ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីននៅហ្គាហ្សាកើនឡើងដល់ ៣១,៨១៩នាក់ ក្នុងរយៈពេល២៤ម៉ោង

ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានប្រកាសកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហារបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣១,៨១៩នាក់ និង ៧៣,៩៣៤នាក់ផ្សេងទៀតបានរងរបួស។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៩៣នាក់ និង ១៤២នាក់ផ្សេងទៀតរងរបួស។
ក្រសួងបានកត់សម្គាល់ថាជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែកចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះផ្នែកការពារស៊ីវិល និងក្រុមរថយន្តសង្គ្រោះ។
ទន្ទឹមនឹងនេះដែរ ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីនបានប្រាប់ស៊ីនហួថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅ Rafah ភាគខាងត្បូងហ្គាហ្សា ហើយ ០៦នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួន al-Nuseirat នៅចំកណ្តាលបន្ទះ។
អ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) នៅតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាសឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
