**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឧបនាយករដ្ឋមន្ដ្រី ស សុខា អំពាវនាវដល់អ្នកបញ្ជាយានយន្ត ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងចូលរួមផ្ដល់កិច្ចសហការ ឱ្យបានល្អជាមួយកម្លាំងសមត្ថកិច្ច

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អ្នកបញ្ជាយានយន្ត ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងចូលរួមផ្ដល់កិច្ចសហការឲ្យបានល្អជាមួយកម្លាំងសមត្ថកិច្ច បន្ទាប់ពីមានមន្ដ្រីនគរបាលម្នាក់ ឋានៈជាអនុប្រធាននាយកដ្ឋាន មិនសហការឲ្យត្រួតពិនិត្យជាតិអាល់កុល។

ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា សរសេរបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២២ មីនានេះ៖

យប់មិញនេះ ខ្ញុំបានទទួលរបាយការណ៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកថា នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣:៣៣នាទី នៅចំណុចគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ពេលយប់ ត្រង់ចំណុចរង្វង់មូលសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ក្នុងសង្កាត់ចតុម្មុខ ខណ្ឌដូនពេញ មានករណីមន្រ្តីនគរបាលម្នាក់ ឈ្មោះ យ៉ាន ប៊ុនថន ជាអនុប្រធាននាយកដ្ឋាន បានបើករថយន្តម៉ាកឡង់គ្រីស័រ ពាក់ផ្លាកលេខភ្នំពេញ 2L-8668 ក្នុងអាការៈស្រវឹង។
ដោយឃើញស្ថានភាពដូច្នេះ សមត្ថកិច្ចបានអនុវត្តនីតិវិធីត្រួតពិនិត្យជាតិអាល់កុល ក៏ប៉ុន្តែលោកមិនព្រមសហការទេ ផ្ទុយទៅវិញបែរជាយកទូរសព្ទព្យាយាមថតកម្លាំងនគរបាលជានារី។
កម្លាំងនគរបាលបានព្យាយាមពន្យល់ម្ដងហើយម្ដងទៀតឱ្យសហការ និងបានហាមឃាត់កុំឱ្យថត តែបុគ្គលនេះនៅតែជជែងតវ៉ា រហូតដល់បានយកដៃរុញដើមទ្រូងនគរបាលនារី ក៏នាំឱ្យកើតមានការប្រតាយប្រតប់។ ភ្លាមនោះ កម្លាំងនគរបាល ក៏បង្ខំចិត្តចាប់ជននោះវាយខ្នោះ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីអនុវត្តតាមនីតិវិធី។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានត្រួតពិនិត្យឃើញបុគ្គលនេះ មានជាតិអាល់កុល កម្រិត 0,52 មីលីក្រាមក្នុង១លីត្រខ្យល់។

បន្ទាប់ពីទទួលបានរបាយការណ៍ខាងលើនេះ និងដោយបានពិនិត្យយ៉ាងម៉ត់ចត់នូវវីដេអូផ្ញើភ្ជាប់ ខ្ញុំពិតជាមានសេចក្ដីសោកស្ដាយជាពន់ពេកចំពោះករណីនេះ ជាពិសេសនៅពេលដែលអ្នកបញ្ជារថយន្តជានគរបាលជាតិ មានឋានៈជាអនុប្រធាននាយកដ្ឋានទៅទៀត។ ខ្ញុំធ្លាប់បញ្ជាក់ច្បាស់ហើយថា មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ដែលហៅថា «សមភាពចំពោះមុខច្បាប់»។ សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចគ្នាដែរ គឺជនគ្រប់រូបដែលប្រព្រឹត្តខុសច្បាប់ នឹងត្រូវទទួលការអនុវត្តច្បាប់ដោយគ្មានយល់យោគ។ ជាក់ស្ដែងករណីខាងលើនេះ បានបង្ហាញច្បាស់ហើយថា ប្រសិនបើអ្នកបើកបរទាំងឡាយមិនព្រមផ្ដល់កិច្ចសហការ តួយ៉ាងការត្រួតពិនិត្យជាតិអាល់កុល កម្លាំងសមត្ថកិច្ចនឹងប្រើសិទ្ធិចាប់ឃាត់ខ្លួន ឬវាយខ្នោះបើប្រតិកម្មតប រួចបញ្ជូនទៅកាន់ការិយាល័យដើម្បីបន្តនីវិធី។ ជាមួយគ្នានេះ ក្នុងនាមជាថ្នាក់ដឹកនាំ ខ្ញុំក៏ធ្លាប់បានរម្លឹកម្ដងហើយម្ដងទៀតថា មន្រ្តីរាជការស៊ីវិលក្ដី មន្រ្តីនគរបាលជាតិក្ដី មន្រ្តីពន្ធនាគារក្ដី ពួកយើងមិនត្រឹមតែមានតួនាទី និងភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋនោះទេ ប៉ុន្តែពួកយើងត្រូវតែមានស្មារតីចូលរួមផ្ដល់ភាពជាគំរូនៃការអនុវត្តច្បាប់ និងជាគំរូនៃការប្រព្រឹត្តអំពើល្អក្នុងសង្គមផងដែរ។

ខ្ញុំសូមយកឱកាសនេះ បញ្ជាក់ជូនថា យោងតាមមាត្រា៧៧ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ «ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតនៅក្នុងភាពស្រវឹង ដោយមានជាតិអាល់កុល ចាប់ពី ០,៤០(សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០(សូន្យក្បៀស ប៉ែត្រសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ត្រូវពិន័យអន្តរការណ៍តាមការកំណត់នៃអនុក្រឹត្យ»។ បើតាមមាត្រា១០ថ្មី នៃអនុក្រឹត្យលេខ៣៩ ស្ដីពី ការពិន័យអន្តរការណ៍ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ករណីរកឃើញមានជាតិអាល់កុល កម្រិត 0,52mg/L ដូចបានបញ្ជាក់ខាងលើនេះ ជនល្មើសប្រឈមនឹងការពិន័យជាប្រាក់ចំនួន២លានរៀល(យានយន្តធុនស្រាល)។ លើសពីនេះ អ្នកល្មើសក៏ប្រឈមនឹងការជាប់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី៨០០០០០(ប្រាំបីសែនរៀល) ទៅ៤០០០០០០(បួនលានរៀល) ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងការពិន័យនេះម្ដងរួចមកហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀតក្នុងកំលុងពេល៦ខែ គិតចាប់ពីការពិន័យអន្តរការណ៍លើកមុន។
ទាញភ្ជាបនឹងករណីខាងលើនេះ ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវ បងប្អូនជនរួមជាតិ ជាពិសេសបងប្អូនដែលនិយមពិសាគ្រឿងស្រវឹង មិនថាពេលថ្ងៃ ឬពេលយប់ សូមមេត្តាទទួលទានប្រកបដោយការទទួលខុសត្រូវ ហើយញាតិមិត្ត និងក្រុមគ្រួសារ សូមចូលរួមក្រើនរំលឹក បញ្ចៀស និងហាមឃាត់កុំឱ្យអ្នកទាំងនោះបញ្ជាយានយន្តទាំងក្នុងអាការៈស្រវឹង។ ទន្ទឹមគ្នានេះដែរ ខ្ញុំសូមអោយអ្នកបញ្ជាយានយន្តទាំងឡាយ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងចូលរួមផ្ដល់កិច្ចសហការឱ្យបានល្អជាមួយកម្លាំងសមត្ថកិច្ច។ ខ្ញុំក៏សូមរម្លឹកដល់កម្លាំងសមត្ថកិច្ចគ្រប់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមប្រកាសស្ដីពីវិន័យកងកម្លាំងនគរបាលជាតិ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ ជាពិសេសត្រូវរក្សាភាពអត់ធ្មត់ និងមានសីលធម៌ល្អជាមួយប្រជាពលរដ្ឋ ស្របតាមពាក្យស្លោកដែលយើងបានប្ដេជ្ញាចិត្តរួមគ្នាថា«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។

ក្នុងនាមក្រសួងមហាផ្ទៃ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរដែនដី កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងជារួមសមត្ថកិច្ចចម្រុះ ដែលតែងតែលះបង់កម្លាំងកាយចិត្ត ពេលវេលាសម្រាប់គ្រួសារ ចុះគោលដៅក្ដី ឬបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ គោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងស្មារតីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ទាំងក្ដៅទាំងត្រជាក់ ទាំងខ្យល់ទាំងភ្លៀង៕

អត្ថបទដែលជាប់ទាក់ទង