**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

រដ្ឋបាលខេត្តកោះកុង ធ្លាប់ឲ្យម្ចាស់ទីតាំងរបងថ្ម៣កន្លែង ដែលសង់រំលោភឆ្នេរនេសាទត្រូវវាយកម្ទេចចោល តែមកដល់ពេលនេះ មិនទាន់វាយកម្ទេចនៅឡើយទេ

ភ្នំពេញ៖ ក្រោយពីអាជ្ញាធរខេត្តកោះកុង បានចុះពិនិត្យរបងថ្មចំនួន៣ទីតាំង កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ហើយបានដាក់បទបញ្ជាឲ្យក្រុមម្ចាស់ទីតាំងចំនួន៣កន្លែង ដែលលួចសង់របងថ្មរឹងមាំលយចូលឆ្នេរសមុទ្រតំបន់រមណីយដ្ឋានឆ្នេរនេសាទ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ប៉ុន្តែគិតមកទល់ថ្ងៃនេះ ម្ចាស់សំណងនៅតែរឹងទទឹងមិនព្រមវាយកម្ទេចបានត្រឹមត្រូវតាមការកំណត់នោះទេ។

ការមិន​វាយរបងថ្មនេះចោល គឺគឃ្លើននឹងបទបញ្ជារបស់លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង ជិត២ខែកន្លងមក ក្រុមម្ចាស់សំណង់របងថ្មចំនួន៣កន្លែង ហាក់មិនខ្វាយខ្វល់សោះនឹងអ្វីដែលជាចំណាត់ការឲ្យរុះរើវាយកម្ទេចចោលរបងខុសច្បាប់របស់ខ្លួននោះឡើយ។

បើតាមការអង្កេតរបស់ប្រជាពលរដ្ឋ និងអ្នកទេសចរដែលទៅកម្សាន្តរមណីយដ្ឋានឆ្នេរនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល បានមើលឃើញថា កម្រិតនៃការវាយកម្ទេចរបងនៅមិនទាន់ដល់ទីតាំងកំណត់គំនូសវាស់វែងរបស់អាជ្ញាធរខេត្ត ឲ្យរុះរើវាយកម្ទេចប្រវែង ១១០ម៉ែត្រ ចេញជាបន្ទាន់ពីដីចំណីឆ្នេរសមុទ្រទេ។ ដោយពួកគេវាយតែផ្នែកខាងលើរបងប៉ុណ្ណោះ ហើយទុកកម្ពស់ប្រហែលជា ១ម៉ែត្រកន្លះពីដី បើគិតជាប្រវែងវិញប្រមាណតែជាង១០ម៉ែត្រ។ បញ្ហានេះ អាចសរបញ្ជាក់ថា ទំនងជាមានរឿងមិនប្រក្រតីអ្វីហើយ ទើបបណ្តោយអោយរបងថ្មខុសច្បាប់ដែលសង់លយចូលឆ្នេរសមុទ្រអាចឈរបង្ហាញខ្លួនបានយ៉ាងរំភើយដូច្នេះ។

លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ បានឆ្លើយតបនៅថ្ងៃទី១៤ ខែមីនាថ្មីៗនេះថា លោក និងក្រុមការងារចុះពន្យល់ឲ្យម្ចាស់ទីតាំងរបងទាំង៣ ត្រូវចូលរួមស្ម័គ្រចិត្តវាយដោយខ្លួនឯង ហើយវាយទៅតាមការកំណត់របស់រដ្ឋបាលខេត្តផងដែរ។ ចៀសវាងបង្កភាពស្មុគស្មាញកាន់តែខ្លាំងដល់អាជ្ញាធរ ព្រមទាំងបង្កការប៉ះពាល់ដល់សោភ័ណភាពបរិស្ថានតំបន់ឆ្នេរកម្ពុជា។ លោកទទួលស្គាល់ថា ការវាយកម្ទេចរបងនេះ នៅមានកម្រិតនៅឡើយ ពោលគឺមិនទាន់អនុវត្តបានពេញលេញតាមការកំណត់របស់រដ្ឋបាលខេត្តនោះទេ។ ព្រោះម្ចាស់ទីតាំងល្មើសសុំវាយដំណាក់ជំហ៊ានទី១សិន រង់ចាំការសុំវាស់វែងកំនត់ចំណីឆ្នេរសមុទ្រពីថ្នាក់ខេត្ត និងអន្តរក្រសួង។

លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង គូសបញ្ជាក់ដែរថា ក្រុមម្ចាស់ទីតាំងសង់របងខុសច្បាប់ខាងលើ ពិតជាបានស្នើសុំវាយកម្ទេចរបងថ្មនេះ តាមប្លង់កម្មសិទ្ធិរបស់ពួកគេដោយមានការទទួលស្គាល់ពីអាជ្ញាធរ និងមន្ទីរជំនាញ។ ពួកគាត់ក៏សុំដល់ក្រុមការងារជំនាញចុះពិនិត្យដីធ្លីចំណីឆ្នេរសមុទ្រ និងរង់ចាំគណៈកម្មាធិការថ្នាក់ជាតិបន្តត្រួតពិនិត្យសម្រេចជាថ្មីម្តងទៀត ដើម្បីមានចំណាត់ការបន្តថានឹងត្រូវធ្វើយ៉ាងណា។

ទាំងអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ធ្លាប់ពន្យល់ថា រាល់ការសង់របងថ្មនេះ គឺពិតជាមានការរំលោភបំពានដោយការសង់សំណង់រឹងមាំខុសច្បាប់ បែបអនាធិតេយ្យមកលើតំបន់ឆ្នេរ ធ្វើឲ្យប៉ះពាល់សោភ័ណយ៉ាងធ្ងន់ធ្ងរដល់តំបន់សមុទ្ររបស់រដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង