**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ បានបញ្ចប់ដោយជោគជ័យ ជាមួយចក្ខុវិស័យ សម្រាប់អនាគតរបស់កម្ពុជា

ភ្នំពេញ៖ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ត្រូវបានបិទ បញ្ចប់នៅថ្ងៃនេះ ជាមួយនឹងការអបអរសាទរដ៏ក្លៀវក្លានៃកិច្ចសហប្រតិបត្តិការ ភាពច្នៃប្រឌិត និងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា។

ថ្លែងក្នុងពិធីបិទទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឆ្លុះបញ្ចាំងពីសមិទ្ធផល នៃព្រឹត្តិ ការណ៍នេះ និងបានបញ្ជាក់ពីមហិច្ឆតាក្នុងការជំរុញការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ជាតិ។

ក្រោមប្រធានបទ “សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះបានបង្ហាញការធ្វើពិសោធន៍វិទ្យាសាស្ត្រ បញ្ញាសប្បនិម្មិត (AI) ឧបករណ៍វទ្យាសាស្ត្រ និង បច្ចេកវិទ្យារ៉ូបូត ព្រមទាំងគំនិតនវានុវត្តន៍នានា ក្នុងគោលដៅជំរុញកំណើននៃសហគ្រាស ធុនតូច និង មធ្យម ដើម្បីឱ្យពួកគេរួមចំណែកកាន់តែប្រសើរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ដែល មានការចូលរួមពីគ្រប់ផ្នែក និងគ្រប់ជំនាញ។ ឯកឧត្តមក៏បានទទួលស្គាល់នូវការរួមចំណែករបស់ ក្រសួង ឧត្តមសិក្សា ស្រាវជ្រាវ និងនវានុវត្តន៍នៃប្រទេសថៃ និងវិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរ៉ូបូត នៃសាធារណរដ្ឋកូរ៉េផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់វប្បធម៌នវានុវត្តន៍ និងបានកោត សរសើរ ចំពោះ គំនិតផ្តួចផ្តើមដើម្បីបណ្តុះទឹកចិត្តឱ្យសិស្សានុសិស្សមកពីតាមបណ្តាសាលារៀនជាច្រើន បានចូលរួម តាមរយៈការលេងហ្គេមអប់រំ និងសកម្មភាពវិទ្យាសាស្ត្រនានា។ ពិព័រណ៌វិទ្យាសាស្ត្រក៏ផ្តោត លើ តួនាទី ដ៏សំខាន់នៃការអប់រំក្នុងការថែបំប៉ន និងបណ្តុះអ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករជំនាន់ក្រោយ។
ក្នុងព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ មានអ្នកចូលរួមទស្សនាចំនួន ៣១,២៦៨ នាក់ ដែលក្នុងនោះមានសាធារណជនទូទៅប្រមាណ៣៨% ម្ចាស់សហគ្រាសធុនតូច និងមធ្យមប្រមាណ៣៥% សិស្សនិស្សិត ១៧% និងអ្នកស្រាវជ្រាវ និងស្រឡាញ់វិស័យវិទ្យាសាស្រ្តប្រមាណ១០%។
ក្នុងការជំរុញការចូលរួម ក្រសួងបានរៀបចំ មធ្យោបាយដឹកជញ្ជូនសម្រាប់ម្ចាស់សហគ្រាសធុនតូច និង មធ្យម មក ពីទូទាំងប្រទេស និងសិស្សានុសិស្សមកពីតាមសាលានានាក្នុងរាជធានីភ្នំពេញ មកកាន់ស្តង់ ពិព័រណ៌ ដោយបានផ្តល់ ជូនអ្នកចូលរួមទាំងនោះនូវបទពិសោធន៍ទំនាក់ទំនងផ្ទាល់ជាមួយវិទ្យាសាស្ត្រ និងបច្ចេក វិទ្យាទំនើប។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញការរីកចម្រើន ក្នុង វិស័យនេះ។ ជាមួយនឹងចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ២០៥០ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើនិរន្តរភាពនៃការបន្តសម្ទុះស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងនវានុវត្តន៍បច្ចេកវិទ្យា។

ឯកឧត្តមបានលើកឡើថា៖ “ដ្បិតទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បានដល់ទីបញ្ចប់ ក៏ប៉ុន្តែកាលានុវត្តភាពនានាកំពុងរង់ចាំយើងនាពេលអនាគតដ៏ខ្លីខាងមុខ។ នវានុវត្តន៍ពិតជាគ្មានដែនកំណត់ ហើយសមិទ្ធផលដែលយើងអាចសម្រេចរួមគ្នាក៏គ្មានដែនកំណត់ដែរ។ ថ្ងៃនេះគឺជាជំហានដ៏សំខាន់មួយទៀត ទៅកាន់ដំណើរគ្មានទីបញ្ចប់នៃការបង្កើតពិភពលោកដ៏ល្អប្រសើរមួយ សម្រាប់យុវជនជំនាន់ក្រោយរបស់យើង។”

ឯកឧត្តមក៏ បាន ថ្លែង អំណរគុណចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់ សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការខិតខំប្រឹងប្រែង រួមគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រី រាជការ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អ្នកអប់រំ អ្នកវិទ្យាសាស្ត្រ អ្នកស្ម័គ្រចិត្ត និងសិស្សានុសិស្ស ដែលបានរួមចំណែក ដល់ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ ៕

អត្ថបទដែលជាប់ទាក់ទង