**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលា «តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលរាជធានី-ខេត្ត»

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលា «តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិសម្រាប់រដ្ឋបាលរាជធានី-ខេត្ត» ក្រោមអធិបតី ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួល កិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ប្រធានមន្ទីរព័ត៌មាន និងមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិមកពី២៥ រាជធានី- ខេត្ត សរុបចំនួនប្រមាណជា២៧០នាក់។

ក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានមានប្រសាសន៍ ដោយផ្តោតលើទំនាក់ទំនងរវាងសាធារណមតិ និងការតាមដានព័ត៌មានទូទៅក៏ដូចជា ផ្សព្វផ្សាយសមិទ្ធផលការងារ ដែលទាមទារឱ្យបន្តអនុវត្តតាមរបៀបភ្លៀងរលឹម និងប្រកាន់ខ្ជាប់ជានិច្ចនូវអភិក្រម «បុរេសកម្ម» ឱ្យបានច្រើនជាង «ប្រតិកម្ម»។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំលេចផងដែរ នូវសារៈសំខាន់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់មន្ត្រីព័ត៌មាន និងសាធារណមតិ ដើម្បីបន្តបម្រើប្រយោជន៍ សាធារណៈ និងរក្សាបាននូវទំនុកចិត្តរបស់ប្រជាជនកម្ពុជា។

ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងដោយសង្កត់ធ្ងន់ លើសារៈសំខាន់នៃការគ្រប់គ្រងព័ត៌មាន និងភាពចាំបាច់ក្នុងការបង្កើតឱ្យមានយន្តការអចិន្ត្រៃយ៍សម្រាប់ការងារ ព័ត៌មាន និងសាធារណៈមតិ ដោយអនុវត្តវិធីសាស្ត្រ បញ្ជ្រៀប បន្សាប និងត្រូវចាត់ទុកការងារព័ត៌មាន និង សាធារណមតិជាការងារស្នូល ព្រមទាំងបង្កើនប្រសិទ្ធភាពការងារក្នុងទម្រង់ជីវភាពតអង្គរាជរដ្ឋាភិបាលតែមួយ ដោយប្រើប្រាស់ភាសា និងសម្លេងតែមួយ ដើម្បីសម្រេចគោលដៅរួមគ្នា។

សិក្ខាសាលាបានផ្តល់ឱកាសដល់គណៈអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរព័ត៌មាន ជាពិសេសក្រុម ការងារព័ត៌មាន និងសាធារណមតិ ទាំង២៥រាជធានី-ខេត្ត និងសិក្ខាកាមទាំងអស់ ឱ្យទទួលបានការតម្រង់ទិស ជាមួយនឹងការអត្ថាធិប្បាយប្រកបដោយខ្លឹមសារស៊ីជម្រៅស្តីពីការអនុវត្តការងារ តាមរយៈបទបង្ហាញដ៏ក្បោះក្បាយ របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបានផ្តោតលើចំណុចស្នូលមួយចំនួន រួមមាន៖ សារៈសំខាន់នៃការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ការតាមដាន វិភាគ និងវាយតម្លៃព័ត៌មាន ដើម្បីឆ្លើយ តបតាមអភិក្រមបុរេសកម្ម ការរៀបចំបញ្ជីប្រធានបទវិជ្ជមានសម្រាប់ជំរុញការងារផ្សព្វផ្សាយ និងវិធីសាស្ត្រក្នុង ការបំពេញការងារ រាប់បញ្ចូលទាំងការងារនាំពាក្យ ការនិពន្ធ ការផលិត និងការផ្សព្វផ្សាយព័ត៌មាន។

នាឱកាសនេះដែរ ក្រៅពីទទួលបានការតម្រង់ទិស និងការផ្តល់ជាបរិបទកម្រិតយុទ្ធសាស្រ្តការងារដែល ជាមូលដ្ឋានសំខាន់មុនការអនុវត្តជាក់ស្តែងប្រចាំថ្ងៃ និងធានាប្រសិទ្ធភាពការងារបានមួយកម្រិត កុំព្យូទ័រប្រភេទ Desktop ចំនួន៥០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងម៉ាស៊ីនព្រីន និងស្កេនចំនួន ២៥គ្រឿង ដែលជាអំណោយ របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានប្រគល់ជូនក្រុម ការងារព័ត៌មាន និងសាធារណមតិនៃមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ផងដែរ។

សិក្ខាសាលាបានបិទបញ្ចប់ ដោយសិក្ខាកាមម្នាក់ៗទទួលបានចំណេះដឹងថ្មីៗបន្ថែម ទាំងកម្រិតនយោបាយ និងកម្រិតបច្ចេកទេស ក្នុងការងារព័ត៌មាន និងសាធារណមតិសម្រាប់ជាទុនសម្រាប់ការអនុវត្តការងារក្នុងមូលដ្ឋាន ប្រចាំថ្ងៃ។ អង្គសិក្ខាសាលាក៏បានស្តាប់នូវការលើកឡើងនូវសំណូមពរ និងមតិយោបល់ដ៏ល្អៗផងដែរ ពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីព័ត៌មាន ដែលជាធាតុចូលគាំទ្រដល់យន្តការការងារចំពោះមុខ ក៏ដូចជាបំពេញបន្ថែមលើ ចំណុចចាំបាច់មួយចំនួន សម្រាប់ជំរុញឱ្យការអនុវត្តមានសន្ទុះទៅមុខប្រកបដោយប្រសិទ្ធភាព។

ដើម្បីគាំទ្រដល់ការអនុវត្តការងារ ក្រសួងព័ត៌មានក្រោមកិច្ចសហការជាមួយ គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអង្គភាព ព័ត៌មាន និងប្រតិកម្មរហ័ស នឹងផ្តល់ការបណ្តុះបណ្តាលចាំបាច់ សំដៅពង្រឹងសមត្ថភាពជំនាញ លើការងារនាំពាក្យ ការនិពន្ធ ការផលិត និងការផ្សព្វផ្សាយព័ត៌មានជូនដល់ក្រុមការងារព័ត៌មាន និងសាធារណមតិនៅក្នុង២៥ រាជធានី-ខេត្ត ៕

អត្ថបទដែលជាប់ទាក់ទង