**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា និងដើម្បីកំណត់អាទិភាព និងតម្រង់ទិសដៅការងារ ស្របតាមបរិការណ៍ថ្មី និងសក្តានុពលរបស់រាជបណ្ឌិត្យសភាកម្ពុជា សំដៅលើកបន្តកម្ពស់កេរ្តិ៍ឈ្មោះស្ថាប័ន ក៏ដូចជាពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ ពិសេសលើការងារស្រាវជ្រាវ និងការអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលរាជបណ្ឌិត្យសភាកម្ពុជាខិតខំសម្រេចបាននាពេលកន្លងមក ពិសេសវចនានុក្រមខ្មែរ ឆ្នាំ២០២២ និងការអនុម័តវាក្យសព្ទថ្មី ក្នុងវិស័យវិទ្យាសាស្រ្តពិត ព្រមទាំងការងារសិក្សាស្រាវជ្រាវ និងបោះពុម្ភផ្សាយលើប្រធានបទសំខាន់ៗមួយចំនួន ដែលមានប្រយោជន៍ និងទទួលបានការចាប់អារម្មណ៍ទាក់ទាញខ្ពស់ពីសំណាក់អ្នកប្រើប្រាស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់នូវការណែនាំមួយចំនួន ដើម្បីតម្រង់ទិសនៃការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ហើយត្រូវសម្រិតសម្រាំងផ្តោតតែលើប្រធានបទដែលមានគុណប្រយោជន៍ដល់អ្នកប្រើប្រាស់ ក៏ដូចជាសម្រាប់បម្រើឱ្យការកំណត់និងការរៀបចំចក្ខុវិស័យ, គោលនយោយបាយ និងយុទ្ធសាស្រ្តនានា សម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងការលើកស្ទួយ និងថែរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌ជាតិ។ ទន្ទឹមនេះ ត្រូវបង្កើនការប្រាស្រ័យទាក់ទងជាមួយគ្រប់ក្រសួងស្ថាប័ននានា ដើម្បីជៀសវាងការស្រាវជ្រាវជាន់គ្នា និងបង្កើនថាមភាពរវាងគ្នា ទាំងជាមួយអង្គភាពនានារបស់ទីស្តីការគណៈរដ្ឋមន្រ្តី និងទាំងក្រសួងស្ថាប័ននានារបស់រដ្ឋ។ មួយវិញទៀត ក៏ត្រូវបង្កើនកិច្ចសហការជាមួយដៃគូពីខាងក្រៅ ក្នុងការរៀបចំសន្និសីទកម្រិតអន្តរជាតិ លើប្រធានបទសំខាន់ៗមួយចំនួន ពិសេសពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តរបស់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជារៀបចំធ្វើបច្ចុប្បន្នភាពនូវផែនការយុទ្ធសាស្រ្តបីឆ្នាំ បន្តពីផែនការយុទ្ធសាស្រ្តបីឆ្នាំ២០២២-២០២៤ ហើយអង្គភាពនីមួយៗនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ត្រូវរៀបចំនូវផែនការសកម្មភាពការងារ ដោយផ្អែកលើផែនការយុទ្ធសាស្រ្តនេះ ដើម្បីកំណត់អាទិភាពការងារ និងធនធាន ទាំងហិរញ្ញវត្ថុ និងមនុស្ស សំដៅបង្កើនការទទួលស្គាល់ឱ្យកាន់តែទូលំទូលាយចំពោះរាជបណ្ឌិត្យសភាកម្ពុជា ពីសំណាក់គ្រប់ក្រសួង ស្ថាប័ន និងដៃគូនានា ទាំងកម្រិតជាតិ និងអន្តរជាតិ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំ មួយចំនួនដល់ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធការងារឱ្យមានលក្ខណៈជាស្ថាប័ននីយកម្ម ជាជាងធ្វើតាមរបៀបជាបុគ្គល ដើម្បីនិរន្តភាពស្ថាប័ន ៕

អត្ថបទដែលជាប់ទាក់ទង