**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចុះទស្សនកិច្ចស្វែងយល់ពីវិស័យទឹកស្អាតនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេសជប៉ុន លោក កុម៉ារ៉ា ម៉ាសាហ៊ីរ៉ូ បានចុះទស្សនកិច្ចជាផ្លូវការ នៅរោងចក្រផលិតទឹកស្អាតភូមិព្រែក ដើម្បីស្វែងយល់ពីការផលិត និងផ្គត់ទឹកស្អាតនៅរាជធានីភ្នំពេញ។

ឯកឧត្ដម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីការបរទេសនាពេលនេះ ធ្វើឡើងស្របពេលដែលជប៉ុន គ្រោងផ្តល់ជំនួយសម្រាប់កែលម្អ និងសាងសង់ពង្រីកសមត្ថភាពផលិតទឹកស្អាត របស់រោងចក្រភូមិព្រែកបន្ថែមចំនួន ៤៥ពាន់ម៉ែត្រគីប។

ឯកឧត្ដមបន្ថែមថា «នៅថ្ងៃទី១៩នេះ ខ្ញុំបាទនឹងត្រូវទៅប្រទេសជប៉ុន ដើម្បីទៅបញ្ចប់នូវការដេញថ្លៃនៅប្រទេសជប៉ុន ដើម្បីរៀបចំនូវកិច្ចសន្យាដំណើរការ សាងសង់រោងចក្រផលិតទឹកស្អាតភូមិព្រែកបន្ថែម ៤៥ម៉ែត្រគីបក្នុងមួយថ្ងៃ ដែលយើងគ្រោងថានឹងចាប់ផ្តើមសាងសង់ នៅក្នុងចុងឆ្នាំ ២០២៤យើងនេះ»។

ឯកឧត្ដម ឡុង ណារ៉ូបានឱ្យដឹងទៀតថា តាមការសិក្សា គម្រោងពង្រីកសមត្ថភាពផលិតទឹកស្អាតបន្ថែម ៤៥ម៉ែត្រគីប ក្នុងមួយថ្ងៃ នឹងត្រូវចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក។

បើតាមឯកឧត្ដមឡុង ណារ៉ូ បច្ចុប្បន្ននេះ រោងចក្រភូមិព្រែកមានសមត្ថភាពផលិតទឹកស្អាត ១០០ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ។ បន្ទាប់កែលម្អ និងសាងសង់រួច រោងចក្រនេះ នឹងមានសមត្ថភាចពផលិត ១៩៥ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣។

សូមជម្រាបផងដែរថា បច្ចុប្បន្ននេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតប្រមាណ ១លានម៉ែត្រគីប ក្នុងមួយថ្ងៃ ដែលធ្វើឱ្យរដូវប្រាំងនេះ រាជធានីភ្នំពេញមិនប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង