អឺរ៉ុប កំពុងរៀបចាំផែនការជួយឲ្យហុងគ្រី និងស្លូវ៉ាគី ឲ្យរួចផុតពីការដាក់ទណ្ឌកម្មប្រេងលើរុស្ស៊ី
ប្រ៊ុចស៊ែល៖ មន្ត្រីសហភាពអឺរ៉ុប២រូបបានលើកឡើងកាលពីថ្ងៃចន្ទថា គណៈកម្មការអឺរ៉ុប អាចនឹងរំដោះឲ្យប្រទេសហុងគ្រី និងស្លូវ៉ាគី ពីការដាក់ទណ្ឌកម្មលើការទិញប្រេងពីរុស្ស៊ី ដែលឥឡូវនេះកំពុងរៀបចំដោយប្រយ័ត្នប្រយែងពីការពឹងផ្អែករបស់ប្រទេសទាំង២ លើប្រេងឆៅរបស់រុស្ស៊ី ។
គណៈកម្មការនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់ការងារនៅថ្ងៃអង្គារនេះលើការងារបន្ទាប់ និងមានកញ្ចប់ទី៦នៃទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី ជុំវិញសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនដែលនឹងរួមបញ្ចូលការហាមឃាត់ការទិញប្រេងពីរុស្ស៊ី ។ ការនាំចេញប្រេង គឺជាប្រភពចំណូលដ៏សំខាន់របស់ទីក្រុងម៉ូស្គូ ។
ប្រទេសហុងគ្រី ដែលពឹងផ្អែកខ្លាំងលើប្រេងរបស់រុស្ស៊ី បានលើកឡើងច្រំដដែលៗថា ខ្លួននឹងមិនចុះហត្ថលេខាលើការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងថាមពលនោះទេ ។ ប្រទេសស្លូវ៉ាគី ក៏ស្ថិតក្នុងចំណោមប្រទេសសហភាពអឺរ៉ុបដែលពឹងផ្អែកខ្លាំងបំផុតលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី ដែរ ។
មន្ត្រីម្នាក់បានថ្លែងថា ដើម្បីរក្សាប្លុក២៧ប្រទេសឱ្យរួបរួមគ្នា គណៈកម្មការអាចនឹងផ្តល់ឲ្យស្លូវ៉ាគី និងហុងគ្រី “ការលើកលែង ឬរយៈពេលអន្តរកាលដ៏វែង” ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានថ្លែងអំណរគុណដល់ប្រទេសស្លូវ៉ាគី សម្រាប់ការគាំទ្រដល់ទីក្រុង គៀវ ក្នុងអ្វីដែលហាក់ដូចជាសញ្ញានៃការយល់ដឹងអំពីជំហររបស់ស្លូវ៉ាគី ៕