ឯកឧត្តម ទ្រី សុខហេង ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ៖ ឯកឧត្តម ទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេសកសាងសេចក្តីព្រាងច្បាប់នេះ បានបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាតាក់តែងសេចក្តីព្រាងបទប្បញ្ញត្តិជាវិធានបទល្មើសល្បែងស៊ីសងខុសច្បាប់ នៃសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម អស់លោក ជាសមាជិកក្រុមបច្ចេកទេសផងដែរ ។
ការប្រជុំនេះបន្ទាប់ពីអង្គប្រជុំក្រុមការងាររៀបចំកសាងច្បាប់វិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ដែលដឹកនាំដោយឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានឯកភាពលើសេចក្តីព្រាងទស្សនាទាននៃរចនាសម្ព័ន្ធ និងគោលគំនិតសំខាន់ៗនៃសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤៕

