**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះពិនិត្យការងារគ្រប់គ្រង វិស័យធនធានទឹក បញ្ជាទឹក និង ប្រើប្រាស់ទឹក ក្នុងខេត្តប៉ៃលិន

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បាន អញ្ជើញ ចុះ បំពេញបេសកកម្ម នៅខេត្តប៉ៃលិន ដើម្បី ត្រួតពិនិត្យការគ្រប់គ្រងលើ វិស័យធនធាន ទឹក បញ្ជាទឹក និងប្រើ ប្រាស់ ទឹក ក្នុងតំបន់ព្រំដែនជាប់នឹងប្រទេសថៃ ។

ក្នុងឱកាសចុះ បំពេញបេសកកម្ម ការងារនេះ ឯកឧត្តម រដ្ឋលេខាធិការបានដឹកនាំកិច្ច ប្រជុំ ត្រួត ពិនិត្យមើល លើ វិធានការ និងយុទ្ធសាស្រ្ត ដើម្បី ធានា សន្តិសុខទឹកក្នុង ភូមិសាស្ត្រ ខេត្តប៉ៃលិន សម្រាប់ ទប់ទល់ នឹង ការប្រែ ប្រួល អាកាសធាតុខ្លាំង និងការឡើងកម្តៅឥតឈប់នៃភពផែនដី ដែលបណ្តាល ឱ្យ ខេត្តនៅភូមិភាគ ពាយ័ព្យ ជាប់ព្រំដែនថៃមួយនេះមានការខ្វះខាតទឹក សម្រាប់បម្រើឱ្យ គ្រប់វិស័យ។

សូមជម្រាបថា កិច្ច ប្រជុំខាងលើនេះមានការ ចូលរួមពី លោកជំទាវ អភិបាល លោក អភិបាលរង នៃ គណៈ អភិបាលខេត្តប៉ៃលិន ប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន មន្ទីរ ពាក់ ព័ន្ធ ជុំវិញ សាលាខេត្តប៉ៃលិន អភិបាល អភិបាលរង នៃគណៈអភិបាលស្រុ ក ពាក់ព័ន្ធ និង លោកមេឃុំពាក់ព័ន្ធ ទាំងអស់។

ជាមួយគ្នា នេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏ បាន ដឹក នាំចុះអនុវត្ត ការសិក្សាគម្រោងលម្អិតជាក់ស្តែង លើ អនុ គម្រោង អាងស្ទឹងស្លេវ ដើម្បីជា ការគ្រប់គ្រងទឹក និងបញ្ជាទឹកឈាន ទៅធានា បាន នូវសុវត្ថិភាពទឹក ផ្គត់ផ្គង់ ទឹកប្រើប្រាស់បាន គ្រប់គ្រាន់ ក្នុង ខេត្តប៉ៃលិន ទាំងមូល និង សម្រាប់ ធ្វើអន្តរាគមន៍ ទៅតំបន់ក្រញូង តំបន់ សេកសក តំបន់កង្ហត តំបន់មោងឬស្សី តំបន់គាស់ក្រឡ តំបន់ធិបតី តំបន់កំពីងពួយ តាមតំបន់តាហែន តំបន់បវេល តំបន់ព្រៃខ្ពស់ និងតំបន់មង្គលបូរី។

ឯកឧត្តម រដ្ឋលេខាធិការ បានឱ្យដឹង ថា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំ ណាក់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម បាននិង កំពុង អនុវត្ត ការងារ កសាង អាងទឹក ស្ទឹង ស្លេវ ក្នុង គោលបំណងធានាឱ្យបាននូវសុវត្ថិភាព ទឹក ទាំងក្នុងរដូវប្រាំង និងរដូវវស្សា ជូនខេត្ត ប៉ៃលិន និង ខេត្ត បាត់ដំបង។

ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋលេខាធិការ បាន បញ្ជាក់ថា ការសាងសង់នូវសំណង់ប្រវត្តិសាស្រ្តទំនប់ អាងស្ទឹងស្លេវនេះគឺ ជួយដោះស្រាយ បញ្ហា ជន់លិចនៅរដូវវស្សាលើតំបន់ស្ទឹងសង្កែ ស្ទឹងបវេល ស្ទឹងមង្គលបូរី និង ដោះស្រាយបញ្ហា គ្រោះរាំងស្ងួតក្នុងរដូវប្រាំង ដែលតែងកើតមានឡើងនៅតំបន់ស្ទឹងទាំង ៣នេះ៕

អត្ថបទដែលជាប់ទាក់ទង