**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ឧទ្យានទន្លេស្ងួតចាប់ផ្តើមបង្កើតបានជាសួនកម្សាន្តកុមារ

ភ្នំពេញ៖ ត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ ទេវតាបានជប់ទន្លេស្ងួតពីទន្លេដែលមានសភាពស្ងួតហួតហែងនារដូវប្រាំង ទៅជាទីកម្សាន្តកុមារ ដែលជាសមិទ្ធផលថ្មីនៃការរៀបចំតំបន់ទន្លេស្ងួត ទៅជាឧទ្យាទន្លេស្ងួត នៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

តំបន់នេះមានលក្ខណៈស្ងាត់ជ្រងំ មិនសូវមានការឆ្លងកាត់ពីប្រជាពលរដ្ឋនៅស្រុកជិតខាងឡើយ ប៉ុន្តែបន្ទាប់ពីមានវត្តមានទេវតាឆ្នាំថ្មី នាព្រឹត្តិការណ៍សង្ក្រានប្រចាំឆ្នាំមក តំបន់ប្រវត្តិសាស្រ្តនេះ បានវិវត្តន៍ ខ្លួន ជាសួនឧទ្យានទន្លេស្ងួត សម្រាប់កុមារលេងកម្សាន្ត និងមានកន្លែងសម្រាប់ប្រជាពលរដ្ឋ មកលំហែកម្សាន្ត ស្ទូចត្រី ពីព្រោះទេវតាបានជប់ទន្លេស្ងួតលែងជាទន្លេស្ងួតហួតហែងនារដូវប្រាំងទៀតហើយ ឆាប់ៗ ខាងមុខនេះ ទន្លេស្ងួតនឹងមានទឹកពេញប្រៀប ដែលសម្បូរទៅដោយត្រី ជាប្រភពប្រូតេអ៊ីនសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះផង និងភ្ញៀវទេសចរមកកម្សាន្តផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើជូនចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ទន្លេស្ងួតនេះថា ដើម្បីធ្វើឱ្យសួនឧទ្យានទន្លេស្ងួត កាន់តែមានភាពទាក់ទាញពីអ្នកទេសចរ គឺមានតែការរួមចំណែកថែរក្សាការពារពីសិស្សានុសិស្ស និងប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យផ្ទះរបស់យើងស្អាត គ្មានសំណល់ប្លាស្ទិក ហើយមិនត្រឹមតែស្អាតលើគោកទេ ក្នុងទឹកក៏ស្អាត អាកាសក៏ស្អាតដែរ។ លើសពីភាពស្អាតចេញពីចិត្តប្រកបដោយធម៌ ដែលជាអំណោយផលពីធម្មជាតិ និងជាស្នាមញញឹមដ៏ទាក់ទាញឱ្យភ្ញៀវទេសចរ មកលេងតំបន់យើង ហើយយើងអាចរកចំណូលបានពីភ្ញៀវទេសចរដោយសុចរិត ហើយភ្ញៀវទេសចរនឹងចូលរួមជួយផ្សព្វផ្សាយសួនឧទ្យានទន្លេស្ងួតរបស់យើង។ ពីពេលនេះទៅ លែងស្ងួតហួតហែង និងស្ងប់ស្ងាត់ទៀតហើយ ព្រោះយើងមានកន្លែងកម្សាន្ត មានផ្លូវរលោង ទាំងអស់នេះគឺជាសមិទ្ធផល របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នែរដ្ឋសភា ហើយជាកម្លាំងរួបរួមគ្នា ដោយបេះដូងខ្មែររបស់យើង និងមានការជួយគាំទ្រពីសប្បុរសជននៃប្រទេសកាណាដា។ វប្បធម៌ជួយដោយសប្បុរសត្រូវតែបន្តទៅជាមួយគ្នា ថ្ងៃនេះ! សប្បុរសជនកាណាដាជួយយើង ថ្ងៃក្រោយយើងនឹងបន្តអំពើសប្បុរសធម៌នេះជួយអ្នកផងដទៃទៀត។

សូមជម្រាបជូនថា ការផ្តាំផ្ញើរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សួនកម្សាន្តកុមារនៅបរិវេណសួនឧទ្យានទន្លេស្ងួត នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង