ឃាត់ខ្លួនក្មេងទំនើង២ក្រុម ចំនួន៥នាក់ ពាក់ ព័ន្ធនិងករណីហិង្សាកាប់គ្នាទៅវិញទៅមក

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ស្ថិត នៅ បូរី ឈូក វ៉ា ២ ភូមិ តិក្ខបញ្ញោ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កម្លាំង អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួន ក្មេងទំនើង០២ក្រុម ចំនួន ០៥នាក់ ពាក់ព័ន្ធនឹងករណីហិង្សា (កាប់ គ្នាទៅវិញទៅមក )។
សម្ភារខូចខាតរួមមាន៖ ម៉ូតូ ចំនួន២ គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

