**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម

រដ្ឋមន្ត្រីព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាមួយចំនួន គោរពឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអំពាវនាវដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកផលិតមាតិកា វីដេអូ និង អ្នកសរសេរប្លុក មួយចំនួនជាពិសេសក្រុម MMO សូមគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក្នុងការផលិតខ្លឹមសារដោយមិនត្រូវគិតត្រឹម តែការទាក់ទាញយកចំនួន Likes ; Shares, views ដើម្បីបានប្រាក់ឡើយ ប៉ុន្តែត្រូវឈរលើមូលដ្ឋានវិជ្ជាជីវៈ ការគោរពនូវសិទ្ធិឯកជនរបស់បុគ្គល និងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងការបង្កចលាចល និងភាពវឹកវរដោយសារតែការចង់បានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឬតិកតុក របស់ខ្លួន។

ការអំពាវនាវរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធក្រុមហ៊ុន Influence Media ជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ នៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលសន្និបាត PH GRAND ប៉េងហួត បឹងស្នោរ រាជធានីភ្នំពេញ ។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា អ្នកផលិតមាតិកាវីដេអូ ឬ ប្លុក នឹងចូលរួមប្រើប្រាស់ភាពច្នៃប្រឌិត និងទស្សនៈ សុទិដ្ឋិនិយមរបស់ខ្លួន ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងការពិតរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍ថា ការបើកដំណើរការក្រុមហ៊ុន Influence Media នាឱកាសនេះនេះ ជាការចូលរួមបន្ថែមនៅក្នុងការបង្កើតភាពសម្បូណ៌បែបនៃការផ្តល់សេវាក្នុងវិស័យសារព័ត៌មាន។
ជាមួយគ្នានេះ ក៏បានធ្លុះបញ្ចាំងឱ្យឃើញនូវការ រីកចម្រើននៃវិស័យសារព័ត៌មាននៅកម្ពុជា ព្រមទាំងបានចូលរួមយ៉ាងសកម្មជាប្រភពបន្ថែមក្នុងការផ្តល់ព័ត៌មាន និងការកម្សាន្តជូនប្រជាពលរដ្ឋក្នុងបរិបទឌីជីថល។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងព័ត៌មានតែងតែគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើតប្រព័ន្ធផ្សព្វផ្សាយនានា ដោយក្រសួងជឿជាក់ថាការ ផ្សព្វផ្សាយព័ត៌មានតាមបណ្តាញផ្សព្វផ្សាយចម្រុះមិនត្រឹមតែធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាសាធារណជនទូទៅ ទទួលបានព័ត៌មានពិតឆាប់ រហ័សអំពីប្រទេសកម្ពុជា ប៉ុណ្ណោះទេថែមទាំង ជំរុញលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និង រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ផង ដែរ។

ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណ និងទំនើបនៅកម្ពុជាមានចំនួនជាង ២ ០០០ ដែលបានចុះបញ្ជីស្របតាមច្បាប់នៅក្រសួងព័ត៌មាន និងកំពុងតែដើរតួនាទីសំខាន់នៅក្នុងការផលិតខ្លឹមសារផ្សេងៗ និងផ្សព្វផ្សាយជូនដល់សាធារណជន។ នេះមិនទាន់និយាយពីបណ្តាញទំនាក់ទំនង ហ្វេសប៊ុក តិកតុក អ៊ីស្តាក្រាម ធ្វីតធ័រ ជាច្រើនលានគណនីដែលកំពុងផលិតខ្លឹមសាររាប់លាន និងចាក់ចូលក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា។

ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរ និងភាសាចិននៅកម្ពុជា មិនត្រឹមតែអាចជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និង វប្បធម៌រវាងកម្ពុជា និងចិន ប៉ុណ្ណោះទេ ថែមទាំងរឹតចំណងមិត្តភាពដែកថែម រវាងប្រទេសកម្ពុជានិងចិនឱ្យកាន់តែរឹងមាំស្អិត រមួត និងយូរអង្វែងថែមទៀត។ កាន់តែពិសេសនោះវានឹងក្លាយជាប្រភពចំណេះដឹងដ៏សម្បូរបែបសម្រាប់សហគមន៍ជនជាតិចិនដែល កំពុងរស់នៅប្រទេសកម្ពុជា និងផ្សព្វផ្សាយទៅកាន់ប្រជាជនចិន និងអ្នកចេះភាសាចិននៅលើពិភពលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង