**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

រាល់ថ្ងៃមានទំព័រហ្វេសប៊ុក១៥-២០ ផ្សព្វផ្សាយល្បែងខុសច្បាប់

ភ្នំពេញ៖ យ៉ាងហោចណាស់ ជារៀងរាល់ថ្ងៃ មានប្រមាណ ១៥-២០ទំព័រហ្វេសប៊ុក បាននិងកំពុងផ្សព្វផ្សាយពីល្បែងខុសច្បាប់ ។តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពោលប្រមាណកន្លះខែនេះ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បាននិងកំពុងចាត់វិធានការចំពោះ ល្បែងផ្សងសំណាងខុសច្បាប់ ដែលផ្សព្វផ្សាយលើបណ្តាញសង្គម។

ករណីផ្សព្វផ្សាយលើបណ្តាញសង្គម: អគ្គលេខាធិការដ្ឋាន គ.ល.ក បានរកឃើញការផ្សព្វផ្សាយល្បែងខុសច្បាប់ជាច្រើន គឺប្រមាណ ១៥ ទៅ២០ pages ជារៀងរាល់ថ្ងៃនិងនៅតែបន្តចាត់វិធានការនេះឲ្យកាន់សកម្ម។

ចំពោះវិធានការសម្រាប់ការបង្ក្រាបរាល់សកម្មភាពផ្សាយពីល្បែងដោយខុសច្បាប់រួមមាន៖

-ពង្រឹងការស្រាវជ្រាវពីប្រភពនៃប្រតិបត្តិការល្បែង និងស្នើសុំកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រួមមាន៖ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីចាត់វិធានការតាមនីតិវិធី។

-បង្កើនយុទ្ធនាការអប់រំ និងណែនាំដល់សាធារណជន និងបុគ្គលពាក់ព័ន្ធទាំងអស់ ឲ្យយល់អំពីការប្រព្រឹត្ត ឬចូលរួម ឬពាក់ព័ន្ធនឹងសកម្មភាពល្បែងដែលខុសច្បាប់ គឺត្រូវប្រឈមនឹងទោសទណ្ឌតាមច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសង។

ករណីផ្សព្វផ្សាយលើបណ្តាញសង្គម ពាក់ព័ន្ធនឹងល្បែងខុសច្បាប់ អគ្គលេខាធិការដ្ឋាន គ.ល.ក បាននិងកំពុងអនុវត្តវិធានការ៖

១៖ កាត់យក pages ទាំងនោះ ដើម្បីដាក់ឆ្លើយតបទៅសាធារណជនវិញ តាមរយៈបណ្តាញសង្គមក្នុងគោលបំណងពន្យល់ អប់រំដល់ប្រជាពលរដ្ឋ ថាសុទ្ធសឹងជាល្បែងខុសច្បាប់។

២៖ ស្រាវជ្រាវរកប្រភព នៃ pages ទាំងនោះដើម្បីចាត់វិធានការបង្ក្រាប។

៣៖ យក pages ទាំងនោះ ផ្ញើជូនក្រសួងប្រៃសណីយ៍ ដើម្បីចាត់វិធានការបិទភ្លាមៗ។

សូមជម្រាបថា បទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាង ទូទាំងប្រទេស បន្ទាប់ពីតារាកំប្លែង នាយគ្រឿង បានច្រៀង និងផលិតវីដេអូចម្រៀង ដើម្បីផ្សព្វផ្សាយឲ្យមហាជនលេងល្បែង អនឡាញ។ ដោយសារប្រតិកម្មខ្លាំងៗពីអ្នកជំនាញ និងមហាជនផងនោះ នាយគ្រឿងបានចេញវីដេអូសុំទោសជាសាធារណៈ និងសម្រេចលុបបទចម្រៀង ផ្សាយពីល្បែងអនឡាញនោះ ចេញពីបណ្តាញសង្គមវិញហើយ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកផ្សព្វផ្សាយអំពីល្បែងខុសច្បាប់ ពោលគឺតារាល្បីៗ នឹងត្រូវហៅទៅពន្យល់ អប់រំ និងណែនាំដល់ពួកគាត់ ឲ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួយកាត់បន្ថយផលប៉ះពាល់ពីល្បែង ឲ្យបានជាអតិបរមា៕

សូមបញ្ជាក់ថា អាជីវកម្មល្បែងផ្សងសំណាងដែលបានចុះបញ្ជី នៅឆ្នាំ២០២៣ គឺរក្សាចំនួន ២១ដដែល ដូចឆ្នាំ២០២២។ ដោយឡែក អាជីវកម្មកាស៊ីណូ ដែលបានចុះបញ្ជីក្នុងឆ្នាំ២០២៣ គឺមានការកើនឡើង ចំនួន៧ក្រុមហ៊ុនលើសពីឆ្នាំ២០២២ (កើនពី១៧៧ ដល់១៨៤)៕

អត្ថបទដែលជាប់ទាក់ទង