**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

វិស័យទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ (GMS) ងើបឡើងវិញក្នុងរង្វង់ ៦០.៥% នៅឆ្នាំ២០២៣

ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំពិសេសក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ (Special GMS Tourism Working Group) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Intercontinental ទីក្រុងបាងកក ប្រទេសថៃ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គបានវាយតម្លៃពីការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងតំបន់ក្នុងអត្រា ៦០.៥% នៅឆ្នាំ២០២៣ នេះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។

ប្រទេសជាសមាជិកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានស្តារឡើងវិញនូវវិស័យទេសចរណ៍បានលឿងជាងគេក្នុងអត្រា ៨២.៤% តាមក្រោយដោយប្រទេសឡាវក្នុងអត្រា ៧១.៣% ប្រទេសថៃក្នុងអត្រា ៧០.៥% ប្រទេសវៀតណាម ៧០% និងប្រទេសមីយ៉ាន់ម៉ា ៣០%។ ដោយឡែកចំពោះភាគីចិនជាពិសេសខេត្តយូណាន និងគ័ងស៊ី មានអត្រាងើបឡើងវិញនៅមានកម្រិតប្រមាណ ៣% ទៅ៥%ប៉ុណ្ណោះ។

តាមរយៈអត្រាងើបឡើងវិញគួរឲ្យកត់សម្គាល់នូវវិស័យទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ ក្រុមការងារទេសចរណ៍ក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសិក្សា និងរៀបចំសេចក្តីព្រាង “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍មហាអនុតំបន់មេគង្គ ឆ្នាំ២០៣០” ដោយបានធ្វើការសិក្សាស្រាវជ្រាវពីនិន្នាការទេសចរណ៍ពិភពលោក តំបន់ និងអាស៊ាន ព្រមទាំងបានពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាច្រើនលើក និងទទួលបានធាតុចូលសំខាន់ៗពីប្រទេសជាសមាជិក ដើម្បីសម្រេចបានចក្ខុវិស័យទេសចរណ៍មហាអនុតំបន់មេគង្គគឺ “ជាគោលដៅទេសចរណ៍ដែលផ្សារភ្ជាប់ទៅនឹងទន្លេមេគង្គ ជាមួយនឹងវប្បធម៌ដ៏រស់រវើក និងប្រជាជន ដោយផ្តល់នូវបទពិសោធន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពលំដាប់ពិភពលោក”។

ឯកសារខាងលើនឹងត្រូវពិគ្រោះយោបល់កម្រិតតំបន់ដើម្បីទទួលបានធាតុចូលប្រកបដោយសង្គតិភាព មុននឹងដាក់ឆ្លងថ្នាក់ដឹកនាំប្រទេសមហាអនុតំបន់មេគង្គសម្រេច តាមរយៈកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់មហាអនុតំបន់មេគង្គ នៅអំឡុងខែសីហា-តុលា ឆ្នាំ២០២៤ ខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង