**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បទអត្ថាធិប្បាយ៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងកម្ពុជា គឺជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក

ភ្នំពេញ៖ អ្នកវិភាគសេដ្ឋកិច្ច និងអ្នកស្រាវស្រាវជ្រាវនៅកម្ពុជាបានចាត់ទុកថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងកម្ពុជា គឺជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក ព្រោះទំនាក់ទំនងនេះបាននាំមកនូវផលប្រយោជន៍ទៅវិញទៅមក។
ឯកឧត្តមបណ្ឌិតគីសេរីវឌ្ឍន៍អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិនកាលពីពេលថ្មីៗនេះថា ការអភិវឌ្ឍប្រទេសចិនបានផ្តល់កាលានុវត្តភាពដល់កម្ពុជាក៏ដូចជាពិភពលោកទាំងមូល។ ចិនយកចិត្តទុកដាក់លើពហុនិយមមានន័យថាជាការចងមេត្រីភាពជាមួយគ្នាតួយ៉ាងដូចជាគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវរបស់ប្រធានរដ្ឋចិនគឺមានសារសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍន៍ ,ចែករំលែកនូវសហគមន៍ជោគវាសនារួម ហើយពិភពលោកដើរទៅជាមួយគ្នាពុំមានការបែងចែក។
ឯកឧត្តមបណ្ឌិតបន្តថាថា កម្ពុជានិងចិនមានទំនាក់ទំនងជាមួយគ្នាលើគ្រប់វិស័យ ហើយបានបន្តបង្កើនកម្លាំងពង្រីកឥទ្ធិពលជាលំដាប់ ប្រែជាមិត្តដែកថែប និងពន្លាតកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណសម្រាប់ផ្តល់ប្រយោជន៍កាន់តែច្រើនដល់ប្រជាជន។
លោកបណ្ឌិតបញ្ជាក់ថា៖ « ចំណូលដែលបានមកពីការនាំចេញរបស់កម្ពុជា គឺបានរួមចំណែកពីប្រទេសចិនផងដែរ ។ បើយើងនិយាយពីទំនាក់ទំនងរបស់ប្រទេសទាំងពីរវិញគឺកម្ពុជាបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្លាយជាមិត្តដែកថែប ហើយបច្ចុប្បន្នក្លាយជាមិត្តឆកោណត្បូងពេជ្រមួយទៀត ដោយបានសហការគ្នាលើវិស័យចំនួន៦ ។ អ៊ីចឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃប្រទេសទាំងពីរទីមួយលើវិស័យវិនិយោគរបស់ចិនចូលមកកម្ពុជាបានបង្កើតការងារ ផលិតកម្មក្នុងប្រទេស វិស័យទេសចរណ៍ សុទ្ធតែបានជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា»។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិតបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន ព្រមទាំងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរបានក្លាយជាដៃគូដ៏រឹងមាំ ហើយមិត្តត្បូងពេជ្រឆកោណនេះ នឹងក្លាយជាគំរូមួយសម្រាប់ពិភពលោក។
លោកទឹម វនប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស នៃក្រសួងអប់រំ យុវជន និងកីឡា និងជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៃសកលវិទ្យាល័យ Hitotsubashi ICS ប្រទេសជប៉ុនបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងកម្ពុជាដែលមិនមានប្រទេសណាអាចធ្វើបានឡើយ។
លោកទឹម វនបញ្ជាក់ថា ៖ « ប្រទេសចិនបាន និងកំពុងវិនិយោគច្រើនក្នុងប្រទេសកម្ពុជាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការផលិត និងវិស័យអចលនទ្រព្យ។ ការវិនិយោគនេះ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋ កាត់ថ្លៃបន្ថយផលិត និងដឹកជញ្ជូន ។ល។»
លោកបញ្ជាក់ថា ប្រទេសចិនបានផ្តួចផ្តើមនូវគម្រោងអភិវឌ្ឍន៍ជាច្រើនក្នុងប្រទេសកម្ពុជាដូចជាការអភិវឌ្ឍវិស័យដឹកជញ្ជូនដូចជា ផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស ។ល។ គម្រោងទាំងនេះ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា និងធ្វើឱ្យឡើងនូវហេដ្ឋារចនា សម្ព័ន្ធផ្សេងៗក្នុងប្រទេស។ ការផ្លាស់ប្ដូរវប្បធម៌ ជួយពង្រឹងការយល់យោគគ្នាបានល្អ នឹងរឹតបណ្ដឹងនូវកិច្ចសហប្រតិបត្តិការការទូតកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ។»
បើតាមលោកទឹម វន៖ប្រទេសកម្ពុជា និងចិនបានពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សហប្រតិបត្តិយ៉ាងជិតស្និតលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ ភាពជាដៃគូនេះ ជួយធ្វើឱ្យប្រសើរឡើងនូវទីតាំងភូមិសាស្ត្រនយោបាយក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ទាំងទំនាក់ទំនងការទូត ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត គឺកម្ពុជា និងចិនបានបោះជំហានទៅមុខគ្រប់កាលៈទេសៈ។ ដូច្នេះហើយបណ្តាប្រទេសផ្សេងៗគួរតែយកគំរូតាមប្រទេសទាំងពីរក្នុងការដឹកនាំប្រទេសជាតិឱ្យរីកចម្រើន និងនាំមកនូវផលប្រយោជន៍ទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង