**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រជុំបូកសរុបលទ្ធផល នៃការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល នៃការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួម ប្រតិភូអមដំណើរ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ មេឃុំ-ចៅសង្កាត់ អធិការស្រុក-ក្រុង មេប៉ុស្តិ៍ឃុំ-សង្កាត់ ជិត៣០០នាក់បានចូលរួមប្រារព្ធធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍លទ្ធផលការអនុវត្តលក្ខណៈសម្បត្តិទាំងប្រាំពីរនៃគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា បទល្មើសព្រហ្មទណ្ឌ កើត១៧/១៨លើក ថយចុះ៦% បណ្តាលឱ្យ ស្លាប់០៣នាក់របួសធ្ងន់ ០៣នាក់ របួសស្រាល៦នាក់ស្រី អត់រងរបួស៧នាក់(ស្រី៣នាក់) បាត់ម៉ូតូ០៤ គ្រឿងរួមមាន -បទល្មើសឧក្រិដ្ឋ ០៧/០៥លើក កើនឡើង៤០% ឃាតកម្ម២លើក រំលោភសេពសន្ថវៈ៥លើក (ប៉ោយប៉ែត៣លើក,ម៉ាឡៃ១លើក,ស្វាយចេក១លើក,ថ្មពួក១លើក,អូរជ្រៅ១លើក)។ -បទល្មើសមជ្ឈិម ១០/១៣លើក ថយចុះ២៣% លួច៤លើក,ឆក់១លើក,ឆបោក១លើក, អំពើហិង្សាដោយចេតនា៤លើក។

-បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បាន១៧/១៧លើក ស្មើ១០០% ឃាត់ខ្លួន២៣នាក់ ដកហូត ម៉ូតូ០៤គ្រឿង ក្នុងនោះជាប់សារធាតុញៀនចំនួន៤នាក់ (លួច២នាក់ ហង្សា១នាក់ ឃាតកម្ម១នាក់)។ -/សហការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ០១លើកឃាត់ខ្លួនជនជាតិចិន០២នាក់ ពាក់ព័ន្ធនឹង ឃាតកម្មកាលពីថ្ងៃទី១២-១០-២០២៣ នៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញប្រគល់ជូនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបន្តនីតិវិធី។ -បង្ក្រាបល្បែងស៊ីសង៤៧លើក មនុស្ស៦៦នាក់/ស្រី៤០នាក់(អប់រំ) រួមនឹងវត្ថុតាងមួយចំនួន។ បង្ក្រាបក្មេងទំនើង ២លើក ឃាត់ខ្លួន២១នាក់ (បញ្ជូនទៅតុលាការ បទល្មើសព្រហ្មទណ្ឌ)។

ដោយឡែកពាក់ព័ន្ធបទល្មើសការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ចំនួន៩០/៤៧លើក ឃាត់ខ្លួន២៣៧នាក់ ក្នុងនោះ ស្រី១៤នាក់ ក្នុងនោះករណីជួញដូរ ៦១លើក ជនសង្ស័យ១៨៩នាក់/ស្រី១៤នាក់,ករណីប្រើប្រាស់ ២៩លើក ជនសង្ស័យ៤៨នាក់។

ដកហូតថ្នាំប្រភេទមេតំហ្វេតាមីន(Ice) ទម្ងន់៦១០,៧១ក្រាម,ថ្នាំគ្រាប់ពណ៌ក្រហម (WY) ទម្ងន់៦៦,៦៨ក្រាម, ថ្នាំគ្រាប់ពណ៌ចម្រុះ ទម្ងន់៤៤២,២៩ក្រាម -ថ្នាំកញ្ចប់ចម្រុះពណ៌ទម្ងន់១.១០៤,៤២ក្រាម, ម្សៅម៉ត់ស ទម្ងន់៦១៨,៩៨ក្រាម, កញ្ញាក្រៀម០២ក្រាម, ថ្នាំដប០១ដប, ឡាន១គ្រឿង, ម៉ូតូ១១គ្រឿង,ទូរសព្ទ១០៨គ្រឿង, កុំព្យូទ័រ០១គ្រឿង,កាំបិត០៦ដើម,ដាវ០៤ដើម, ពូថៅ២,បង់កាំភ្លើង០១,គ្រាប់កាំភ្លើង១៩គ្រាប់ រួមនឹងវត្ថុតាងមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង