**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សម្តេច ម៉ែន សំអន ផ្តល់អានុសាសន៍ ៥ចំណុច ដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រាជធានី-ខេត្ត និងគណ:ចលនាស្ត្រី សម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០២៤

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងាររបស់ សមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណ:ចលនាស្ត្រីប្រចាំឆ្នាំ២០២៣ និងលើក ទិសដៅអនុវត្តឆ្នាំ២០២៤ ដែលមានសមាសភាពចូលរួមចំនួនជាង ២០០នាក់ តាមរយ: ប្រព័ន្ធ ZOOM នៅវិមាន ៧មករា រាជធានីភ្នំពេញ នារសៀល ថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើររបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធាន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់អង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរដល់ថ្នាក់ដឹកនាំ នារីនៅគ្រប់លំដាប់ថ្នាក់ និងគណ:ចលនាស្ត្រី បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីក្នុងអណ្តត្តិទី៦ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា ដោយបានសហការជាមួយថ្នាកដឹកនាំគ្រប់ លំដាប់ថ្នាក់ និង សប្បុរសជន ដើម្បីគៀងគរប្រមូលផ្តុំកម្លាំងធនធាន ថវិកា សម្ភារ និងមធ្យោបាយ ដើម្បីធ្វើ ការងារសង្គម មនុស្សធម៌ ការងារអភិវឌ្ឍន៍ សហគមន៍ និងការងារជំនាញនៅតាមមូលដ្ឋន និង មុខសញ្ញាដែលត្រូវទទួលខុសត្រូវ ដោយមិនខ្លាចការលំបាកនឿយហត់ ដើម្បីដោះស្រាយនូវបញ្ហាលំបាក ខ្វះខាតផ្នែកសុខភាព ជីវភាព និងសិតអារម្មណ៍របស់ប្រជាពលរដ្ឋ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍រាជធានីខេត្ត ក្រសួងស្ថាប័នត្រូវ៖
១.ចូលរួមអនុវត្តឲ្យទទួលបានជោគជ័យ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់ រាជរដ្ឋាភិបាល។

២.ចូលរួមពង្រឹងនូវរចនាសម្ព័ន្ធសមាគមនារី និងក្រុមការងារចលនាស្ត្រីនៅគ្រប់លំដាប់ ថ្នាក់ គ្រប់វិស័យ និង ពង្រីកសមាជិកភាពសមាគម អនុវត្តឲ្យបានជោគជ័យនូវ ផែនការសកម្មភាពរបស់សមាគមនារី និងគណ:ចលនាស្ត្រីឆ្នាំ២០២៤ ពង្រឹងប្រសិទ្ធិ ភាពដឹកនាំ និង កិច្ចសហប្រតិបត្តិការពីថ្នាក់កណ្តាលដល់ថ្នាក់មូលដ្ឋាន។

៣.ពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំជាស្ត្រី តាមរយ: ការបណ្តុះបណ្តាលជំនាញ ជាពិសេស ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីមានលទ្ធភាពបំពេញការងារ ប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងយុគសម័យឌីជីថល។

៤.បន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយនារីបណ្តាប្រទេសជាមិត្តនៅក្នុង តំបន់ និងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ ម្ចាស់មូលនិធិ សប្បុរសជនក្នុង និងក្រៅប្រទេស ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ ជាផលប្រយោជន៍ ប្រជាពលរដ្ឋ ពិសេស ស្ត្រី និងកុមារ។

៥. ស្នើដល់ស្រ្តីទាំងអស់គ្នាប្រុងប្រយ័ត្ន នូវការប្រែប្រួលអាកាសធាតុ និងការកើនឡើងនូវកំដៅនៃផែនដី ដែលអាចធ្វើប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង