**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តធម្មរង្សីទួលអូដ្ឋ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តធម្មរង្សីទួលអូដ្ឋ ហៅវត្តអូដ្ឋ ភូមិមិត្តារ៉ាច ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បាន ថ្លែងអំណរព្រះគុណ និងអរគុណ ព្រមទាំងសូមកោតសរសើរយ៉ាងជ្រាលជ្រៅ ថ្វាយប្រគេនចៅអធិការ វត្តធម្មរង្សីហៅវត្តទួលអូដ្ឋ លោកអាចារ្យ គណៈកម្មការ និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានខិតខំ និងចូលរួមកសាងសមិទ្ធិផលទាំងនេះឡើង និងសូមឱ្យកុសល ដែលកើតពីសទ្ធានៃការចូលរួមរបស់សប្បុរសជនទាំងឡាយ បាននាំមក នូវសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់កាល និងគ្រប់វេលា។

ឯកឧត្តមបណ្ឌិត បានថ្លែងថា ការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋក្រោមម្លប់នៃសុខសន្តិភាព គឺជាសក្ខីកម្មដ៏អស្ចារ្យ និងជាមោទនភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំទាំងមូល។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ការបង្កើតសមិទ្ធិផលនានា ក្នុងវត្តធម្មរង្សី ហៅវត្តទួលអូដ្ឋ និងក្នុងមូលដ្ឋានឃុំអំពិលតាពក គឺជាកេរ្តិ៍ដំណែលសាសនាដ៏មានតម្លៃ ផ្សារភ្ជាប់នឹងព្រលឹងជាតិនៃបុព្វបុរសយើងតាំងពីបុរាណកាល ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងដើម្បីងាយស្រួលដល់ពុទ្ធបរិស័ទ ក្នុងការបំពេញកុសលផ្សេងៗ តាមទំនៀមទម្លាប់ប្រពៃណីសាសនាផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តធម្មរង្សីទួលអូដ្ឋ ជាសមិទ្ធិផលចម្បងទី៥ហើយ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ គណបក្សប្រជាជណកម្ពុជាសម្រេចបានស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភាជាតិនឹងបានកំពុងបន្ត និងពង្រឹងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ យ៉ាងសកម្ម និងពោរពេញដោយថាមពលក្រោមការដឹកនាំដ៏ឆ្នើមពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលលោកបានយកចិត្តទុកដាក់ជាសំខាន់ចំពោះសុខទុក្ខប្រជាជនកម្ពុជាគ្រប់រូប ក្នុងនោះសម្តេចបានដាក់ចេញនូវអាទិភាពគន្លឹះចំនួន ៥ ទី១មនុស្ស ទី២ផ្លូវ ទី៣ទឹក ទី៤ភ្លើង និងទី៥បច្ចេកវិទ្យា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ជាមួយនឹងអាទិភាពគន្លឹះនេះក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារចុះមូលដ្ឋានឃុំ និងគណបក្សប្រជាជនកម្ពុជា សម្រេចបាននូវសមិទ្ធផលស្របតាមអាទិភាពគន្លឹះជាច្រើនតាមរយៈយុទ្ធនាការ ផ្លូវរលោង បានសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ និងអ្នកដំណើរនានា ជាពិសេសនៅមូលដ្ឋានឃុំអំពិលតាពក បានឈូសឆាយ កិន ពង្រាបផ្លូវ បាន សម្រេច ១០០% លើផ្លូវក្នុងឃុំទាំងមូលចំនួន៦ខ្សែ មានប្រវែងសរុប ១៣,៧៥០ម៉ែត្រ ការកសាង ផ្លូវបេតុង អូររាំងឪ-ដំណាក់ព្រីង ប្រវែង ១១,៧៥០ម៉ែត្រ ផ្លូវបេតុង ភូមិព្រៃស្រឡៅ តភ្ជាប់ទៅភូមិមាសស្នេហ៍ ប្រវែង ៣,៧៥០ម៉ែត្រ និងផ្លូវបេតុង ភូមិទួលតាលាប់ ប្រវែង៧៥០ម៉ែត្រ ដាក់លូជីកប្រឡាយ នៅភូមិស្វាយតាធម្ម ប្រវែង ១,៥០០ម៉ែត្រ រៀបឥដ្ឋ ដាក់លូថ្មីជូនសាលាបឋមសិក្សាអំពិលតាពក ១២កង់កាយប្រឡាយទឹកដាក់លូ នៅភូមិទំពាំងបង្កង់ ១២កង់ និងការដំឡើងអំពូលសូឡា តាមដងផ្លូវ និងទីប្រជុំជននានាក្នុងឃុំ ចំនួន១១៤ឈុត និងអំពូលហ្វា ចំនួន១៦ឈុត។ល។

ឯកឧត្តមបណ្ឌិត បានថ្លែងបញ្ជាក់ថា លើសពីសមិទ្ធិផលដែលសម្រេចបាន ក៏ឃើញពីភាពសុខដុមរមនាកម្មរបស់ប្រជាជនក្រោមដំបូលសន្តិភាព ដែលបានឆ្លុះបញ្ចាំងពីសាមគ្គីភាពប្រកបដោយជំនឿទុកចិត្តឥតងាករេពីគណបក្សប្រជាជនកម្ពុជា និងបានរួមគ្នាជ្រោង និងបន្តការពារសុខសន្តិភាពជាង៤០ឆ្នាំមកនេះឱ្យនៅគង់វង្ស ៕

អត្ថបទដែលជាប់ទាក់ទង