**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្ដម អ៊ឹម ឈុនលឹម៖ ក្រុមប្រឹក្សាធម្មនុញ្ញ រហូតបច្ចុប្បន្ននេះ មានមន្ត្រីរាជការជានារីចំនួន ៣៣រូប

ភ្នំពេញ៖ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងថា ក្រុមប្រឹក្សាធម្មនុញ្ញ រហូតមកដល់បច្ចុប្បន្ននេះ មានមន្ត្រីរាជការជានារីចំនួន ៣៣រូប ស្មើនឹង ៣៦.៣% នៃចំនួនមន្ត្រីរាជការសរុប។ ឯកឧត្ដមបន្តថា នៅក្នុងនោះ មន្ត្រីរាជការជានារីចំនួន ២២រូប ស្មើនឹង៦៦.៦៧% នៃមន្ត្រីរាជការសរុបជានារី កាន់តួនាទី និងមានតំណែង ចាប់ពីប្រធានផ្នែករហូតដល់ថ្នាក់អគ្គនាយក។

ឯកឧត្ដមថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៣។

នៅពេលដែលក្រុមប្រឹក្សាធម្មនុញ្ញទើបតែចាប់ផ្តើមដំណើរការ ក្នុងឆ្នាំ១៩៩៨ ចំនួនមន្ត្រីរាជការជានារី ដែលបម្រើការងារនៅ អគ្គលេខាធិការដ្ឋាន មានចំនួនតែ ៥រូបប៉ុណ្ណោះ (ស្មើនឹង១៥.១៥%) ក្នុងចំណោមចំនួនមន្ត្រីរាជការសរុបចំនួន ៣៣រូប។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានថ្លែងទៀតថា ការធានាសិទ្ធិរបស់ស្ត្រី និងកុមារីក្នុងគ្រប់ទិដ្ឋភាព គឺជាមធ្យោបាយតែមួយគត់ ក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយយុត្តិធម៌ និងវិបុលភាព ព្រមទាំងថែរក្សាភពផែនដី សម្រាប់មនុស្សជំនាន់ក្រោយ។

ឆ្នាំ២០២៤នេះ ទិវាអន្តរជាតិនារី ត្រូវបានប្រារព្ធក្រោមប្រធានបទ «ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលជាប្រធានបទសមស្របនឹងបរិយាកាសនៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំង ក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ។ ប្រធានបទនេះ បង្ហាញឃើញពីទិសដៅ និងការគិតគូរបន្ថែមដល់ស្ថានភាពស្ត្រី ដែលត្រូវដើរឱ្យទាន់តាមសភាពការណ៍ដែលកំពុងវិវត្ត។

បើតាមឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម មូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ចង់រំលេចពីសក្តានុពល និងភាព ចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រីនិងក្មេងស្រីកម្ពុជា ក្រោមម្លប់សន្តិភាពដែលជាផលទទួលបានពីការអនុវត្តដ៏ត្រឹមត្រូវ អស់រយៈកាលជាង២៥ឆ្នាំ កន្លងមកនៃនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក ជាមគ្គុទ្ទេសក៍ឯក និងជាប្រតិបត្តិករដ៏ឆ្លៀវឆ្លាត។ ស្ថានភាពអំណោយផលពី សុខសន្តិភាព បានពន្លឿននាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើន និងការទទួល ស្គាល់លើមុខ លើសិទ្ធិលើឆាកអន្តរជាតិ។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បន្តថា នៅក្នុងនោះដែរ ស្ត្រីកម្ពុជាក៏ទទួលបានផល ពីការអនុវត្តរបស់រាជរដ្ឋាភិបាល នូវកម្មវិធីនយោបាយឆ្លើយតបនឹងយេនឌ័រនិងការពារសិទ្ធិ ស្ត្រីកាន់តែទូលំទូលាយជាលំដាប់។ ជាក់ស្តែង មុនវិបត្តិកូវីដ១៩ យោងតាមរបាយការណ៍ របស់វេទិកាសេដ្ឋកិច្ចពិភពលោកលើគម្លាតយេនឌ័រ ដែលផ្អែកលើសូចនាករក្នុងវិស័យ ចំនួន៤ គឺ សេដ្ឋកិច្ច អប់រំ សុខភាព និងតួនាទីស្ត្រីនៅក្នុងវិស័យនយោបាយ បានបង្ហាញថា កម្ពុជាសម្រេចបាននូវវឌ្ឍនភាពកាត់បន្ថយគម្លាតយេនឌ័រ ពីលេខរៀង១១២ ក្នុងចំណោម១៤៤ប្រទេស ក្នុងឆ្នាំ២០១៦ មកលំដាប់លេខ៨៩ ក្នុងចំណោម ១៥៣ប្រទេស នៅឆ្នាំ២០២០។

ឯកឧតក្ដមបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ចំនួនស្ត្រីកំពុងកាន់តំណែងសំខាន់ៗក្នុងជួរនយោបាយ និង មុខងារសាធារណៈ រួម រួមមាន ប្រធានរដ្ឋសភា ១រូប តំណាងរាស្ត្រ ១៧រូប (ក្នុងនោះជាប្រធានគណៈកម្មការជំនាញរដ្ឋសភា ២រូប) អគ្គទេសាភិបាលធនាគារជាតិ ១រូប អគ្គសវនករ ជាតិ ១រូប រដ្ឋមន្ត្រីក្រសួង ៣រូប អភិបាលខេត្ត ២រូប អភិបាលស្រុក ខណ្ឌ ១៦រូប មេឃុំ ចៅសង្កាត់ ១៧៦រូប និងមន្ត្រីរាជការ ៤២% (កាន់តំណែងមានសិទ្ធិសម្រេចចិត្ត ២៧%)។ ក្រៅពីនេះ ស្ត្រីកម្ពុជាចំនួន ៨០១រូប (ក្នុងចំណោម៩.៤៦៥រូប នៃកងទ័ពមួកខៀវ) កំពុងមានវត្តមានយ៉ាងសកម្មក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ៕

អត្ថបទដែលជាប់ទាក់ទង