**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

រដ្ឋលេខាធិការក្រសួងសុខាភិបាល ស្នើដល់មន្ដ្រីពាក់ព័ន្ធសិក្សាស្វែងយល់បន្ថែមពីចំណុចល្អ និងខ្វះខាត ដើម្បីពង្រីកការព្យាបាលបង្ការជំងឺរបេងសម្ងំក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវ អំពីការបង្កើនប្រសិទ្ធភាពនៃការព្យាបាលបង្ការជំងឺរបេងសម្ងំ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា (OPTICAM) លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នើឱ្យសិក្ខាកាមទាំងអស់ ចូលរួមពិនិត្យមើល និងពិភាក្សាលម្អិតលើលទ្ធផលនៃការសិក្សានេះ ទាំងចំណុចល្អ និងចំណុចខ្វះខាត ដើម្បីជាបទពិសោធន៍ក្នុងការបន្តពង្រីកការព្យាបាលបង្ការជំងឺរបេងសម្ងំក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមចំណែកកាត់បន្ថយការស្លាប់ដោយសារជំងឺរបេងរបស់អ្នកផ្ទុកមេរោគអេដស៍ និងសំដៅសម្រេចគោលដៅយុទ្ធសាស្រ្តជាតិបញ្ចប់ជំងឺរបេងឆ្នាំ២០៣០។

សិក្ខាសាលាខាងលើនេះ បានធ្វើឡើងនៅថ្ងៃ២៧ ខែមីនា ឆ្នាំ២០២៤ នាសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានអញ្ជើញចូលរួមលោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិត ឃុន គឹមអ៊ាម អនុប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន Prof. André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តំណាងអង្គការ CHAI ប្រធាន/អនុប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ប្រធានកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍រាជធានី-ខេត្ត មន្រ្តីអភិបាលកម្មវិធីរបេងរាជធានី-ខេត្ត បុគ្គលិកមកពីសេវាព្យាបាលជំងឺអេដស៍ មន្រ្តីអភិបាលកម្មវិធីរបេងសុ្រកប្រតិបត្តិ ដែលមានសេវាព្យាបាលជំងឺអេដស៍ តំណាងអ្នកផ្ទុកមេរោគអេដស៍ទាំង២៥រាជធានី-ខេត្ដ និងអង្គការជាដៃគូ និងមានការចូលរួមតំណាងមកពីប្រទេសឡាវ វៀតណាម និងថៃ សរុបប្រមាណ ២៥០នាក់។

គោលបំណងនៃការសិក្សា OPTICAM លើការអនុវត្តការព្យាបាលបង្ការជំងឺរបេងដោយរូបមន្តខ្លីរយៈពេលបីខែ 3HP លើអ្នកផ្ទុកមេរោគអេដស៍ ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០១៩ ដើម្បីធ្វើឱ្យប្រសើរឡើងនូវអត្រាព្យាបាលបង្ការ ជំងឺរបេងសម្ងំក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ដែលមកទទួលសេវាព្យាបាលជំងឺអេដស៍ ក្នុងប្រទេសកម្ពុជា។ សិក្ខាសាលានេះគឺជាឱកាសមួយ ដើម្បីបង្ហាញពីលទ្ធផល នៃការសិក្សាដោយផ្តោតលើចំនុចជាក់លាក់មួយចំនួន។

ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាការផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវ អំពីការបង្កើនប្រសិទ្ធភាពនៃការព្យាបាលបង្ការជំងឺរបេងសម្ងំ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា (Optimizing Latent Tuberculosis Treatment Initiation In Cambodia Among People Living with HIV)ដែលហៅកាត់ខ្លីថា OPTICAM បានបញ្ជាក់ឱ្យដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលបានអនុវត្ដនូវគោលនយោបាយអាទិភាពទី១ គឺផ្តោតលើការពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សេវាសុខភាពជាសកល។

ជាមួយនឹងអាទិភាពនេះ វិធានការគន្លឹះចំនួន៣ ក៏ត្រូវបានអនុវត្ដ ដោយផ្តោតជាចម្បងលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន។

លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានបន្ដថា ក្រសួងសុខាភិបាល បានអនុវត្តវិធានការគន្លឹះទាំងនេះ ដោយសម្រេចបានលទ្ធផលការងារគួរឱ្យកត់សម្គាល់ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រសុខាភិបាលជាបន្តបន្ទាប់ សំដៅលើកកម្ពស់គុណភាពនៃជីវិត កាត់បន្ថយអត្រាឈឺ និងអត្រាមរណភាពឱ្យបានជាអតិបរិមា តាមរយៈការពង្រឹងសេវាសុខាភិបាល ការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពសមធម៌ តាមរយៈការប្រើប្រាស់បណ្ណសមធម៌ ការគាំពារសង្គម និងក្រមសីលធម៌ខ្ពស់ ដោយគ្មានការរើសអើងដោយផ្តោតលើប្រជាជនជាស្នូល (People Center) រួមទាំងអ្នករស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺរបេង និងក្រុមប្រប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ និងមេរោគរបេងផងដែរ។

យោងតាមរបាយការណ៍របស់ NCHADS កម្ពុជាបានប្រែក្លាយពីប្រទេសដែលមាន អត្រាប្រេវ៉ាឡង់នៃមេរោគអេដស៍ខ្ពស់ក្នុងតំបន់អាស៊ី កាលពីទសវត្សរ៍ឆ្នាំ២០០៣ មាន ១,១% ឱ្យថយចុះមកត្រឹម ០,៥% នាឆ្នាំ២០២២ ហើយកម្ពុជាបានស្ថិតក្នុងចំណោមប្រទេសទាំងប្រាំពីរទូទាំងសកលលោក ដែលសម្រេចបានទិសដៅ ៩០-៩០-៩០ នៅឆ្នាំ២០១៧ ។បើប្រៀបធៀបទៅនឹងទិសដៅ ៩៥-៩៥-៩៥ ដែលយើងបានប្តេជ្ញាសម្រេចឱ្យបានត្រឹមឆ្នាំ២០២៥ លទ្ធផលគិតត្រឹមចុងឆ្នាំ២០២២ កម្ពុជាសម្រេចបាន ៨៦% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពមេរោគ អេដស៍ ៩៩% នៃអ្នកដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៨% នៃអ្នកកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍ក្នុងឈាមត្រូវបានបង្ក្រាប។លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា យើងក៏ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតលើការបង្ការ ដើម្បីឈានទៅសម្រេចបាននូវ៩៥ ទី១ និងពង្រឹង និងពង្រីកការទទួលសេវាព្យាបាលជំងឺកាមរោគ និងសេវាគ្រប់គ្រងជំងឺមិនឆ្លង សេវាសុខាភាពផ្លូវចិត្តជូនអ្នកជំងឺអេដស៍ ផងដែរ។ លទ្ធផលដ៏ត្រចះត្រចង់នេះ គឺសរបញ្ជាក់ថា ក្រសួងសុខាភិបាល មន្ត្រីសុខាភិបាលថា្នក់ជាតិ និងថ្នាក់ក្រោមជាតិដោយមានការចូលរួមយ៉ាងសកម្មពីដៃគូអភិវឌ្ឍន៍ និងសហគមន៍ បាននិងកំពុងផ្តល់សេវាបង្ការជំងឺអេដស៍ ថែទាំ និងព្យាបាលជូនអ្នករស់នៅជាមួយមេរោគអេដស៍ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ហើយប្រទេសកម្ពុជាក៏ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងតំបនអាស៊ីប៉ាស៊ីហ្វិក ដែលមានអត្រាគ្របដណ្តប់ នៃសេវាព្យាបាលអ្នកផ្ទុកមេរោគអេដស៍ ខ្ពស់បំផុត។

ក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល តាមរយៈមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ការប្រយុទ្ធនឹងជំងឺរបេងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងប្រទេសកម្ពុជា អត្រាស្លាប់ក្នុងចំណោមនុស្ស ១០០,០០០នាក់ បានធ្លាក់ចុះពី ៤២ករណី មកត្រឹម ២១ករណីក្នុងឆ្នាំ២០០០ ហើយអត្រាអាំងស៊ីដង់ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ក៏បានធ្លាក់ចុះពី ៥៧៩ករណី មកត្រឹម ២៨៨ករណី នៅឆ្នាំ២០២២។ ជាមួយនឹងសមិទ្ធផលដ៏ប្រសើរនេះ កម្ពុជាត្រូវបានអង្គការសុខភាពពិភពលោកដកចេញពីបញ្ជីប្រទេសដែលមានបន្ទុកជំងឺ របេងធ្ងន់ធ្ងរក្នុងឆ្នាំ២០២០។ យុទ្ធសាស្រ្តបញ្ចប់ជំងឺរបេងរបស់អង្គការសុខភាពពិភពលោក គឺកាត់បន្ថយអត្រាស្លាប់ដោយរបេងឱ្យបាន ៩៥% ហើយបន្ថយអត្រាអាំងស៊ីដង់ជំងឺរបេងឱ្យបាន ៩០% រវាងឆ្នាំ២០១៥ ដល់២០៣៥។ នេះតាមការបញ្ជាក់បន្ថែមរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ។

ផែនការយុទ្ធសាស្រ្តជាតិដើម្បីបញ្ចប់ជំងឺរបេងនៅកម្ពុជា ២០២១-២០៣០ មានគោលដៅរួម គឺពន្លឿនការកាត់បន្ថយអត្រាអាំងស៊ីដង់ជំងឺរបេងឱ្យបាន ៨០% និង មរណភាពឱ្យបាន ៩០% នៅត្រឹមដំណាច់ឆ្នាំ២០៣០ ធៀបនឹងឆ្នាំ២០១៥ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។ ដើម្បីសម្រេចបានគោលដៅនេះ មជ្ឈមណ្ឌលជាតិទាំងពីរ (NCHADS និង CENAT) សហការគាំទ្រដៃគូអភិវឌ្ឈន៍ អ្នកផ្តល់សេវា សុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវការធ្វើឱ្យប្រសើរឡើងនូវការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺរបេងសកម្មឱ្យបានច្រើន និងទាន់ពេលវេលា និងត្រូវបង្កើនការព្យាបាលបង្ការជំងឺរបេងសម្ងំ ក្នុងចំណោមអ្នករស់នៅជិតស្និទ្ធនឹងអ្នកជំងឺរបេង និងអ្នកផ្ទុកមេរោគអេដស៍ ដើម្បីការពារពួកគាត់កុំឱ្យកើតជំងឺរបេងសកម្ម ៕

អត្ថបទដែលជាប់ទាក់ទង