**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បុណ្យឆេងម៉េងជាការឆ្លុះបញ្ចាំងពីកតញ្ញុតាធម៌របស់កុលបុត្រកុលធីតាចិន

នៅដើមខែមេសាជារៀងរាល់ឆ្នាំ ប្រទេសចិននឹងទទួលថ្ងៃបុណ្យដ៏សំខាន់មួយគឺបុណ្យ ឆេងម៉េង ។ ជាធម្មតា ថ្ងៃចំនៃបុណ្យ ឆេងម៉េង គឺនៅស្ថិតចន្លោះពីថ្ងៃទី ៤-៦ ខែមេសា ប៉ុន្តែភាគច្រើនគឺថ្ងៃទី ៥ ខែមេសា ។ បច្ចុប្បន្ន បុណ្យ ឆេងម៉េង ត្រូវបានជនជាតិចិនចាត់ទុកជាថ្ងៃបុណ្យប្រពៃណីដ៏ធំបំផុតមួយក្នុងចំណោមថ្ងៃបុណ្យប្រពៃណីធំទាំង ៤ ដែលថ្ងៃបុណ្យ ៣ ផ្សេងទៀតរួមមាន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន , បុណ្យសែននំចាំង និងបុណ្យសែនព្រះខែ ។

និយាយពីថ្ងៃបុណ្យ ឆេងម៉េង ប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានស្គាល់ច្បាស់តាមរយៈការរៀបចំសកម្មភាពក្នុងថ្ងៃបុណ្យរបស់ជនជាតិចិននិងជនជាតិខ្មែរជាប់សែស្រឡាយចិន ពោលគឺនៅក្នុងថ្ងៃបុណ្យ ឆេងម៉េង ជនជាតិចិននិងជនជាតិខ្មែរជាប់សែស្រឡាយចិនតែងមានរៀបចំពិធីសែនកុងម៉ានៅផ្ទះ និងធ្វើដំណើរទៅសែនផ្នូររបស់សាច់ញាតិដែលបានចែកឋានទៅ ដែលបង្ហាញពីការនឹករឭកនិងការបួងសួងសូមឱ្យវិញ្ញាណក្ខន្ធអ្នកចែកឋានបានទៅកាន់ឋានបរមសុខ និងជួយថែរក្សាសាច់ញាតិដែលនៅរស់រានមានជីវិតឱ្យមានសេចក្តីសុខសេចក្តីចម្រើន ។

ដើមឡើយ បុណ្យ ឆេងម៉េង គ្រាន់តែជាឈ្មោះនៃរដូវកាលមួយក្នុងចំណោមរដូវកាលទាំង ២៤ តាមចន្ទគតិចិនប៉ុណ្ណោះ ។ ក្នុងរដូវកាលនេះ នៅភាគខាងត្បូងប្រទេសចិនមានមេឃស្រឡះល្អ ធាតុអាកាសត្រជាក់ស្រួល បុប្ផាគ្រប់ប្រភេទចាប់ផ្តើមរីកស្គុសស្គាយជាបន្តបន្ទាប់ ឯភាគខាងជើងដែលគ្របដណ្តប់ដោយព្រិលទឹកកកក្នុងរដូវរងាក៏មានសីតុណ្ហភាពក្តៅឡើងជាបណ្តើរៗ ហើយរុក្ខជាតិនានាក៏ចាប់ផ្តើមលូតលាស់ផងដែរ ទិដ្ឋភាពទាំងនេះហើយដែលជនជាតិចិនហៅថា 清明(Qingming)ដែលអានតាមសូរជាភាសាខ្មែរថា ឈីងមីងឬឆេងម៉េង ដែលមានន័យថាភាពស្រឡះល្អ ភាពភ្លឺច្បាស់ ។

ក្នុងសម័យបុរាណចិន ស្តេចផែនដីតែងដឹកនាំសព្វមុខមន្ត្រីធ្វើព្រះរាជពិធីបួងសួងក្នុងរដូវផ្ការីក និងមានរៀបចំសកម្មភាពសែនផ្នូររបស់បុព្វការី ដែលបង្ហាញពីបុគ្គលិកលក្ខណៈរបស់ប្រជាជាតិចិនគឺគោរពដឹងគុណចំពោះអ្នកមានគុណ បុព្វការី និងវីរជនដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ។ ក្រោយមកពិធីបួងសួងនិងសែនផ្នូរក្នុងរដូវផ្ការីក៏បានរួមបញ្ចូលជាមួយរដូវកាល ឆេងម៉េង បង្កើតបានជាថ្ងៃបុណ្យប្រពៃណីដែលប្រកបដោយអត្ថន័យខាងអរិយធម៌និងវប្បធម៌ផងនិងគួបផ្សំជាមួយរដូវកាលនៃធម្មជាតិផង ។

ប្រពៃណីដែលអប់រំកូនចៅឱ្យចេះដឹងគុណនិងមានកតញ្ញុតាធម៌ បានដក់ជាប់នៅក្នុងក្រអៅដួងចិត្តរបស់កុលបុត្រកុលធីតាចិនគ្រប់រូប ដែលធ្វើឱ្យ«ហ្សែន»មួយនេះបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ។ តួយ៉ាងដូចជាបុណ្យ ឆេងម៉េង ដែលជនជាតិចិន អាណិកជនចិននិងជនបរទេសដែលជាប់សែស្រឡាយចិនបានគោរពបដិបត្តិតាមទំនៀមទម្លាប់ថ្ងៃបុណ្យយ៉ាងខ្ជាប់ខ្ជួនរហូតដល់សព្វថ្ងៃ ជាការឆ្លុះបញ្ចាំងពីការប្រមូលផ្តុំនៃស្មារតីជនជាតិ ការបន្តវេនវប្បធម៌សែនព្រេនដែលជាអរិយធម៌ជាតិ និងជាការបង្ហាញពីមនោសញ្ចេតនាខាងគុណធម៌និងកតញ្ញុតាធម៌នៃប្រជាជាតិចិន ។

តាមពិតទៅ សកម្មភាពនិងទំនៀមទម្លាប់ក្នុងថ្ងៃបុណ្យ ឆេងម៉េង នៅប្រទេសចិនមិនត្រឹមតែសែនផ្នូរនោះទេ ពោលគឺនៅមានសកម្មភាពជាទំនៀមទម្លាប់ប្រពៃណីនិងសកម្មភាពក្នុងយុគសម័យថ្មីជាច្រើនទៀត ដូចជាការដាំកូនឈើ បង្ហោះខ្លែង ទាញព្រ័ត្រ ផាត់ពណ៌លើស៊ុតមាន់ និងលេងសីដក់ជាដើម ពិសេសបន្ទាប់ពីថ្ងៃបុណ្យ ឆេងម៉េង ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកមក ប្រជាជនចិននិយមធ្វើដំណើរកម្សាន្តឬមានសកម្មភាពកម្សាន្តផ្សេងៗ ឯអ្នកចំណាកស្រុកតែងវិលត្រឡប់ទៅផ្ទះវិញដើម្បីជួបជុំគ្រួសារ ។

និយាយពីថ្ងៃបុណ្យប្រពៃណីដែលប្រារព្ធឡើងដើម្បីរំឭកដល់សាច់ញាតិបងប្អូនដែលបានចែកឋានទៅ និងរំឭកដឹងគុណបុព្វការី ក្រៅពីបុណ្យ ឆេងម៉េង របស់ចិន ប្រទេសកម្ពុជាក៏មានបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់ផងដែរ ។ ចំណែកនៅក្នុងប្រទេសម៉ិកស៊ិកក៏មានថ្ងៃបុណ្យមួយដែលសម្តែងការនឹករឭកចំពោះសាច់ញាតិដែលបានចែកឋានទៅផងដែរ ដែលហៅថា«ទិវាគោរពវិញ្ញាណក្ខន្ធ» ។ នៅក្នុងភាពយន្តគំនូរជីវចលរឿង«Coco» ដែលចាក់បញ្ចាំងក្នុងឆ្នាំ ២០១៧ បានបង្ហាញពីទិដ្ឋភាពនៃ«ទិវាគោរពវិញ្ញាណក្ខន្ធ» និងសារៈសំខាន់នៃការចងចាំចំពោះសាច់ញាតិដែលបានចែកឋានទៅ ហើយការចងចាំនេះឯងជាការសម្តែងនូវក្តីគោរពនិងការនឹករឭកដ៏ល្អបំផុតចំពោះអ្នកដែលបានចែកឋានទៅ ។

ការបំពេញកតញ្ញុតាធម៌ជាប្រពៃណីនិងជាគុណធម៌ដែលមនុស្សយើងគ្រប់រូបគួរប្រកាន់ខ្ជាប់ មិនថាជាជាតិសាសន៍ ពណ៌សម្បុរឬវណ្ណៈណាទេ ពិសេសពេលដែល«ព្រះរស់»នៅមានជីវិត គួរគោរពប្រតិបត្តិនិងតបស្នងសងគុណលោកទាំងពីរដោយទឹកចិត្តជ្រះថ្លា ។ អ្នកជំនាន់មុនគួរធ្វើជាគំរូភាពសម្រាប់អ្នកជំនាន់ក្រោយ ដើម្បីឱ្យឈាមជ័រដែលប្រកាន់ខ្ជាប់កតញ្ញុតាធម៌ដែលជាគុណធម៌និងប្រពៃណីដ៏ល្អផូរផង់របស់មនុស្សជាតិអាចបន្តវេនទៅគ្រប់ជំនាន់ ៕អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង