**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

រដ្ឋមន្ត្រីកិច្ចការនារី សំណូមពរឲ្យថ្នាក់ដឹកនាំសាលា លោកគ្រូ-អ្នកគ្រូ និងអ្នកពាក់ព័ន្ធ លើកកម្ពស់ការចូលរួមរបស់ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យឌីជីថល

ភ្នំពេញ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឯកឧត្តម ត្រាក់ ថៃសៀង រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្តុះបណ្តាលឌីជីថលចំនួន១ខ្នង ០១ជាន់ ០២បន្ទប់ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាអង្គបឹងចក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

អគារបណ្តុះបណ្តាលឌីជីថលនេះ សាងសង់ឡើងក្នុងគោលបំណង គឺអភិវឌ្ឍន៍មូលធនមនុស្ស និងការបណ្តុះបណ្តាលពលរដ្ឋម្នាក់ៗ ឱ្យក្លាយជាពលរដ្ឋឌីជីថល។ ពលរដ្ឋឌីជីថល សំដៅលើពលរដ្ឋគ្រប់រូប ដែលចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការកិច្ចការ និងការរស់នៅប្រចាំថ្ងៃ។

ការកសាងអគារបណ្តុះបណ្តាលឌីជីថល នៅក្នុងបឋមសិក្សាអង្គបឹងចក នាឱកាសនេះ គឺជាជំហានចាប់ផ្តើមមួយដ៏មានសារសំខាន់ ដែលឆ្លើយតបនឹងតម្រូវការចាំបាច់ លើការអប់រំបណ្ដុះបណ្ដាលជំនាញឌីជីថល ព្រមទាំងរួមចំណែកកសាងមូលដ្ឋានគ្រឹះផ្នែកឌីជីថល សម្រាប់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនក្នុងការចាប់យកកាលានុវត្តភាព និងទាញយកផលប្រយោជន៍ជា អតិបរមាពីបដិវត្តន៍ឧស្សាហកម្ម៤.០។

នៅក្នុងឱកាសនេះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានសំណូមពរដល់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធនានា សូមចូលរួមយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងធ្វើយ៉ាងណាជួយដល់កុមារ ទទួលបាននូវគុណវុឌ្ឍិមួយ ដែលស្របតាមបរិវត្តកម្ម ក្នុងយុគសម័យឌីជីថល ដែលបានផ្លាស់ប្តូរអត្ថន័យពីអក្ខរកម្មបែបប្រពៃណី ទៅរកអក្ខរកម្មឌីជីថល(Digital literacy) ដែលជាបំណិនជីវិត (life skill) ដ៏ចាំបាច់សម្រាប់ការសិក្សា ការរស់នៅ និងការបំពេញការងារនៅក្នុងសង្គមសតវត្សទី២១។ ជាពិសេសសំណូមពរដល់គណៈគ្រប់គ្រងនិងអ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ដល់យុវជនក្រៅសាលា ជាពិសេសយុវជនដែលបានបាត់បង់ឱកាសសិក្សា ដោយសារកត្តាខ្វះខាតជីវភាព សេដ្ឋកិច្ចគ្រួសារខ្សត់ខ្សោយ និងកត្តាចំណាកស្រុកជាដើម ដោយទាក់ទាញដល់យុវជន ចូលមកទទួលសេវាកម្មបណ្តុះបណ្តាល និងកម្មវិធីអភិវឌ្ឍន៍ សមត្ថភាពយ៉ាងសម្បូរបែប ដូចជា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្វែងរកព័ត៌មានការងារ ការប្រឹក្សាអាជីព ការតម្រង់ទិសការសិក្សា កម្មវិធីកុំព្យូទ័រ និងជំនាញផ្សេងៗ។ល។

មជ្ឈមណ្ឌលឌីជីថល គឺជាសាលាដែលនឹងផ្តល់ការអប់រំ និងចំណះដឹងផ្នែកឌីជីថល ដល់ប្រជាជនគ្រប់រូប ជាកម្មវិធី នឹងធ្វើឱ្យមានភាពលេចធ្លោរផ្នែកឌីជីថល និងឈានមុខក្នុងវិស័យឌីជីថល ក្នុងសហគមន៍យើង ក៏ដូចជាអ្នកចូលរួមទទួលផលទាំងអស់ និងកម្មវិធីនឹងផ្តល់ជូននូវចំណេះដឹងឌីជីថល ហើយម្នាក់ៗដែលចូលរួមក្នុងកម្មវិធីនេះ នឹងយកចំណេះដឹងនិងគុណតម្លៃនេះ ទៅអភិវឌ្ឍជាប្រចាំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវអនាគតរបស់ខ្លួនម្នាក់ៗ និងដើម្បីសហគមន៍របស់យើងទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង