ជិះឡានទៅលួចស្រាបៀរ ៤កេះ ចុងក្រោយអស់ទាំងឡាន ហើយជាប់ខ្នោះទាំង២នាក់

ភ្នំពេញ៖ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្ត បន្ទាយមានជ័យអនុវត្តតាមនីតិវិធីពាក់ព័ន្ធករណីលួចស្រាបៀរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។
ជនសង្ស័យទាំង២នាក់មានឈ្មោះ៖ ១.ឈ្មោះខា យូ អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង២. ឈ្មោះ ហ៉ិន លីណា អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បច្ចុបន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យអនុវត្តតាមនីតិវិធីច្បាប់៕
