**ប.ស.ស. បើកវគ្គបណ្ដុះបណ្ដាលលើកដំបូងលើជំនាញពិធីការជាតិ និងអន្ដរជាតិ ដើម្បីបង្កើនសមត្ថភាពមន្ត្រី និងបុគ្គលិករបស់ខ្លួន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា នៅវត្តអង្គតាម៉ិញ ដែលមានអាយុកាល១២៦ឆ្នាំ**ក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណ អង្គភាពសារព័ត៌មានចំនួនពីរ ក្រោយពីម្ចាស់អង្គភាព ប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ**ឯកឧត្តម សួស ប្រាថ្នា ចូលរួមប្រជុំក្រុមការងារអន្តរក្រសួង ស្ដីពីការពិនិត្យពិភាក្សាលើការរៀបចំធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យមន្ទីរ អង្គភាព ខ្សែបណ្ដោយ សម្រាប់អនុវត្តការងារចុះបញ្ជីគម្រោងវិនិយោគក្រោមទុន ៥លានដុល្លា នៅថ្នាក់រាជធានី ខេត្ត**ឯកឧត្តម ចាន់ សុធា ដឹកនាំប្រជុំក្រុមការងារអន្តរក្រសួង ស្ដីពីការពិនិត្យពិភាក្សាលើការរៀបចំធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យមន្ទីរ អង្គភាព ខ្សែបណ្ដោយ សម្រាប់អនុវត្តការងារចុះបញ្ជីគម្រោងវិនិយោគក្រោមទុន ៥លានដុល្លា នៅថ្នាក់រាជធានី ខេត្ត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ការព្យាបាលជំងឺរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ**គណៈប្រតិភូក្រសួងអប់រំកម្ពុជា ធ្វើដំណើរទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសិង្ហបុរី**ថ្ងៃនេះ! ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ចាប់ផ្តើមហើយនៅអគារ KAMPUS ដោយផ្តល់ឱកាសការងារជាង៥ពាន់កន្លែងដល់យុវជន**ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំលើកដំបូង គណៈកម្មការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ**ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន បើកវគ្គផ្សព្វផ្សាយសភាពការណ៍ថ្មី និងឯកសារជំនួយស្មារតី ជូនដល់ នាយទាហាន ពលទាហាន តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប**នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យនាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា លើកទី១**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញចូលរួមបរិច្ចាគឈាម ដើម្បីចូលរួមអបអរ ខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម**ក្រសួងការងារ ដឹកនាំអ្នកសារព័ត៌មានមកពី១០ស្ថាប័នចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារំលែកមរណទុក្ខជូន ឯកឧត្ដម ឈួន សុធី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកជំទាវ ឈឹម ប៉ែននីឡា**ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៤**គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីបក្រកាសព័ត៌មានស្តីពី ទ្ធផលនៃការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកំណត់(UPR) ជុំទី៤ របស់កម្ពុជា នៅទីក្រុងហ្សឺណែវ**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា អាណត្តិទី៥**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមជំនួបផ្គូផ្គងធុរកិច្ចរវាងសហគមន៍ធុរកិច្ចកម្ពុជា ជាមួយសហគមន៍ធុរកិច្ចជប៉ុន

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កត្តាសំខាន់ជួយឱ្យការអប់រំទទួលបានផលល្អ គឺទំនាក់ទំនងរវាងគ្រូ អាណាព្យាបាល ជាមួយសិស្ស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ទំនាក់ទំនងរវាងគ្រូ អាណាព្យាបាល ជាមួយសិស្ស ជាកត្តាសំខាន់ជួយឱ្យការអប់រំទទួលបានផលល្អប្រសើរ។

ក្នុងឱកាស អញ្ជើញបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ការចូលរួមរបស់ឪពុកម្តាយ ក៏មិនចាំបាច់ក្នុងរូបភាព ជាថវិកាត្រូវចូលដែរ។ ឱ្យតែគាត់ជួយប្រដៅកូនគាត់ ឱ្យខំប្រឹងបង្រៀន ខ្ញុំថាល្អហើយ។ ឱ្យតែជួយជំរុញឱ្យកូនគាត់ គោរពវិន័យសាលាល្អហើយ។ អ្វី ដែលលោកគ្រូអ្នកគ្រូចង់បាន គឺជាទំនាក់ទំនងល្អ ប្រទាក់ក្រឡាជាមួយឪពុកម្តាយ។ ឥឡូវ ខ្ញុំឃើញបញ្ហាធំបំផុត ជាពិសេសនៅក្រុង គឺការផ្តាច់គ្នារវាងឪពុកម្តាយ និងសិស្ស។ ជំនាន់ខ្ញុំ បើត្រូវរំពាត់ពីសាលា ទៅពន្យល់ប្រាប់ពុក គាត់វាយថែម។ គាត់ជឿទុកចិត្តថា លោកគ្រូអ្នកគ្រូ ប្រដៅកូនគាត់ខុសទេ»។

សម្តេចបន្ថែមថា «ថ្ងៃមុន ខ្ញុំឃើញនៅខេត្តកណ្តាល កូនសិស្សធ្វើខុសលោកគ្រូប្រដៅទៅ ស្រាប់តែកូនទៅដល់ម្តាយ ម្តាយស្រលាញ់កូនផង អត់ទាន់ដឹងអី ដាក់គ្រូមួយប្រ៉ាវតាមហ្វេសប៊ុក ទម្រាំតែយល់គ្នា។ តែបើគ្រូ និងសិស្ស ឪពុកម្តាយ មានទំនាក់ទំនងស្រួលណាស់»។

សម្តេចធិបតី គូសបញ្ជាក់ថា ឪពុកម្តាយ និងសិស្ស ជាតួអង្គក្នុងការអប់រំ។ ការអប់រំនៅសាលា និងនៅផ្ទះ ជាកត្តាខ្លាំងណាស់ ដើម្បីជួយលុយបំបាត់ឥទ្ធិពលពីសង្គមខាងក្រៅ។ អប់រំមានតែ ៣ទេ​ នៅផ្ទះ នៅសាលា និងនៅក្នុងសង្គម។ បើសាលា និងផ្ទះ ឯកភាពគ្នាពង្រឹងហើយ ឥទ្ធិពលសង្គមយ៉ាងម៉េច ក៏ចូលមិនរួចដែរ ព្រោះនៅសង្គម មានរឿងច្រើនណាស់ ដែលយុវជន ជាពិសេសក្មេងៗ ចាប់យក តើមួយណាល្អ មួយណាអាក្រក់ ក៏មិនដឹងដែរ ៕

អត្ថបទដែលជាប់ទាក់ទង