មកស្គាល់អំពីសញ្ញាសម្គាល់ និងខ្លឹមសារប្រកបដោយអត្ថន័យរបស់ គ.អ.ច.ក.

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក.) បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនសាធារណជនថា៖ គ.អ.ច.ក. ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២១២/០៧៩ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ ដែលមានសញ្ញាសម្គាល់ (LOGO) របស់ គ.អ.ច.ក. និងមានខ្លឹមសារប្រកបដោយអត្ថន័យដូចខាងក្រោម៖
ក. អំពីទម្រង់សញ្ញាសម្គាល់ និងអត្ថន័យ
-LOGO របស់ ក.អ.ក មានរាងមូលជាទម្រង់ផែនដី លម្អដោយកម្រងផ្កាដួង ដួងគឺជារុក្ខជាតិ សម្រាប់ លម្អឆ្នេរសមុទ្រដែលស្អាតបំផុត ហើយព័ទ្ធជុំវិញតំណាងឱ្យការសាមគ្គីភាពរវាងស្ថាប័នរដ្ឋ ផ្នែកឯកជន និងភាគីពាក់ព័ន្ធ ដើម្បីចូលរួមអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។
ឆ្នេរខ្សាច់វែងឆ្ងាយ មានទម្រង់ជាក្បាលនាគ ខណ្ឌចែករវាងផ្ទៃទឹកសមុទ្រនិងផ្ទៃដីគោក តំណាងឱ្យ ឆ្នេរសមុទ្រដែលស្អាតបំផុត តំណាងឱ្យការអភិរក្សនិងការអភិវឌ្ឍលើការងាររៀបចំដែនដី នគរូបនីយកម្ម បរិស្ថាន និងទេសចរណ៍ នៃតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព។
តំបន់ឆ្នេរសមុទ្រកម្ពុជានិងសមុទ្រ គឺជាប៉ូលអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដ៏សំខាន់បំផុតមួយរបស់ព្រះរាជា ណាចក្រកម្ពុជា។
អំពីពណ៌និងរូបភាផ្សេងៗ ១-ពណ៌លឿង តំណាងការអភិវឌ្ឍវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ បរិស្ថាន និងទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា និងពណ៌ស តំណាងឆ្នេរខ្សាច់ដែលស្អាតបំផុតលើសកលលោក។ ២-ពណ៌ខៀវបែបទឹកសមុទ្រ តំណាងសមុទ្រ នៅលើផ្ទៃទឹកមានកោះ មានសត្វស្លាប មានទូកក្តោង តំណាងភាពរស់រវើកនៃផ្ទៃសមុទ្រកម្ពុជា។ ៣-ពណ៌បៃតង តំណាងការអភិរក្សនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងផ្ទៃបៃតងជាទ្រនាប់ឆ្នេរសមុទ្រកម្ពុជា ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា។ ៤- ពណ៌ក្រហម តំណាងការការពារ និងពណ៌ក្រហម ខៀវ ស តំណាងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា៕

