**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយនៃការកែទម្រង់កងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោពលខេមរភូមិន្ទ បានលើកឡើងថា ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយក្នុងចំណោមអាទិភាពជាច្រើនទៀត នៃការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលត្រូវបន្តយកចិត្តទុកដាក់ ព្រោះថាការហ្វឹកហ្វឺនជាកាអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែទំនើប រៀបរយ និងមានប្រសិទ្ធភាព។

ការថ្លែងបែបនេះរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើឡើងនៅក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារហ្វឹកហ្វឺន ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការហ្វឹកហ្វឺន ឆ្នាំ២០២៤ របស់កងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃអង្គារ៍ ទី១២ ខែមីនា ឆ្នាំ២០២៤ នៅអគ្គបញ្ជាការដ្ឋាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំជំរុញការធ្វើកំណែទម្រង់លើវិស័យការពារជាតិ ជាពិសេសការងារហ្វឹកហ្វឺនកងទ័ពឱ្យកាន់តែស៊ីជម្រៅ ដោយឈរលើស្មារតីជាតិនិយម ស្មោះត្រង់ចំពោះជាតិ ប្រជាជន ស្មារតីការពារជាតិ សាសនា ព្រះមហាក្សត្រ និងថែរក្សាការពារសន្តិភាពឲ្យបានរឹងមាំយូរអង្វែង។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបន្តថា ការវិនិយោគក្នុងវិស័យហ្វឹកហ្វឺនកន្លងមក គឺបានរួមចំណែកយ៉ាងសំខាន់ដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ ទាំងការកសាង និងពង្រឹងវិស័យការពារជាតិឱ្យរឹងមាំ ដោយបង្កើនគុណភាពធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ សម្រាប់ជាប្រភពបន្តវេន និងការធ្វើសមាហរណកម្មក្នុងសហគមន៍អន្តរជាតិ។

“ដើម្បីកសាងកងយោធពលខេមរភូមិន្ទឲ្យបានរឹងមាំ ចាំបាច់ត្រូវតែថ្លឹងថ្លែងឱ្យបានត្រឹមត្រូវអំពីចំណងទាក់ទង រវាងបរិមាណនិងគុណភាព រវាងសំណូមពរនិងលទ្ធភាព និងរវាងមនុស្សនិងអាវុធយុទ្ធភ័ណ្ឌ មធ្យោបាយ សម្ភារៈបំពាក់ “។ នេះជាការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ និងថវិកាដល់ការងារហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ។

តាមសេចក្តីរាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន បានឲ្យដឹងថា អង្គសិក្ខាសាលាបានប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានការចូលរួមពីប្រធានស្ថាប័ន មេបញ្ជាការ នាយកគ្រឹះស្ថាន បណ្តាជំនាញហ្វឹកហ្វឺនមកពីអង្គភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ប្រភេទទ័ព ទ័ពជំនាញ យោធភូមិភាគ និងបណ្តាកងពល។

នៅក្នុងរយៈពេលមួយថ្ងៃនេះ អង្គសិក្ខាសាលាបានធ្វើការពិភាក្សាដកពិសោធន៍ លើកឡើងអំពីបញ្ហាប្រឈមដើម្បីរួមគ្នាដោះស្រាយ និងរិះរកចំណុចល្អៗ ដែលមានមេបញ្ជាការកងឯកភាព និងនាយកគ្រឹះស្ថានសិក្សាយោធាបានចូលរួមយោបល់ និងដាក់ចេញនូវវិធានការណ៍អនុវត្ត សំដៅហ្វឹកពង្រឹងសមត្ថភាពយោធិនគ្រប់ថ្នាក់ គ្រប់ជំនាញឲ្យទទួលបានលទ្ធផលល្អ ៕

អត្ថបទដែលជាប់ទាក់ទង