សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជដ្ឋាភិបាល នៅតែចាត់ទុកសុខភាព និងជីវភាពរបស់ពលរដ្ឋ ជាកត្តាសំខាន់បំផុត

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នារសៀលថ្ងៃទី១៩ មីនានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា រាជដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកសុខភាព និងជីវភាពរបស់ពលរដ្ឋជាកត្តាសំខាន់បំផុត ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យដឹងថា សម្ដេចកំពុងរៀបចំការជ្រើសរើសមន្រ្ដីស្របទៅតាមភាពបត់បែននៃការបញ្ជូលក្របខណ្ឌថ្មី បានន័យថា ការជ្រើសរើសមន្រ្ដីគ្រប់វិស័យ អាចមានភាពបត់បែនក្នុងការចេញឬចូលក្របខណ្ឌបានរវាងវិស័យរដ្ឋ និងវិស័យឯកជន ដោយអនុវត្តទៅតាមវិធីទាញយកមកបំពេញបន្ថែម ដោយរក្សាអតីតភាពការងារឱ្យនៅដដែល។
សម្ដេចមហាបវរធិបតី លើកឡើងថា ដើម្បីធានាគុណភាពសុខាភិបាល ត្រូវធានាគុណភាពធនធានមនុស្ស ក្នុងវិស័យសុខាភិបាល គឺត្រូវធ្វើយ៉ាងណាព្យាបាលមនុស្សដែលឈឺ ឱ្យជា ព្យា បាលអ្នកជំងឺដែលជិតស្លាប់ឱ្យរស់ ៕
