តើអ្នកមានដឹងទេថា ផ្លាកសញ្ញាដែលមានអក្សរ P នៅខាងលើ មានអត្ថន័យ និងរបៀបប្រើប្រាស់បែបណា?

ភ្នំពេញ៖ ផ្លាកសញ្ញាបង្ហាញកន្លែងចតយានជំនិះ (PARKING AREA)៖ ផ្លាកសញ្ញានេះ ប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកបើកបរអំពីទីកន្លែងអនុញ្ញាតឱ្យចតយានជំនិះ។
ករណីប្រសិនបើចង់កំណត់ចំណតសម្រាប់ប្រភេទណាមួយ ត្រូវដាក់សញ្ញាបន្ថែមពីក្រោមសម្រាប់យានយន្តប្រភេទនោះ។
ការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍លើកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)ករណីផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ ឬករណីផ្លូវថ្នល់មានជង្ហុកសំបុកមាន់បានជួយសម្រួលការងារមន្រ្តីជំនាញក្នុងការទទួលបានព័ត៌មានកាន់តែរហ័ស ដែលជួយជំរុញចាត់វិធានការជួសជុលបានទាន់ពេលវេលា។
