សាលាដំបូងខេត្តពោធិ៍សាត់ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន បុរសចំនួន៣នាក់ ដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិ

ភ្នំពេញ៖ សាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន បុរសចំនួន៣នាក់ ដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

