**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមរបស់ក្រសួងអធិការកិច្ច ក្រោមប្រធានបទ «អំពើល្អជាទាន ការបរិច្ចាគឈាមជាសប្បុរស»**រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំដំបូង នៃក្រុមអធិការកិច្ចអន្តរស្ថាប័ន**ឯកឧត្តម អ៊ូច ភា ជួបសំណេះសំណាលជាមួយ កម្មករ និយោជិត នៅរោងចក្រ ខូភ្យូស អ៊ិធើណេសិនណល (ខេមបូឌា) អ៊ិន ក្នុងស្រុកសំរោង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ៦ខ្សែ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ**សហភាពអឺរ៉ុបបង្ហាញប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក**លោកពូទីនធ្វើបច្ចុប្បន្នភាពគោលដៅអភិវឌ្ឍន៍ជាតិរបស់រុស្ស៊ី**រុស្ស៊ីបញ្ជាក់ការវាយប្រហារលើវិស័យថាមពលអ៊ុយក្រែន**ឥណ្ឌា​ចោទ​កាណាដា​ថា «​លើកតម្កើង​អំពើ​ហិង្សា​»**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធ លើកទី៦**នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់ជប៉ុន**ក្រសួងការងារចេញសេចក្តីជូនដំណឹង​ស្តីពី​ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៤**ក្រសួងយុត្តិធម៌ ចេញសេចក្តីជូនដំណឹងស្តីពី កម្មវិធីជិះកង់អង្គរ លើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)**ក្រសួងបរិស្ថាន គាំទ្រការវិនិយោគរបស់ប្រទេសចិននៅក្នុងវិស័យបរិស្ថានកម្ពុជា ដើម្បីឈានឆ្ពោះទៅកាន់ភាពស្អាត**ក្រសួងសេដ្ឋកិច្ច ចេញសារាចរស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤**ក្រសួងបរិស្ថាន ទទួលបានការកោតសរសើរពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI)លើកិច្ចការពារបរិស្ថាន**ឯកឧត្តម ស សុខា បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំងក្នុងឆ្នាំ២០២៤**ខេត្តបន្ទាយមានជ័យប្រារព្ធពីធីអបអរសាទរខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤**APF ពិនិត្យ​ និងពិភាក្សាលើរបាយការណ៍ស្ដីពី​ ស្ថានភាពនយោបាយនៅបណ្ដាប្រទេសនិយាយភាសាបារាំង**កម្ពុជា និងកាតា ឯកភាពគ្នាការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ

អតីតនាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីក្លាយជាប្រធានព្រឹទ្ធសភា មានអ្វីប្លែក?

អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្លាយជាប្រធានព្រឹទ្ធសភា នៅថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ជាតំណែងដែលផ្តល់តួនាទីកាន់តែទូលាយមិនត្រឹមតែជាដើមខ្សែអូសបន្ទាត់នយោបាយទៅលើស្ថាប័ននីតិប្រតិបត្តិប៉ុណ្ណោះទេ ប៉ុន្តែបានបន្លាយរហូតដល់ស្ថាប័ននីតិប្បញ្ញត្តិដ៏កំពូលមួយទៀត។

ក្រោយចាកចេញពីកៅអីនយោបាយកំពូលបាន៧ខែ សម្ដេចក៏វិលត្រលប់មកវិញ កាន់តំណែងជាប្រធានព្រឹទ្ធសភានៅពេលដែលលោកចូលដល់វ័យចំណាស់៧២ឆ្នាំ “ជាឆ្នាំលេខគូកន្ទុយដូចគ្នា” បន្ទាប់ពីសម្ដេចបានក្លាយជានាយករដ្ឋមន្រ្តីកាលពីនៅវ័យ៣២ឆ្នាំ ហើយក៏ជាឆ្នាំគាប់ជួននឹងពេលវេលាបញ្រ្ចាសពី៧២ទៅនឹង២៧ដែលសម្ដេចក្លាយជារដ្ឋមន្ត្រីការបរទេសនៅវ័យ២៧ឆ្នាំ។

បទចម្រៀង “បុរីជូឡុង” បានរៀបរាប់អំពី “ស្នេហ៍វ័យចំណាស់ ចេះថ្នាក់ថ្នមចិត្ត” បានបង្កប់នូវអត្ថន័យបែបមនោសញ្ចេតនាផ្អែមល្ហែមដែលគួរឱ្យទាក់ទាញក្នុងបរិបទស្នេហា ប៉ុន្តែក្នុងបរិបទនយោបាយ ប្រហែលពិបាករកអ្នកនិពន្ធដែលហ៊ានអះអាងថាសម្ដេចនឹងផ្អែមល្ហែម ស្រទន់ដូចបទចម្រៀងមួយនេះ។

ជាប្រធានគណបក្សកាន់អំណាច សម្ដេចអាចតែងតាំង ដោះដូរ និងមានឥទ្ធិពលពេញសំណុំទៅលើឥស្សរជននយោបាយគ្រប់រូប សូម្បីតែនាយករដ្ឋមន្ត្រី ដរាបណាឥស្សរជនទាំងនោះមកពីគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។

ជាប្រធានព្រឹទ្ធសភា សម្ដេចនឹងក្លាយជាប្រមុខរដ្ឋស្តីទីនៅពេលដែលព្រះមហាក្សត្រអវត្តមានពីប្រទេស។ ក្នុងឋានៈជាប្រធានព្រឹទ្ធសភា សម្ដេចក៏នឹងចុះហត្ថលេខាលើឯកសារជាតិសំខាន់ៗ ឬព្រះរាជក្រឹត្យនានានៅពេលព្រះមហាក្សត្រអវត្តមាន។ ជាស្វ័យប្រវត្តិ សម្ដេចក៏ជាប្រធានក្រុមប្រឹក្សារាជបល្ល័ង្កដែលជាស្ថាប័នជ្រើសរើសអ្នកស្នងរាជ្យនៅពេលវេលាណាមួយចូលមកដល់។ ក្រៅពីនោះ សម្ដេចក៏ជាប្រធានក្រុមឧត្តមប្រឹក្សានៃព្រះមហាក្សត្រដែលប្រជុំដោយឥស្សរជនដែលមានបរមងារសុទ្ធសឹងជាសម្តេច និងជាអតីតឧបនាយករដ្ឋមន្រ្តី។

និយាយមួយបែបសម្តេចតេជោ មានអាត់នៅនឹងដៃចំនួន៣រួចទៅហើយ នោះគឺប្រធានគណបក្ស, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រីឯអាត់ចុងក្រោយគឺប្រមុខរដ្ឋស្តីទីនោះតែម្តង។

យោងទៅលើមុខតំណែង និងតួនាទីដូចបានរៀបរាប់ខាងលើ សម្តេចតេជោ ប្រៀបដូចជា ប្រទេសមហាអំណាចមួយនៅលើអាណាចក្រនយោបាយនៅកម្ពុជា ព្រោះសូម្បីតែនៅរាល់ព្រឹត្តិការណ៍ជាតិទាំងឡាយ សម្ដេចនឹងត្រូវស្ថិតនៅទីតាំងដែលមានឋានានុក្រមខ្ពស់ជាងគេបន្ទាប់ពីព្រះមហាក្សត្រ និងនៅតែខ្ពស់ជាងកូនប្រុសរបស់សម្ដេចដែលជានាយករដ្ឋមន្រ្តី។

ក្រោយកាន់អំណាចបាន៣៨ឆ្នាំ សម្តេចតេជោ បានលាលែងពីតំណែងនាយករដ្ឋមន្ត្រីកាលពីខែសីហាឆ្នាំ២០២៣ ហើយតំណែងនេះក៏បានបន្តដោយកូនប្រុសច្បងគឺសម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ អាចគ្រប់គ្រងលើអាសនៈចំនួន១២០ ក្នុងចំណោមអាសនៈរដ្ឋសភាចំនួន១២៥ បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែ
កក្កដា ឆ្នាំ២០២៣ និង៥៥អាសនៈលើ៥៨នៅព្រឹទ្ធសភាដែលបានប្រកួតប្រជែងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ពីរថ្ងៃមុនក្លាយជាប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរូបនេះ បានថ្លែងនៅឯសភាជាន់ទាបថា សម្ដេចបានអង្គុយក្នុងរដ្ឋសភាជាតិអស់រយៈពេល៤៣ឆ្នាំ (ជាងពាក់
កណ្តាលជីវិតរបស់លោក) ប៉ុន្តែសម្ដេចត្រូវលាលែងទាំងក្តីអាល័យពីអាសនៈដ៏ចំណាស់មួយនេះដើម្បីទៅបំពេញភារកិច្ចថ្មី។

ជំរំថ្មីលើដែនដីចាស់ឥស្សរជននយោបាយជាន់ខ្ពស់ចំនួន៥រូបបានចាកចេញពីជំរំការបរទេស រួមមាន៖ ឯកឧត្ដម ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋលេខាធិការចំនួន៤រូបផ្សេងទៀត ក្នុងនោះពីររូបធ្លាប់ជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (ឯកឧត្ដម អ៊ុច បូររិទ្ធ និងឯកឧត្ដម ចែម វីឌ្យ៉ា, ឯកឧត្ដម ឡាយ សំកុល និងឯកឧត្ដម ឈីវ យីស៊ាង)។

តាំងពីដំបូងមកម្លេះ ខ្ញុំបានសាកល្បងប្រមើលមើលថា វត្តមានមន្ត្រីការទូតកំពូលនិងជាន់ខ្ពស់ទាំង៥រូប ដែលបាន “លាជំរុំចាស់ទៅកាន់ជំរុំថ្មី” ប្រហែលជាការគូសវាសរបស់សម្តេចតេជោដែលនឹងប្រើប្រាស់ព្រឹទ្ធសភាជាខ្សែទំនាក់ទំនងការទូតសម័យថ្មីដើម្បីធ្វើការជាមួយទាំងប្លុកខាងកើតនិងប្លុកខាងលិច ដោយដើរលើផ្លូវស្របតែមួយជាមួយនឹងកូនប្រុសរបស់លោកដែលកំពុងកាន់អំណាចនីតិប្រតិបត្តិ។

ការប្រមើលមើលរបស់ខ្ញុំអាចប្រហែលត្រូវមួយជ្រុងបន្ទាប់ពីសម្តេចតេជោបានថ្លែងនៅឯវិមានព្រឹទ្ធសភានៅថ្ងៃពុធនេះថា “តួនាទីរបស់ព្រឹទ្ធសភា ក៏មានសារៈសំខាន់យ៉ាងខ្លាំងផងដែរ ក្នុងការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ។ ដោយហេតុផលនោះ និងសម្រាប់នីតិកាលនេះ ទូលបង្គំខ្ញុំនឹងយកការលើកកម្ពស់ការទូតសភាជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ស្ថាប័នយើង”។

បណ្តាំថ្លែងដោយជំនឿមុតមាំ សម្តេចតេជោ បានផ្ញើបណ្តាំដល់សមាជិកព្រឹទ្ធសភាអាណត្តិថ្មីទាំង៦២រូប សូមឱ្យថែរក្សាសុខភាពយ៉ាងហោចណាស់ឱ្យដល់ “ចប់អាណត្តិ” រយៈពេលប្រាំមួយឆ្នាំ។ បណ្តាំមួយនេះ ប្រហែលជាសមាជិកព្រឹទ្ធសភាទាំងអស់មិនអាចបំភ្លេចបានឡើយ។
ទិដ្ឋភាពដ៏កម្រនៃតំណាងប្រទេសមហាអំណាចពីរនៅជាប់គ្នាពិតជាគួរឱ្យចាប់អារម្មណ៍នូវទិដ្ឋភាពដ៏កម្រដែលតំណាងនៃប្រទេសមហាអំណាចពីរ ឯកអគ្គរដ្ឋទូតអាម៉េរិក និងចិន ត្រូវបានគេរៀបចំឱ្យអង្គុយនៅក្បែរគ្នាដោយកាយវិការទន់ភ្លន់រកគ្នា ទោះបីជាកម្តៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនៅមិនទាន់ធ្លាក់ចុះមកវិញនៅឡើយ។ រូបថតមួយសន្លឹកនេះ នឹងធ្វើឱ្យអ្នកតាមដាននយោបាយបង្កើតជាចម្ងល់ថាជាចេតនារបស់លោកទូតទាំងពីរ? ជាចេតនារបស់កម្ពុជា ជាប្រទេសម្ចាស់ផ្ទះ? ជាការរៀបចំបែបពិធីការទូតគិតតាមតួអក្សរ (A B C)? ឬពិធីការទូតគិតជាអតីតភាព (Seniority)? ដំបូងឡើយ រួមទាំងឯកអគ្គរដ្ធទូតរុស្សីមួយរូបទៀតដែលត្រូវអង្គុយជាប់នឹងលោកទូតអាម៉េរិក ពោលគឺប្រទេសមហាអំណាចទាំងបីត្រូវនៅជាប់គ្នាតែម្តង ប៉ុន្តែដោយសារមានសំណូមពរ ពិធីការ ក៏រៀបចំឱ្យជំទាវទូតសិង្ហបុរីនៅកណ្តាលតែម្តងទៅ។ ដូចនេះ ចម្លើយគឺ “ពិធីការទូតគិតជាអតីតភាព” ហ្នឹងឯង៕

អត្ថបទដែលជាប់ទាក់ទង