ្លែងថា ផ្ទះគំរូដែលប្រគល់ជូនពលរដ្ឋនេះ បានរៀបចំឡើងដោយអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ សហការជាមួយ UNHabitat ក្រោមការគាំទហិរញ្ញវត្ថុមូលនិធិបន្សុំដើម្បីអនុវត្តគម្រោង ការបន្សុំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅឋានតំបន់ឆ្នេសមុទ្រនៃប្រទេសកម្ពុជា។ គម្រោងនេះមានគោលបំណងរួមដើម្បីលើកកម្ពស់ការបន្សំ និងភាពធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុដល់ក្រុមងាយរងគ្រោះនៅតាមឆ្នេរសមុទ្រប្រទេសកម្ពុជា តាមរយៈសកម្មភាពបន្សំជាក់លាក់ ជាពិសេសក្នុងតំបន់ដែលមានសក្តានុពលអេកូទេសចរណ៍។

ឯកឧត្តមកបន្តថា គម្រោងនេះចែកចេញជា៣ផ្នែកសំខាន់ៗរួមមាន៖

*ទី១៖ ចំណេះដឹង និងសមត្ថភាពរបស់សហគមន៍ ត្រូវបានពង្រឹងដើម្បីទទួលបានផលប្រយោជន៍តាមរយៈការវិនិយោគរបស់គម្រោង
*ទី២៖ សមត្ថភាពរៀបចំផែនការ និងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបានពង្រឹង និងចំណេះដឹងត្រូវបានចងក្រង និងផ្សព្វផ្សាយដើម្បីនិរន្តរភាព និងលើកកម្ពស់ការទទួលបានផលប្រយោជន៍ នៃការបន្សំនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោង។
*ទី៣៖ ការបង្កើនភាពធន់តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច។

លោកបានគូសបញ្ជាក់ថា សម្រាប់គម្រោងនេះ បានគាំទ្រដល់ការកសាងផ្ទះធន់នឹងការប្រែប្រួលអាកាសធាតុចំនួន៤ខ្នងផ្ទះ ស្ថិតនៅក្នុងខេត្តកែប និង៤ខ្នងផ្ទះនៅព្រះសីហនុ ដែលបច្ចុប្បន្នត្រូវបានសាងសង់រួចរាល់ជាស្ថាពរ។

តាមរយៈបទសម្ភាសន៍ពលរដ្ឋ ដែលទទួលបានផ្ទះបានសម្តែងអារម្មណ៍រំភើប ត្រេកអរ ហើយពោលពាក្យថា ពិតជាមានភាពកក់ក្តៅក្រោយទទួលបានផ្ទះដ៏រឹងមាំមួយខ្នងនេះ ពោលគឺមិនត្រឹមតែមានភាពរឹងមាំក៏មានលក្ខណៈ ពិសេសដែលភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុដល់ក្រុមងាយរងគ្រោះនៅតាមឆ្នេរសមុទ្រប្រទេសកម្ពុជា ហើយក៏សូមថ្លែងអំណគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជួបការលំបាកជាក់ស្តែងដូចនៅថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង