**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូ-ប៉ាស៊ីហ្វិក អញ្ជើញទស្សនាសារមន្ទីរជាតិកម្ពុជា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ Rt Hon Anne-Marie Trevelyan MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូ-ប៉ាស៊ីហ្វិក បានឆ្លៀតពេលអញ្ជើញមកទស្សនាសារមន្ទីរជាតិកម្ពុជា ដោយមានការទទួលស្វាគមន៍ពីលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំ។

នាកំឡុងពេលនៃការចូលទស្សនានោះ លោកជំទាវបណ្ឌិតសភាចារ្យ បានបង្ហាញជូននូវរូបចម្លាក់បុរាណខ្មែរសំខាន់ៗមួយចំនួនដែលទទួលបានពីបរទេសកន្លងមក ជាពិសេស រូបចម្លាក់ថ្ម និងគ្រឿងអលង្កាមាសបុរាណខ្មែរដែលទទួលបានពីចក្រភពអង់គ្លេស។

ក្រោយបញ្ចប់ដំណើរទស្សនារូបចម្លាក់ក្នុងសាលតាំង ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីររូប បានបន្តប្រជុំពិភាក្សាការងារបន្ថែមក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងផ្នែកវប្បធម៌លើចំណុចសំខាន់ៗមួយចំនួនដូចជា៖

១. ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណ:នៃការយោគយល់(MOU)ស្តីពីការទប់ស្កាត់ការចរាចរវត្ថុបុរាណដោយខុសច្បាប់។

២. ជួយសម្របសម្រួលក្នុងការបញ្ជូនអ្នកជំនាញមកជួយអភិរក្សសមុច្ច័យអំពីមាស និងជួយផ្តល់គំនិតយោបល់ក្នុងការរៀបចំដាក់តាំងសមុច្ច័យទាំងនោះឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ពោលគឺការរក្សាការពារមិនឱ្យមានការឡើងស្នឹមនិងខូចខាតពីសំណើមក្នុងពេលដាក់តាំងបង្ហាញ។

៣. ពិនិត្យលទ្ធភាពនៃការបញ្ជូនមន្ត្រីជំនាញទៅសិក្សាវគ្គបណ្តុះបណ្តាលខ្លី ឬ វែងនៅចក្រភពអង់គ្លេសបន្ថែមទៀត ជាពិសេសគឺនៅសាកលវិទ្យាល័យ SOAS នៃចក្រភពអង់គ្លេស(SOAS University of London)។

ឆ្លៀតឱកាសនោះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក៏បាថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលបានជួយសហការបញ្ជូនរូបចម្លាក់ខ្មែរដែលបាននាំចេញដោយខុសច្បាប់ត្រឡប់មកប្រទេសកម្ពុជាវិញ និងជួយផ្តល់អាហារូបករណ៍ដល់មន្ត្រីនិងនិស្សិតខ្មែរទៅសិក្សាលើជំនាញសិល្បៈនៅសាកលវិទ្យាល័យ SOAS នាពេលកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង